ព័ត៌មានជាតិ
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ រាជរដ្ឋាភិបាលនៅតែបន្តទប់ស្កាត់ បង្ការ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន
រាជរដ្ឋាភិបាល អាណត្តិទី៧ បាននិងកំពុងបន្តទប់ស្កាត់ បង្ការ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមរយៈការដាក់ចេញវិធានការតឹងរឹងបំផុត ដើម្បីប្រែក្លាយកម្ពុជា ជាប្រទេសគ្មានគ្រឿងញៀន។ នេះជាការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំនៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។

តាមការគូសបញ្ជាក់របស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា សម្រាប់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបន្តវេនពីសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី បានបន្តបេសកកម្មនៅក្នុងការទប់ស្កាត់ បង្ការ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយបានដាក់ចុះនូវវិធានការចាំបាច់មួយចំនួនដើម្បីទប់ស្កាត់បញ្ហាគ្រឿងញៀន។
ក្នុងន័យនេះ លោករដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តដល់សាធារណជនទូទៅ ពិសេសយុវជនទាំងអស់ត្រូវខិតខំប្រឹងប្រែងអនុវត្តឱ្យសម្រេចនូវការប្តេជ្ញាចិត្ត កម្ពុជា ជាប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន។ ការលើកឡើងបែបនេះ ដោយលោក បានចាត់ទុកថា បញ្ហាគ្រឿងញៀនមិនមែនជារឿងដោយឡែកណាមួយរបស់នរណាម្នាក់នោះទេ តែជារឿងរបស់យើងទាំងអស់គ្នា ដូច្នេះ ត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន ត្រូវជៀសឲ្យផុតពីគ្រឿងញៀនដែលបំផ្លាញអនាគតខ្លួនឯង និងត្រូវ បញ្ឈប់គ្រឿងញៀន ដើម្បីខ្លួនឯង និងគ្រួសារ។

ការថ្លែងរបស់លោករដ្ឋមន្ត្រី នេត្រ ភក្រ្តា បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកួតវោហារកោសល្យឆ្លងសាខា វគ្គផ្តាច់ព្រ័ត្រ ក្រោមមូលបទ៖ ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅសាលាបញ្ញាសាស្រ្តអន្តរជាតិ សាខាអ្នកឧញ៉ា ហុង ពីវ (កួរស្រូវ២)។
ក្នុងឱកាសនោះ ក្នុងនាមជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លោក នេត្រ ភក្ត្រា លើកទឹកចិត្តដល់សិស្ស និស្សិត និងយុវជន រួមទាំងប្រជាពលរដ្ឋ ទាញយកកម្មវិធីទូរស័ព្ទដៃ (App NoDrug) មកប្រើប្រាស់ដែលបច្ចុប្បន្ននេះមានអ្នកប្រើប្រាស់ជាង ៤ម៉ឺននាក់ហើយ ហើយចូលរួមដោនឡូត App NoDrug មានន័យថា ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់បញ្ហាគ្រឿងញៀន។

ការដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទ APP NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺដើម្បីពង្រឹង និងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀនឲ្យបានកាន់តែទូលំទូលាយ និងជ្រួតជ្រាបដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងកម្ពុជា ធ្វើយ៉ាងណាឱ្យសាធារណជនទូទៅបានយល់ដឹងកាន់តែច្បាស់ និងមានសមត្ថភាពកាន់តែរឹងមាំក្នុងការបង្ការការពារខ្លួន ការពារក្រុមគ្រួសារ និងមិត្តភក្តិ ហើយជាងនេះទៀត គឺដើម្បីឱ្យពួកគាត់បានយល់ដឹងនិងអាចចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច អនុវត្តច្បាប់ ក្នុងការបង្ការ ទប់ស្កាត់ បង្រ្កាប និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


