ព័ត៌មានជាតិ
អាហារបែបស្រុកស្រែតាមផ្លូវជាតិលេខ ៤៨ ទាក់ទាញអ្នកដំណើរ និងហុចផលសេដ្ឋកិច្ចដល់ពលរដ្ឋឃុំកណ្ដោល
អាហារស្រស់ៗ បែបទីស្រុកស្រែជនបទ តាមដងផ្លូវជាតិលេខ ៤៨ ស្ថិតនៅឃុំកណ្តោល ស្រុកបូទុមសាគរ បានផ្តល់ភាពទាក់ទាញដល់អ្នកដំណើរចូលទិញជាបន្តបន្ទាប់គ្នា ខណៈមុខរបរតដូនតារបស់ពលរដ្ឋមួយនេះ ក៏ហុចផលសេដ្ឋកិច្ចដល់ជីវភាពគ្រួសារផងដែរ។

ក្រៅពីការធ្វើស្រែចម្ការ ប្រជាពលរដ្ឋរស់នៅភូមិធ្នង់ និងភូមិព្រលាន ប្រកបមុខរបរលក់ក្តាម ខ្យង ខ្ចៅ ត្រី មឹក បង្គា ងាវ អន្ទង់ និងទឹកឃ្មុំ បែបធម្មជាតិ ជូនដល់ភ្ញៀវគ្រប់ទិសទីដែលធ្វើចរាចរណ៍តាមដងផ្លូវជាតិលេខ ៤៨ ដើម្បីរកប្រាក់ចំណូលបន្តិចបន្តួចមកផ្គត់ផ្គង់ជីវភាពរស់នៅក្នុងគ្រួសារ។
អ្នកស្រី សៅ បួយ និងអ្នកស្រី នាង ឈិ បានឲ្យដឹងថា ការចាប់របរលក់ប្រភេទអាហារបែបស្រុកស្រែស្រស់ៗ នេះ ជាយូរឆ្នាំមកហើយ ដោយក្រុមគ្រួសារពួកគាត់ចេញទៅរកនេសាទនៅបឹង ព្រែក ឆ្ងាយពីផ្ទះ និងខ្លះទៀតទិញពីប្រជាពលរដ្ឋរស់នៅក្នុងភូមិជាមួយគ្នា។ ចំពោះតម្លៃវិញ ងាវ ក្នុង ១ គីឡូក្រាម ៣០ ០០០ រៀល ,អន្ទង់ ១ គីឡូក្រាម តម្លៃ ៣៥ ០០០ រៀល ,ក្តាមថ្មលេខ ១ ក្នុង ១ គីឡូក្រាម តម្លៃ ៦០ ០០០ រៀល។ល។ ប្រសិនបើថ្ងៃបុណ្យទាន អាចលក់បានដល់ទៅ ៤០ ទៅ ៧០ គីឡូក្រាម រីឯតម្លៃវិញមិនមានការឡើងថ្លៃអ្វីដែរ។ ជាក់ស្ដែងអ្វីដែលលក់ដាច់ជាងគេប្រចាំថ្ងៃ គឺ ងាវភក់ ក្តាម ត្រី និងបង្គា។

លោក ហ៊ុយ សំណាង មេឃុំកណ្តោល ស្រុកបូទុមសាគរ លើកឡើងនៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះថា ត្រី អន្ទង់ ខ្ចៅ ខ្យង ក្តាម បង្គា និងមឹក អំឡុងរដូវវស្សាសំបូរច្រើនគួរសមក្នុងមូលដ្ឋានរបស់លោក គ្រាប្រជាពលរដ្ឋចេញទៅរកនេសាទតាមវាលស្រែ បឹង និងតាមព្រែកព្រៃកោងកាង យកលក់បន្តមកឲ្យអ្នកភូមិ។ ជាក់ស្ដែងពលរដ្ឋនិយមលក់ដូរបែបនេះ មានប្រមាណ ១០ គ្រួសារ ប៉ុណ្ណោះ ក្នុងឃុំកណ្តោល តាមដងផ្លូវជាតិលេខ ៤៨។
លោកមេឃុំកណ្តោល យល់ឃើញថា នៅពេលកំណាត់ផ្លូវជាតិលេខ ៤៨ ស្ថាបនារួចរាល់ជាស្ថាពរហើយ ប្រជាពលរដ្ឋរបស់លោកនឹងទាញយកផលចំណូលតាមរយៈការលក់ដូរអាហារបែបស្រុកស្រែបានបរិមាណកាន់តែច្រើនជូនភ្ញៀវទេសចរដែលមានចំណូលចិត្តចង់បរិភោគ។

កន្លងទៅ រដ្ឋបាលខេត្តកោះកុង និង លោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ បានសហការគ្នាចុះស្រង់ផលិតផលដែលជាអត្តសញ្ញាណសម្គាល់ភូមិសាស្ត្រភូមិឃុំស្រុករបស់ខ្លួន ដើម្បីដឹងពីចំនួន និងរក្សាចងក្រងជាឯកសារដាក់ទៅក្រសួងពាណិជ្ជកម្ម សំដៅចុះបញ្ជីកម្មសិទ្ធិបញ្ញាផងដែរ ចៀសវាងមានការក្លែងបន្លំផលិតផលសម្គាល់ភូមិសាស្ត្រ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ







-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


