ព័ត៌មានជាតិ
អភិបាលខណ្ឌឫស្សីកែវ បិទប្រកាសទិន្នន័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជាសាធារណៈជូនពលរដ្ឋ
រដ្ឋបាលខណ្ឌឫស្សីកែវ បានធ្វើការបិទប្រកាសទិន្នន័យជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យប្លង់សុរិយោដី និងបញ្ជីអចលនវត្ថុ ដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋ។

ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤ នេះ លោក ជិន ប៊ុនធឿន តំណាងដ៏ខ្ពង់ខ្ពស់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាអភិបាលខណ្ឌឫស្សីកែវ និងលោក ពឹង រតនៈ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ នៅវិហារធំ គីឡូម៉ែត្រលេខ ៩ ខណ្ឌឫស្សីកែវ បានរៀបចំពិធីស្ដីពីការបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យស្ថិតនៅភូមិ ១ ភូមិ ២ ភូមិ ៣ និងភូមិ ៤ សង្កាត់ច្រាំងចំរេះទី ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
នាឱកាសនោះ ក្នុងនាម លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានលើកឡើងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធលើដីឯកជនរបស់រដ្ឋនេះ ជួយដល់ប្រជាពលរដ្ឋទទួលបានការធានាសុវត្ថិភាពផ្លូវច្បាប់លើវិស័យដីធ្លី។

ក្រោយពីបានចុះស្រង់ទិន្នន័យ ម្ចាស់អចលនវត្ថុ ប្រភេទទ្រព្យ ទីតាំងអចលនវត្ថុចុះវាស់វែង កំណត់ព្រំដី កសាងប្លង់សុរិយោដី និងបញ្ជីម្ចាស់អចលនវត្ថុមកក្រុមជំនាញសុរិយោដី បានបិទផ្សាយប្លង់សុរិយោដី និងបញ្ជីអចលនវត្ថុនាថ្ងៃនេះ។
ការបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យនេះ រយៈពេល ១៥ ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៤ ដោយគិតទាំងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យ ផងដែរ។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ អំពាវនាដល់អាជ្ញាធរ ភូមិ សង្កាត់ ផ្សព្វផ្សាយអំពីការបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះឲ្យប្រជាពលរដ្ឋបានមកពិនិត្យគ្រប់ៗ គ្នា ហើយពលរដ្ឋទាំងអស់ សូមពិនិត្យឈ្មោះ ប្រភេទទ្រព្យ ទីតាំងអចលនទ្រព្យ ឲ្យបានត្រឹមត្រូវ បើមានការឆ្ងល់ ឬជំទាស់ចំណុចណា សូមទាក់ទងមន្ត្រីជំនាញ ដើម្បីធ្វើការពន្យល់ និងកែតម្រូវ។ បើហួសរយៈពេល ១៥ ថ្ងៃ ទិន្នន័យទាំងនេះមិនអាចកែប្រែបានឡើយ។
ក្រោយពីពិនិត្យទិន្នន័យនេះហើយ មន្ត្រីជំនាញ នឹងបញ្ជូនទិន្នន័យទាំងនេះ សូមការឯកភាពពីនាយកកម្មវិធីអនុវិស័យដីធ្លី រាជធានីភ្នំពេញ ប្រធានគណៈកម្មការរដ្ឋបាល និងលោកអភិបាលរាជធានីភ្នំពេញផងដែរ៕
អត្ថបទ ៖ សុភា







-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?