ព័ត៌មានជាតិ
កម្ពុជា ដេញវៀតណាម២៦នាក់ ដែលស៊ីឈ្នួលពពោះជំនួស និងស្នាក់នៅខុសច្បាប់ ចេញពីប្រទេស
កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ កម្ពុជា បានបណ្ដេញជនជាតិវៀតណាមចំនួន២៦ នាក់ ក្នុងនោះស្រី៨នាក់ ដែលជាប់ពាក់ព័ន្ធករណីមានអាកប្បកិរិយាធ្វើឱ្យខូចប្រយោជន៍ សណ្តាប់ធ្នាប់សាធារណៈ សីលធម៌សង្គម (ស៊ីឈ្នួលពពោះជំនួស) គ្រឿងញៀនប្រព្រឹត្តនៅប្រទេសវៀតណាម និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន ចេញពីប្រទេស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានចេញផ្សាយលើទំព័រអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលទើបនឹងផ្សាយនៅថ្ងៃទី២៩ ខែតុលា នេះ។

អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ២៦នាក់ ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង។
តាមសេចក្ដីប្រកាសព័ត៌មាន ជនជាតិវៀតណាមទាំង២៦នាក់នេះ ត្រូវបាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ស្វាយរៀង និងរាជធានីភ្នំពេញ ឃាត់ខ្លួន ប្រគល់ជូន នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តន៍នីតិវិធី។

កម្ពុជាតែងតែបណ្ដេញជនជាតិវៀតណាម ដែលបំពានច្បាប់កម្ពុជាចេញពីប្រទេស តួយ៉ាងកាលពីដើមខែតុលា គឺនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ កម្ពុជា បណ្តេញជនជាតិវៀតណាមសរុបចំនួន ៤៦នាក់ ក្នុងនោះស្រី១៦ នាក់ចេញពីប្រទេសកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត។
កាលពីខែកញ្ញា កន្លងទៅ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនជាតិវៀតណាមចេញពីប្រទេសចំនួន២លើក ដែលមានជនជាតិវៀតណាមសរុប៨១នាក់។

បណ្ដេញចេញជាលើកទី១ នៅក្នុងខែកញ្ញា ធ្វើឡើងនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។ កាលណោះ កម្ពុជា បណ្តេញជនជាតិវៀតណាមសរុបចំនួន ៦០នាក់ ដែលលួចស្នាក់នៅធ្វើការងារខុសច្បាប់ (Call Center) ចេញពីប្រទេស តាមច្រកព្រំដែនអន្តរជាតិព្រែកចាក។ លើកទី២ នៅក្នុងខែកញ្ញា គឺធ្វើឡើងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។ កាលណោះ កម្ពុជាបណ្តេញជនជាតិវៀតណាមសរុបចំនួន២១នាក់ ក្នុងនោះស្រី២នាក់ ចេញពីប្រទេសកម្ពុជា តាមច្រកព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


