ព័ត៌មានជាតិ
ធុរកិច្ចចិននៅខេត្តសៀមរាប ឈ្វេងយល់អំពីច្បាប់ប្រឆាំងអំពើពុករលួយរបស់កម្ពុជា
ក្រុមហ៊ុនចិនដែលវិនិយោគនៅខេត្តសៀមរាបចំនួន ៦ ទទួលការបណ្តុះបណ្តាលផ្នែកច្បាប់ប្រឆាំងអំពើពុករលួយ និងការយល់ដឹងស៊ីជម្រៅនូវអត្ថន័យនៃទិវាជាតិ-អន្តរជាតិប្រឆាំងអំពើពុករលួយ ៩ធ្នូ។ ពិធីផ្សព្វផ្សាយច្បាប់នេះ បានធ្វើឡើងនៅអាកាសយានដ្ឋានខេត្តសៀមរាប នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

ការផ្សព្វផ្សាយច្បាប់នេះទៀតសោត ធ្វើឡើងក្រោយមានកិច្ចព្រមព្រៀងរវាងអង្គភាពប្រឆាំងអំពើពុករលួយនៃកម្ពុជា និងប្រធានគណៈប្រតិភូចិន លោក Wang Jianghau អនុលេខាគណៈអធិការវិន័យបក្សកុម្មុយនីស្តចិន ខេត្តយូណាន និងគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តយូណាន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើការងារប្រឆាំងអំពើពុករលួយ ពិសេសការប្ដេជ្ញាចិត្តរួមគ្នាកសាងបរិយាកាសធុរកិច្ចគ្មានអំពើពុករលួយ។
ក្រុមហ៊ុនធុរកិច្ចចិនទាំងនេះ រួមមាន៖ គណៈប្រតិភូខេត្តយូណាន ក្រុមហ៊ុន Angkor International Airport Investment ក្រុមហ៊ុន Yunnan Investment Group ក្រុមហ៊ុន Yunnan Aviation Industry Investment Group សាខាកម្ពុជា ក្រុមហ៊ុន Yunnan Construction and Investment Holding Group សាខាកម្ពុជា និងក្រុមហ៊ុនចិនមួយចំនួនទៀត។

លោក ហេង សុខឃៀង ឧបការីអង្គភាពប្រឆាំងអំពើពុករលួយ បានលើកយកមេរៀនអំពីបទល្មើសពុករលួយ និងទោស ដែលមានប្បញ្ញត្តិនៅក្នុងក្រមព្រហ្មទណ្ឌ ដែលក្នុងនេះ គឺផ្តោតទៅលើបទល្មើសស៊ីសំណូកនៃនិយោជិត (មាត្រា ២៧៨) បទសូកប៉ាន់ដល់និយោជិត (មាត្រា ២៧៩) បទវីតិក្រម (មាត្រា ៥៩២) និងទោសទណ្ឌ (មាត្រា ៥៩៣) បទស៊ីសំណូក (មាត្រា ៥៩៤) បទសូកប៉ាន់ (មាត្រា ៦០៥) និងបទល្មើសរំលោភអំណាច (មាត្រា ៣៥) ជាដើម។ ទន្ទឹមនេះ លោក ក៏បានបកស្រាយអំណាចស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងការរាយការណ៍អំពីអំពើពុករលួយមកកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដោយរក្សាការណ៍សម្ងាត់របស់ប្រភពជូននិយោជក និយោជិត នៃធុរកិច្ចចិន។

លោកឧបការី ក៏បានលើកយកយុទ្ធសាស្ត្រមុខព្រួញ ៣ របស់អង្គភាពប្រឆាំងអំពើពុករលួយ គឺអប់រំ បង្ការ ទប់ស្កាត់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងបុព្វសិទ្ធិនីតិវិធីស៊ើបអង្កេតផងដែរ។ លោក ហេង សុខឃៀង បានលើកឡើងពីការផ្តល់ជំនឿទុកចិត្តក្នុងកិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តរួមគ្នាប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុងវិស័យឯកជន ធានាបាននូវសុចរិតភាព ស្អាតស្អំ ប្រកបដោយសមធម៌ យុត្តិធម៌ ស្របតាមនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
លោក Lu Wei នាយកក្រុមហ៊ុន Angkor International Investment Aiport បានសម្ដែងការចាប់អារម្មណ៍ថា ការបកស្រាយអំពីច្បាប់ប្រឆាំងអំពើពុករលួយ នោពេលនេះ នឹងធ្វើឱ្យអ្នកធុរកិច្ច សហគ្រាសចិន កាន់តែយល់ដឹងស៊ីជម្រៅពីការប្រឆាំងអំពើពុករលួយ ដើម្បីរួមគ្នាកសាងកិច្ចសហប្រតិបត្តិការស្អាត និងមានប្រសិទ្ធភាព៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


