ព័ត៌មានជាតិ
មន្ត្រីជំនាញថ្នាក់ជាតិ ត្រៀមជួយសង្គ្រោះរួចរាល់ ករណីមានគ្រោះធម្មជាតិធ្ងន់ធ្ងរណាមួយកើតឡើង ខណៈកម្ពុជារងឥទ្ធិពលព្យុះចំនួន ០២
កម្ពុជា កំពុងទទួលរងឥទ្ធិពលខ្យល់ព្យុះចំនួន ០២ មន្ត្រីជំនាញថ្នាក់ជាតិ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមការជួយសង្គ្រោះរួចរាល់ ក្នុងករណីប្រសិនបើកើតមានគ្រោះធម្មជាតិធ្ងន់ធ្ងរនៅក្នុងប្រទេស។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់ឱ្យដឹងថា គិតត្រឹមថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៤ នេះ ឥទ្ធិពលព្យុះចំនួន ០២ គឺ ព្យុះទី ២០ ឈ្មោះ ត្រាមី និងព្យុះទី ២១ ឈ្មោះ កងរី ដែលបានសាយភាយមកលើប្រទេសកម្ពុជានោះ មិនទាន់មានជាសញ្ញាណគ្រោះធម្មជាតិធ្ងន់ធ្ងរ បង្កជាផលប៉ះពាល់ណាមួយដល់ប្រជាជន និងប្រទេសជាតិនៅឡើយនោះទេ។
លោកបានបន្តថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានផ្សព្វផ្សាយទៅដល់កងកម្លាំងជំនាញ និងអាជ្ញាធរនៅថ្នាក់រដ្ឋបាលក្រោមជាតិទាំងអស់ ឱ្យត្រៀមលក្ខណៈរបស់ខ្លួនជាស្រេច ១០០ ភាគរយ រង់ចាំជួយអន្តរាគមន៍ឱ្យបានទាន់ពេល ក្នុងករណីប្រសិនបើមានគ្រោះធម្មជាតិ ទោះបីបច្ចុប្បន្នមិនទាន់មានសញ្ញាណគំរាមកំហែងណាមួយពីគ្រោះធម្មជាតិក៏ដោយ។

សូមបញ្ជាក់ផងដែរថា ឥទ្ធិពល នៃព្យុះទាំង ០២ នេះ មានរយៈពេល ០៣ ថ្ងៃ គិតចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ ដោយនឹងបង្កឱ្យមានជាភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតាមតំបន់វាលទំនាប , ខ្ពង់រាប និងតំបន់មាត់សមុទ្រ។
គួរបញ្ជាក់ថា យោងតាមព្រឹត្តិបត្រព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ព្យុះទី ២០ ឈ្មោះត្រាមី និងព្យុះទី ២១ ឈ្មោះកងរី នៅមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្ដប់លើភាគខាងក្រោម នៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ ៖ សុភា



-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


