ព័ត៌មានជាតិ
ចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តតាកែវ ចុះចែកអំណោយដល់ប្អូនស្រីម្នាក់មានជំងឺពងបែក
ដោយមានការណែនាំ និងចង្អុលបង្ហាញពីលោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ និងលោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តតាកែវ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បានចាត់ឲ្យសមាជិកជាតំណាងរបស់ចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តចុះសួរសុខទុក្ខផ្ទាល់ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ទៅចែកជូនដល់ប្អូនស្រីម្នាក់ ដែលមានជំងឺប្រចាំកាយ រស់នៅក្នុងស្ថានភាពគ្រួសារក្រីក្រ ក្នុងភូមិត្រពាំងក្រឡាញ់ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ។

ក្នុងឱកាសនោះ តំណាងឲ្យប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តតាកែវ ក៏បានពាំនាំនូវ ក្តីនឹករលឹក ផ្ដាំផ្ញើសាកសួរសុខទុក្ខពីចម្ងាយពីសំណាក់លោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ លោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តតាកែវ មកជម្រាបជូនគ្រួសារប្អូនស្រី ដោយក្តីនឹករំលឹកអាណិតស្រលាញ់ និងជូនពរអោយប្អូនស្រីឆាប់ជាសះស្បើយពីជំងឺនេះផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ក្រុមការងារនៃសមាជិកចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្ត ក៏បានធ្វើផ្សព្វផ្សាយនៅសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល និងវិធានការរបស់សម្តេចតេជោ ហ៊ុន សែន គឺ៣កុំ ៣ការពារ និងសូមឲ្យបងប្អូនទាំងអស់ត្រូវចូលរួមអនុវត្តឲ្យបានខ្លាំងខ្លាបន្ថែមទៀត និងប្រយុទ្ធប្រឆាំងកូវីដ១៩នេះ ដោយទម្លាប់ធ្វើអនាម័យ ឲ្យបានស្អាតជាប្រចាំ ពិសេសនោះ ត្រូវលាងដៃជាមួយសាប៊ូឲ្យបានស្អាតជានិច្ច ហើយបើពុំចាំបាច់នោះទេ សូមកុំចេញក្រៅផ្ទះឲ្យសោះ ដើម្បីធ្វើយ៉ាងណាចចូលរួមទប់ស្កាត់កុំឲ្យមានជំងឺកូវីដ១៩ ឆ្លងចូលសហគមន៍របស់យើងកាន់តែធ្ងន់ធ្ងរថែមទៀត ។

គ្រួសារដែលទទួលអំណោយពីក្រុមការងារថ្ងៃនេះ គឺគ្រួសារប្អូនស្រី រួន មាលី អាយុ១២ ដែលមានជំងឺពងបែករបកពេញខ្លួនតាំងពីអាយុ២ឆ្នាំ ស្ថានភាពគ្រួសារក្រីក្រខ្វះខាតខ្លាំង មានឪពុកឈ្មោះ រួន ជក់ អាយុ៥៣ ឆ្នាំ ធ្វើការជាជាងសំណង់ និងម្តាយឈ្មោះ ហ៊ួន ស្រីសរ អាយុ៣៨ឆ្នាំ ។
អំណោយដែលត្រូវបានផ្តល់ជូនដល់គ្រួសារប្អូនស្រី រួន មាលី ដោយក្នុងរួមមាន៖ អង្ករ៥០ គីឡូក្រាម ទឹកត្រី ០១យួរ ទឹកស៊ីអ៊ីវ០១យួរ ត្រីខ១យួរ ប៊ីចេង០១កញ្ចប់ ខ្ទឹមស ១គីឡូ ស្ករស ទឹកសុទ្ធ ០១កេស មី០១កេស និងអំបិល រួមជានឹងថវិកាក្នុង១គ្រួសារៗ ១០០,០០០រៀល ៕
អត្ថបទ ៖ វីរៈ

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


