ព័ត៌មានជាតិ
ប.ស.ស បង្ហាញពីភាពមិនប្រក្រតីអ្វីខ្លះដែលសមាជិក និងមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស អាចប្ដឹងមកក្រសួងការងារ?
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) បានបង្ហាញពីភាពមិនប្រក្រតីអ្វីខ្លះដែលសមាជិក ប.ស.ស និងមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. អាចប្ដឹងតាមរយៈប្រអប់អនាមិករបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ?។

បេឡាជាតិសន្តិសុខសង្គមបានពន្យល់ថា ចំពោះសមាជិក ប.ស.ស. អាចប្ដឹងតាមប្រអប់អនាមិករបស់ក្រសួងការងារមានដូចជាករណីតម្រូវឱ្យបង់តម្លៃសេវាបន្ថែមលើការព្យាបាលដែលជាក់ស្ដែងជាបន្ទុករបស់ ប.ស.ស. ការទារសគុណពីសមាជិក ប.ស.ស. ចំពោះការប្រើប្រាស់ប័ណ្ណសមាជិក ប.ស.ស ដោយមន្ត្រី ឬបុគ្គលិក ប.ស.ស. ឬបុគ្គលិកមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.។
ការមិនទទួលបានឱសថមិនគ្រប់ចំនួនតាមវេជ្ជបញ្ជា ការបើកឱសថឱ្យសមាជិក ប.ស.ស.ដោយមិនឆ្លងកាត់ការពិគ្រោះជំងឺ ការមិនទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលរៀងរាល់ពេលពិនិត្យផ្ទៃពោះ ឬពេលទទួលវ៉ាក់សាំងបង្ការជំងឺដល់កូន ការមិនបានទៅប្រើប្រាស់សេវាសុខាភិបាលនៅមូលដ្ឋានជាដៃគូ ប.ស.ស. ប៉ុន្តែបែរជាមានទិន្នន័យប្រើប្រាស់សេវានៅក្នុងប្រព័ន្ធ ប.ស.ស. ករណីសង្ស័យអំពីការឃុបឃិតគ្នារវាងបុគ្គលិកសុខាភិបាល និងសមាជិក ប.ស.ស. ដែលរៀបចំឯកសារមិនពិតក្នុងគោលបំណងកេងចំណេញអត្ថប្រយោជន៍ណាមួយរបស់ ប.ស.ស។

បេឡាជាតិសន្តិសុខសង្គម បានបន្តទៀតថា រីឯដៃគូសុខាភិបាលរបស់ ប.ស.ស. អាចប្តឹងមកក្រសួងការងារបានដូចជា ការទូទាត់ចំណាយព្យាបាលសុខាភិបាលរបស់ ប.ស.ស. ទៅកាន់សុខាភិបាលដៃគូ ប.ស.ស. មានភាពយឺតយ៉ាវ ការទារសគុណពីមន្ត្រី ឬបុគ្គលិក ប.ស.ស. ការតម្រូវឱ្យមានឯកសារខុសប្រក្រតីក្នុងការស្នើសុំទូទាត់ចំណាយដែលទិន្នន័យដែលបានបង្ហាញខាងលើនេះជាធាតុផ្សំ នៃបទល្មើសអំពើពុករលួយ។
បេឡាជាតិសន្តិសុខសង្គម សូមអំពាវនាវឱ្យមានការចូលរួមទាំងអស់គ្នា ដើម្បីកែលម្អ និងពង្រឹងប្រសិទ្ធភាព នៃការផ្តល់សេវា ប.ស.ស និងលើកកម្ពស់ នៃការផ្តល់សេវានៅតាមមូលដ្ឋានសេវាសុខាភិបាលដៃគូ ប.ស.ស ដើម្បីតម្លាភាព គណនេយ្យភាព និងនិរន្តរភាព នៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដែលជាឧត្ដមប្រយោជន៍រួមទាំងអស់គ្នា៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


