ព័ត៌មានជាតិ
អ្នកឧកញ៉ា ឡេងណាវ៉ាត្រា បរិច្ចាគ៣លានដុល្លារ ប្រើពាក្យប៉ុន្មានប្រយោគនេះ ចាក់ចំបេះដូង មហាជនយ៉ាងខ្លាំង
“ខ្ញុំមិន អាចរស់នៅតែឯង បើប្រទេសជាតិមានចលាចល គ្មានស្ថេរភាព គ្មានសុខសន្តិភាព ខ្ញុំក៏មិនដឹងយកលុយទាំងនេះទៅចាយឯណាដែរ ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជាជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ ពេលនេះមិនមែនជាពេល បន្ទោសអ្នកណាម្នាក់ទេ តែជាពេលយើងត្រូវសាមគ្គីគ្នា។”


នេះ គឺ ពាក្យពេចន៍ប្រកបដោយអត្ថន័យរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ភ្ជាប់ជាមួយទឹកប្រាក់ ចំនួន៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីប្រើប្រាស់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតខ្លាំងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។




ភាសាចេញពីបេះដូង ដែលនិយាយទៅកាន់ជនរួមជាតិ ដែលឆ្លុះបញ្ចាំងពីឆន្ទៈដ៏មោះមុត មិន អាចកាត់ថ្លៃបាន ខ្លួនតូចថ្លើមធំពោរពេញទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ក្នុងការសាមគ្គីរួមជា កម្លាំងប្រឆាំងនឹងកូវីដ១៩ ជាមួយរដ្ឋាភិបាលគ្រាដែលប្រទេសជាតិមានទុក្ខ។ ទទឹមគ្នានោះ បានធ្វើឲ្យមហាជនកោតសរសើរទឹកចិត្ត អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាខ្លាំង។


សូមបញ្ញាក់ផងដែរថា ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរីឡេង ណាវ៉ាត្រា គ្រុប ធ្លាប់បានបរិច្ចាគទឹកប្រាក់ចំនួន ១លានដុល្លារម្ដងរួចមកហើយ ដើម្បីចូលរួមទិញវ៉ាក់សាំងការពារកូវីដ ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕
អត្ថបទ៖ ស៊ុន ហួរ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


