Connect with us

ព័ត៌មានជាតិ

យុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហឹង្សាលើស្ត្រី និងក្មេងស្រី ឆ្នាំនេះ គ្រោងឱ្យមានអ្នកចូលរួមប្រមាណ ៥០០នាក់

បានផុស

នៅ

យុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី សម្រាប់ឆ្នាំ២០២៤ នេះ ធ្វើឡើងក្រោមប្រធានបទ «រួមគ្នាវិនិយោគលើការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី» ដែលគ្រោងឱ្យមានអ្នកចូលរួមប្រមាណ ៥០០នាក់ ក្រោមសកម្មភាពនៃការជិះកង់ជុំវិញក្រុងសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
យុទ្ធនាការឆ្នាំមុន

លោក ចឹក គឹមជុន នាយករងរដ្ឋបាលខេត្តសៀមរាប តំណាងមន្ទីរអង្គភាពពាក់ព័ន្ធ និងអង្គការដៃគូរ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរដ្ឋបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាការរៀបចំយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី សម្រាប់ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ រៀបចំដោយអង្គការមជ្ឍមណ្ឌលធន់ធានស្រ្តីនាពេលខាងមុខនេះ។

លោកនាយករងរដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា ដើម្បីឱ្យការរៀបចំយុទ្ធនាការនេះបានប្រព្រឹត្តទៅដោយរលូន ទាល់តែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងមន្ទីរអង្គភាព និងអង្គការសង្គមស៊ីវិល។ ចំណែកមន្ទីរអង្គភាពដែលពាក់ព័ន្ធត្រូវមានកិច្ចសហការល្អ ក្នុងការរៀបចំយុទ្ធនាការនេះ ជាពិសេសមន្ទីរកិច្ចការនារីខេត្ត ដែលបានធ្វើកិច្ចការងារជាច្រើនពាក់ព័ន្ធស្ត្រី និងក្មេងស្រី។

លោកបន្តថា យុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី គឺជាសកម្មភាព និងវេទិកាដ៏មានប្រសិទ្ធភាពមួយក្នុងការចូលរួមផ្សព្វផ្សាយ ទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ដែលកើតមានឡើងក្នុងស្ថានភាពជាក់ស្ដែងតាមរយៈការផ្ដល់សារគន្លឹះ ដល់សាធារណៈជន និងសហគមន៍ ដើម្បីឱ្យជាពលរដ្ឋមានការផ្លាស់ប្ដូរផ្នត់គំនិតអវិជ្ជមានទៅលើស្ត្រី និងក្មេងស្រី៕

យុទ្ធនាការឆ្នាំមុន
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម