ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារអរគុណរដ្ឋាភិបាលកូរ៉េជួយថែទាំពលករខ្មែរបានយ៉ាងល្អ
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងក្រសួងមុខរបរនិងការងារសាធារណរដ្ឋកូរ៉េដែលបានជួយមើលថែពលករខ្មែរធ្វើការនៅកូរ៉េមានភាពកក់ក្តីមានសេរីភាពពេញលេញក្នុងការចូលរួមឬបំពេញការងារស្របតាមច្បាប់របស់សាធារណរដ្ឋកូរ៉េ។

ថ្លែងក្នុងពិធីដាក់ឱ្យដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្តិភាពសុខភាពការងារកាលពីចុងសប្តាហ៍កន្លងទៅថ្មីៗនេះ លោករដ្ឋមន្ត្រីបានបន្តទៀតថា ការជួយផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជានេះ បានធ្វើឱ្យយុវជនដែលជាកម្លាំងពលកម្មកម្ពុជាមិនត្រឹមតែទទួលបានប្រាក់ចំណូលខ្ពស់ប៉ុណ្ណោះទេ ថែមទាំងទទួលបានជំនាញ ភាសា វប្បធម៌ និងបច្ចេកទេសនៅកន្លែងធ្វើការ និងបានពាំនាំនូវជំនាញទាំងនេះមករកស៊ី និងវិនិយោគពេលត្រឡប់មកកម្ពុជាវិញដោយខ្លួនឯង ចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារក៏ដូចជាសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើនបន្ថែមទៀត។
លោករដ្ឋមន្ត្រីបានបន្ថែមថា ក្រុមគ្រួសារដែលមានបងប្អូន និងកូនចៅទៅធ្វើការនៅសាធារណកូរ៉េមានវឌ្ឍនភាព និងជោគជ័យផងដែរ។ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងក្រសួងមុខរបរ និងការងារសាធារណរដ្ឋកូរ៉េដែលបានជួយមើលថែពលករខ្មែរធ្វើការនៅកូរ៉េមានភាពកក់ក្តីមានសេរីភាពពេញលេញក្នុងការចូលរួម ឬបំពេញការងារស្របតាមច្បាប់របស់សាធារណរដ្ឋកូរ៉េ។ មិនតែប៉ុណ្ណោះកម្ពុជាក៏មានស្ត្រីរៀបការជាមួយជនជាតិកូរ៉េផងដែរដែលជាស្ពានមួយក្នុងការធ្វើឱ្យទំនាក់ទំនងកម្រិតប្រជាជន និងប្រជាជនកាន់តែរឹងមាំ និងទទួលបានផ្លែផ្កា។

លោក ហេង សួរ បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ផ្តោតទៅលើកំណើនការងារ សមធម៌ ស្ថេរភាព និងចីរភាព ហើយកត្តាធនធានមនុស្សបានក្លាយទៅជាចលនាស្នូលដែលរដ្ឋាភិបាលកម្ពុជាមានកាតព្វត្រូវតែវិនិយោគតាំងពីទារកនៅក្នុងផ្ទៃរហូតដល់កើត និងសិក្សាពេលធ្វើការរហូតដល់ចូលនិវត្តន៍ដែលនេះជាវដ្តមួយនៃការវិនិយោគរបស់រដ្ឋាភិបាលដោយក្រសួងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានភារៈទទួលបន្ទុកចាប់ពីពេលដែលកម្លាំងពលកម្មចាប់ផ្តើមចូលរៀននៅកម្រិតបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្នុងពេលដែលកម្លាំងនេះចូលប្រឡូក្នុងការងារ។

លោកបានបន្ថែមទៀតថា «ដូច្នេះយើងមានដំណាក់កាលពីរត្រូវយកចិត្តទុកដាក់ទី១ តើត្រូវផ្តល់ជំនាញអ្វីខ្លះដល់កម្លាំងពលកម្មរបស់យើង ទី២ត្រូវចូលរួមចំណែកធ្វើមិញបង្កើតការងារដល់កម្លាំងពលកម្មរបស់យើង។ ការមានកំណើនសេដ្ឋកិច្ចជារឿងមួយដែលយើងចង់បានការបង្កើតការងារជារឿងមួយដែលចង់បានដែរ ប៉ុន្តែអ្វីដែលជាមហិច្ឆតារបស់រដ្ឋា
ភិបាលអាណត្តិទី៧ គឺមិនត្រឹមតែចង់បានកំណើននិងការងារនោះទេប៉ុន្តែជាការងារសមរម្យជាការងារដែលអាចធានាបាននូវសុវត្តិភាព មានការធានារ៉ាប់រងសង្គមមានសេចក្តីថ្លៃថ្នូរមានការគោរពគ្នាទៅវិញទៅមករវាងនិយោជកនិងកម្មករនិយោជិត»។

គួរបញ្ជាក់ថា កម្ពុជាមានពលករកំពុងធ្វើការនៅក្រៅប្រទេសចំនួន ១ ៣៥៦ ៦១៦នាក់ ស្រីចំនួន ៥៥២ ៨៥១ នាក់ ក្នុងនោះនៅសាធារណរដ្ឋកូរ៉េ មានចំនួន ៥០៩៧០ នាក់ ស្រី ១២ ៥៣៨នាក់ ទទួលបានប្រាក់ខែ ១៥០០ ដុល្លារ ក្នុង ១ ខែ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


