ព័ត៌មានជាតិ
ទំនប់អាងទឹកអូរតេតម្លៃជាង ៦២ លានដុល្លារ សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការស្អែកនេះ
ទំនប់អាងទឹកអូរតេ ដែលស្ថិតក្នុងស្រុកអូររាំង និងទំនប់លើ និងទំនប់ក្រោម ស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី តម្លៃសរុបប្រមាណ ៦២ លានដុល្លារអាមេរិក នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ស្អែកនេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

គម្រោងអភិវឌ្ឍន៍ទំនប់អាងទឹកអូរតេ អនុវត្តការសាងសង់អស់រយៈពេលប្រមាណ ៣ ឆ្នាំ ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ដោយចំណាយថវិកាសរុបប្រមាណ ៦២ លានដុល្លារអាមេរិក ក្រោមក្របខ័ណ្ឌឥណទានមូលនិធិទ្រទ្រង់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។
គម្រោងនេះឆ្លើយតបតាមតម្រូវការរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និង នវានុវត្តន៍ (MISTI) ក្នុងការផលិតទឹកស្អាតឱ្យបាន ៩៤០០ ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រាប់ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី និងផែនការអភិវឌ្ឍន៍កសិកម្មខេត្តមណ្ឌលគិរីសម្រាប់បម្រើឱ្យការស្រោចស្រពផ្ទៃដីផលិតកម្មកសិកម្មចំនួន ១៥ ០០០ ហិកតា។

គម្រោងទំនប់ទឹកអូរតេត្រូវបានអនុវត្តន៍ជា ២ ជំហាន ដោយជំហានទី១ ក្នុងខែតុលា ឆ្នាំ២០២១ និងបានបញ្ចប់ក្នុងខែមិថុនា ឆ្នាំ២០២២ ដោយចំណាយអស់ថវិកាចំនួន ២៨ លានដុល្លារអាមេរិក និងបានស្នើថវិកាបន្ថែមចំនួន ៧ លាន ដុល្លារអាមេរិក បានបញ្ចប់ក្នុងខែវិច្ឆកា ឆ្នាំ ២០២២។ សរុបថវិកាចំណាយអស់ចំនួន ៣៥ លានដុល្លារអាមេរិក។
ជំហានទី២ អនុវត្តន៍ក្នុងខែកញ្ញា ឆ្នាំ២០២៣ និងបានបញ្ចប់ក្នុងខែមករា ឆ្នាំ២០២៤ ដោយចំណាយអស់ថវិកាចំនួន ២៧ លានដុល្លារអាមេរិក។

គួរជម្រាបថា គម្រោងអភិវឌ្ឍន៍ធនធានទឹកសម្រាប់ពហុវិស័យនៅក្នុងខេត្តមណ្ឌលគិរី គឺជាផ្នែកមួយនៃផែនការមេរបស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីផ្គត់ផ្គង់ធនធានទឹកដល់គ្រប់វិស័យបម្រើដល់សេចក្តី ត្រូវការរបស់ខេត្ត ហើយបណ្តាអាងទឹកក្នុងតំបន់នេះក៏នឹងទាក់ទាញកំណើនភ្ញៀវទេសចរណ៍ផងដែរ៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


