ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន៖ យើងប្តេជ្ញាបន្តរួមគ្នាការពារថែរក្សាឲ្យបាននូវសន្តិភាពគង់វង្សក្នុងកាលៈទេសៈណាក៏ដោយ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានថ្លែងថា យើងប្តេជ្ញាបន្តរួមគ្នាការពារថែរក្សាឲ្យបាននូវសុខសន្តិភាពគង់វង្សក្នុងកាលៈទេសៈណាក៏ដោយ ព្រោះសន្តិភាពបានជំរុញឲ្យពលរដ្ឋកម្ពុជាគ្រប់ៗរូបមានសិទ្ធិសេរីភាព មានមុខរបរសម្រាប់ទទួលទាន ទៅលទ្ធភាព មានឪកាសធ្វើបុណ្យទានតាមសន្ធាជ្រះថ្លា រៀងៗខ្លួន។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលអញ្ជើញចូលរួមដង្ហែអង្គកឋិនទាននៅវត្តពោធិថ្មី (ហៅវត្តបាវិត) ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។
អង្គកឋិនទាននេះ ក៏បានការផ្តួចផ្តើមដោយ សម្តេចកិត្តិសង្គហណ្ឌិត ម៉ែន សំអន, លោកជំទាវ ញ៉ែម សាខន ស ខេង, ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ, លោកជំទាវ ដួង វណ្ណា, លោកជំទាវឧកញ៉ាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឆឹង ណេង, ឯកឧត្តម សៅ សុខា, ឯកឧត្តម ម៉ែន វិបុល, ឯកឧត្តម គឹង ឃន, ឯកឧត្តម ប៉េង ពោធិ៍សា, ឯកឧត្តម សែ វុទ្ធី, អ្នកឧកញ៉ា លី ប៉ោយូ រួមជាមួយនឹងគណៈកម្មការ អាចារ្យ ពុទ្ធបរិស័ទ្ធ ចំណុះជើងវត្តជាច្រើននាក់ទៀត។

លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានមានប្រសាសន៍ផ្តាំផ្ញើរជូនដល់អង្គពិធីទាំងមូល នូវការផ្តំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់អង្គពិធីទាំងមូលដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅ គ្រប់ទីកន្លែង។

សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា ពិធីបុណ្យតាមបែបប្រពៃណីព្រះពុទ្ធសាសនា នាពេលនេះ គឺដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ ដែលអនុញ្ញាតិឲ្យប្រជាពលរដ្ឋអាចប្រារព្ធពិធីបានជំនឿសាសនារៀងៗខ្លួន និងបុណ្យប្រពៃណីជាតិបានយ៉ាងអធិកអធម។ ហេតុនេះហើយ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាត្រូវចូលរួមថែរក្សាសុខសន្តិភាព និងចូលរួមថែរក្សានូវសមិទ្ធិផលដែលបានកសាងឡើងដោយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល និងបន្តចូលរួមបង្កើតនូវសមិទ្ធិផលថ្មីៗទៀត ដែលជាផ្នែកមួយនៃការចូលរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានរៀងខ្លួន។

គួររំលឹកផងដែរថា កឋិនទាន គឺជាបុណ្យមួយ ដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ និងជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណា ក៏បានតាមចិត្តចង់នោះឡើយ។ គឺរយៈកាលទទួលកឋិនទានក្ដី និងរយៈកាលកឋិនទានក្ដី អាចធ្វើបានតែក្នុងសម័យតែ ១ខែគត់ (២៩ថ្ងៃ) ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ។

អានិសង្សនៃការធ្វើបុណ្យកឋិនមាន ៥យ៉ាង ៖
១. ដោយអំណាចនៃបុណ្យ រមែងជាអ្នកមានបញ្ញាដ៏ច្រើន
២. ដោយអំណាចនៃបុណ្យ រមែងជាអ្នកមានរូបល្អ
៣. ដោយអំណាចនៃបុណ្យ រមែងជាអ្នកមានពណ៌សម្បុរកាយស្អាត
៤. ដោយអំណាចនៃបុណ្យ រមែងជាអ្នកមានរូបទ្រង់ទ្រាយស្អាតល្អ
៥. ដោយអំណាចនៃបុណ្យ រមែងបានកើតជាស្តេចចក្រក្នុងអគ្គភពណាមួយ៕
អត្ថបទ៖ វិមាន



-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


