ព័ត៌មានជាតិ
លោក ប៉ែន បូណា៖ ដើម្បីក្លាយជាមនុស្សមានតម្លៃសម្រាប់ជាតិ យុវជនត្រូវរៀនឱ្យលើសពីចេះ
ស្របតាមមុំទី១ នៃយុទ្ធសាស្ត្របញ្ចកោណ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់គោលដៅបណ្តុះបណ្តាលយុវជនឱ្យក្លាយជាមូលធនមនុស្សដ៏មានប្រយោជន៍សម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត។ មូលធនមនុស្ស គឺជាមនុស្សដែលពោរពេញដោយចំណេះដឹង ចំណេះធ្វើ មានជំនាញច្បាស់លាស់ពិតប្រាកដយ៉ាងតិចមួយប្រចាំជីវិត។
នេះគឺជាការគូសបញ្ជាក់របស់ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាឱកាសអញ្ជើញធ្វើបាឋកថា ចំពោះមុខនិស្សិតសាកលវិទ្យាល័យកម្ពុជា (UC) នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដោយមានការអញ្ជើញចូលរួមពីលោកបណ្ឌិត អ៊ី រតនា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យកម្ពុជា ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីសាស្រ្តាចារ្យ សមណនិស្សិត និងនិស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ប្រមាណជិត ២០០ អង្គ/នាក់។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា «ដើម្បីក្លាយខ្លួនជាមូលធនមនុស្សពិតប្រាកដ អ្វីដែលក្មួយៗនិស្សិតត្រូវចងចាំ គឺត្រូវរៀនឱ្យលើសពីចេះ រហូតក្លាយជាអ្នកដែលមានពេទកោសល្យខ្ពស់ ជាមនុស្សពូកែនិងប៉ិនប្រសប់» ដូចសុភាសិតមួយពោលថា «ចេះ១០ មិនស្មើប្រសប់មួយ»។ លោក ប៉ែន បូណា បន្តថា ដូច្នេះ រៀនគ្រាន់តែចេះមិនទាន់គ្រប់គ្រាន់ទេ ប៉ុន្តែយុវជនគ្រប់រូបត្រូវយកចំណេះដឹងរបស់ខ្លួន ផ្គួបផ្សំជាមួយទេពកោសល្យ និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ដើម្បីរកឱ្យឃើញភាពលេចធ្លោមួយដែលអ្នកដទៃមិនអាចធ្វើដូច ឬពិបាកធ្វើដូច។
លោកបន្ថែមថា «បន្ថែមពីលើភាពប៉ិនប្រសប់និងលេចធ្លោ មូលធនមនុស្សត្រូវមានសីលធម៌ល្អ ចេះចុះសម្រុងក្នុងសង្គមនិងជាមួយអ្នកនៅជុំវិញខ្លួន និងចុងក្រោយ គឺជាមនុស្សដែលមានសុខភាពល្អ កម្លាំងពលំមាំមួន និងប្រាជ្ញាស្មារតីវៀងវៃ ដែលជាគោលដៅពិតប្រាកដរបស់រាជរដ្ឋាភិបាល»។ នេះជាការទាញចំណាប់អារម្មណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល។

បើតាមលោក ប៉ែន បូណា ដើម្បីធ្វើបែបនេះបាន ត្រូវមានកត្តាសំខាន់ពីរ៖ ទី១. គឺបរិយាកាសអំណោយផលដែលផ្តល់ជូនដោយរាជរដ្ឋាភិបាល និងទី២. គឺកិច្ចខិតខំដោយខ្លួនឯង។ លោកបន្តថា រាជរដ្ឋាភិបាលបានផ្តល់ជូននូវភាពអំណោយផលគ្រប់បែបយ៉ាង ដូចជា សុខសន្តិភាព មានហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង ពិសេស គឺសាលារៀននិងសាកលវិទ្យាល័យមាននៅគ្រប់ទិសទី។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានបណ្តុះបណ្តាលគ្រូ សាស្ត្រាចារ្យប្រកបដោយគុណភាព ដើម្បីបណ្តុះបណ្តាលបន្ត។ ដូច្នេះ អ្វីដែលនៅសេសសល់ គឺកិច្ចខិតខំដោយខ្លួនឯងដើម្បីក្លាយខ្លួនជាមូលធនមនុស្សពិតប្រាកដ៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ