ព័ត៌មានជាតិ
អន្តរសភាអាស៊ាន ចាប់ផ្តើមកិច្ចប្រជុំនៅឡាវ ដើម្បីលើកកម្ពស់កិច្ចសហការតំបន់
មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ (អាយប៉ា) ដែលរដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ បានប្រារព្ធពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី១៩ ខែតុលាឆ្នាំ២០២៤ ក្រោមមូលបទ “តួនាទីរបស់សភាក្នុងការពង្រឹងការតភ្ជាប់ និងកំណើនប្រកបដោយបរិយាបន្នរបស់អាស៊ាន” ។
ក្នុងពិធីបើកនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ថងលុន ស៊ីសុលីត ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោក សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវនិងជាប្រធានអាយប៉ាលើកទី៤៥ និងមានការអញ្ជើញចូលរួមពីលោកស្រី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងគណៈប្រតិភូសភាសមាជិកអន្តរសភាអាស៊ាន សភាសង្កេតការណ៍ និងដៃគូរបស់អាយប៉ា។ លោកស្រី ឃួន សុដារី នឹងអញ្ជើញថ្លែងបទអន្តរាគមន៍ នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១ នារសៀលថ្ងៃទី១៩ ខែតុលាឆ្នាំ២០២៤ នេះផងដែរ។

អន្តរសភាអាស៊ាន (អាយប៉ា) ជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលតំណាងឱ្យប្រជាពលរដ្ឋប្រមាណជិត៧០០លាននាក់។ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ មហាសន្និបាតប្រចាំឆ្នាំរបស់ AIPA ជាការងារការទូតសភាក្នុងការប្រមូលផ្តុំនូវមតិ យោបល់ ទស្សនតំណាងពលរដ្ឋ ក្នុងការគំាទ្រនិងរួមសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ អាស៊ានដើម្បីជំរុញឱ្យសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ាន និងការរីកចម្រើនប្រកបដោយចីរភាព វិបុលភាព និងបរិយាបន្នជូនប្រជាពលរដ្ឋនៅក្នុងតំបន់និងអន្តរជាតិ។
ថ្នាក់ដឹកនាំប្រទេសឡាវ បានថ្លែងអំណរគុណដល់សមាជិកអាយប៉ា សភាសង្កេតការណ៍ និងដៃគូរបស់អាយប៉ាទំាងអស់ ដែលបានមកជុំគ្នានៅក្នុងទីក្រុងវៀងចន្ទន៍ បង្ហាញពីសាមគ្គីភាព ការរួមសហការគ្នា នៅក្នុងការលើកម្ពស់យន្តការសភា លើកកម្ពស់កិច្ចសហប្រតិបត្តិការ ភ្ជាប់ទំនាក់ទំនង ដើម្បីសន្តិភាព វិបុលភាព និងការរីកចម្រើនប្រកបដោយចីរភាពជូនប្រជាពលរដ្ឋ។
ប្រធានរដ្ឋសភាឡាវ និងជាប្រធានអាយប៉ាលើកទី៤៥ បានបញ្ចាក់ថា ការជ្រើសយកមូលបទសម្រាប់ឆ្នាំនេះពិតជាសមស្រប និងសំខាន់បំផុត ព្រោះមូលបទនេះ ស្របទៅនឹងមូលបទរបស់អាស៊ានលើកទី៤៤ និងទី៤៥ ខណៈពេលតំបន់និងពិភពលោកកំពុងជួបប្រទះនូវបញ្ហាប្រឈមជាច្រើន រួមមានសង្គ្រាម និងជម្លោះនានាដែលកំពុងកើតមានឡើងនៅតាមតំបន់មួយចំនួន វិបត្តិសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ ជាដើម។ បញ្ហាទាំងនេះទាមទារឱ្យសភាសមាជិកអាយប៉ា ដែលជាតំណាងឱ្យប្រជាពលរដ្ឋត្រូវរួមគ្នាដោះស្រាយ សំដៅធានាបាននូវសុខសន្តិភាព ស្ថិរភាព វិបុលភាព និងវឌ្ឍនភាពជូនប្រជាពលរដ្ឋ។

ចំណែក ប្រធានរដ្ឋឡាវលោក ថងលន់ ស៊ីសុលីត បាន សង្កត់ធ្ងន់ថា មូលបទរបស់អាយប៉ាលើកទី៤៥ នេះពិតជាមានសារៈសំខាន់បំផុត និងស្របតាមចក្ខុវិស័យរបស់អាស៊ាន ក៏ដូចជាចក្ខុវិស័យរបស់ប្រទេសឡាវ ដែលចង់ប្រែក្លាយប្រទេសឡាវពីប្រទេសដែលគ្មានការតភ្ជាប់ ឱ្យទៅជាប្រទេសមានការតភ្ជាប់។ លោកបញ្ជាក់ថា៖«ការជួបជុំគ្នានេះនាពេលនេះ គឺជាឱកាសមួយដ៏ល្អ ដើម្បីចែករំលែកនូវទស្សន យោបល់ និងសម្តែងនូវឆន្ទៈ ក្នុងការឈានទៅសម្រេចបានការកសាងសហគមន៍អាស៊ាន ដែលមានសេដ្ឋកិច្ចកាន់តែរឹងមាំ ធន់ និងប្រជាពលរដ្ឋមានជីរភាពរុងរឿង»។
លោក ថងលន់ ស៊ីសុលីត បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អាយប៉ាដែលតំណាងសំឡេងសិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងមូលរបស់អាស៊ាន ត្រូវខិតខំតាក់តែង ផ្សព្វផ្សាយ និងលើកកម្ពស់ការអនុវត្តច្បាប់ ដើម្បីរួមចំណែកដល់ការកសាងសហគមន៍អាស៊ានប្រកបដោយសុខសន្តិភាព វិបុលភាព និងចីរភាព៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


