ព័ត៌មានជាតិ
ទឹកជ្រោះចាអ៊ុងរបស់ខេត្តរតនគិរី មានសម្រស់ធម្មជាតិ មិនចាញ់ទឹកជ្រោះប៊ូស្រារបស់ខេត្តមណ្ឌលគិរីឡើយ
បើនិយាយអំពីទឹកជ្រោះភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា គេនឹងនឹកឃើញភ្លាមដល់ទឹកជ្រោះប៊ូស្រា នៅក្នុងខេត្តមណ្ឌលគិរី ក៏ប៉ុន្តែ ខេត្តរតនគិរីឯណេះវិញ ក៏មានទឹកជ្រោះឈ្មោះ ចាអ៊ុង ដ៏ស្រស់ស្អាតផងដែរ។ ទឹកជ្រោះចាអ៊ុង ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ មានទីតាំងស្ថិតនៅក្នុងឃុំចាអ៊ុង ស្រុកអូរជុំ ដែលមានចម្ងាយប្រមាណ៩ គីឡូម៉ែត្រពីទីរួមខេត្តរតនគិរី។ រមណីយដ្ឋានទឹកជ្រោះនេះ បានបើកឱ្យភ្ញៀវចូលទស្សនានៅក្នុងឆ្នាំ២០០៥ ជាកន្លែងបែបធម្មជាតិមួយពោរពេញដោយ ព្រៃភ្នំ ជ្រលងដងអូរ មានវល្លិ៍ មានទឹកហូរធ្លាក់ក្នុងជ្រោះមាន២ ដំណាក់កាល។

ទឹកជ្រោះចាអ៊ុង មានកម្ពស់ទឹកធ្លាក់ដល់ទៅ ២៥ម៉ែត្រ កម្ពស់ទឹកខ្ពស់ជាងទឹកជ្រោះកាចាញ ដែលទទួលទឹកពីភ្នំស្វាយ ដោយមានទឹកធ្លាក់គ្រប់រដូវកាល។ ប៉ុន្តែ ប៉ុន្មានខែចុងក្រោយនេះ ការប្រើប្រែប្រួលអាកាសធាតុ ធ្វើឱ្យទឹកជ្រោះចាអ៊ុង មានទឹកហូរច្រើននារដូវវស្សាត្រឹមខែមេសាប៉ុណ្ណោះ ឯរដូវប្រាំងវិញ មានទឹកហូរតិចៗ។ ឈ្មោះថា ទឹកជ្រោះចាអ៊ុង នេះ ត្រូវបានដាក់ដោយ កុលសម្ព័ន្ធគួយ ដែលរស់នៅជិតនោះ។

លោក ត្រេន កន ជាគណៈកម្មការតំបន់ទឹកជ្រោះចាអ៊ុង បានឲ្យដឹងថា តំបន់ទឹកជ្រោះចាអ៊ុង ត្រូវបានគ្រប់គ្រងដោយសហគមន៍ចាអ៊ុង មានគណៈកម្មការចំនួន៥ រូប ផ្តួចផ្តើមគំនិត សាងសង់ជណ្តើរប្រវែង ៣៨ ម៉ែត្រ នៅក្នុងឆ្នាំ២០០៧ មូលនិធិឃុំមាន១២ ៩២០ ០០០រៀល និងទុនចូលរួម ៣០ ០០០ រៀល។ គណៈកម្មការ បានកសាងកន្លែងកម្សាន្ត ការពារ និងអភិវឌ្ឍធនធានធម្មជាតិនេះ។ លោកបន្តថា សម្រាប់ការលក់សំបុត្រ នៅខែវស្សា មិនសូវមានភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តទេ ដោយសារភ្ញៀវពិបាកធ្វើដំណើរ។ ចំពោះការលក់ដូរឥវ៉ាន់ គ្រឿងឧបភោគ បរិភោគ និងវត្ថុអនុស្សាវរីយ៍ ពីមុនធ្លាប់មានលក់ដែរ តែបច្ចុប្បន្ន មិនមានលក់បន្តទៀត ដោយកាលកន្លងទៅ បានជួបវិបត្តិ COVID-19 ហើយទឹកជ្រោះ ឆ្នាំខ្លះរីង ឆ្នាំខ្លះទៀត នៅសល់ទឹកតិចៗ ដែលជាបញ្ហា។ ភ្ញៀវមានតែខែប្រាំងប៉ុណ្ណោះ តែខែវស្សាវិញ មិនមានភ្ញៀវកើនឡើងទេ។ ក្នុងនាមជាគណៈកម្មការ លោកអំពាវនាវដល់ភ្ញៀវជាតិ និងអន្តរជាតិមកលេងកម្សាន្តឱ្យបានច្រើនកុះករ ដើម្បីលើកស្ទួយសហគមន៍ មានថវិកាអភិវឌ្ឍនៅកន្លែងនេះ។

ចំពោះការលក់សំបុត្រវិញ គឺសម្រាប់ទោចក្រយាន យានយន្ត ដូចជា រថយន្តក្រុង ២០ កៅអីឡើង គឺតម្លៃសំបុត្រ ២ម៉ឺនរៀល រថយន្ត១២កៅអីឡើង តម្លៃ១ម៉ឺនរៀល រ៉ឺម៉ក់កង់បី តម្លៃ៤ពាន់រៀល ម៉ូតូតម្លៃ២ពាន់រៀល ខណៈរថយន្ត Car Entrance មិនគិតថ្លៃសំបុត្រទេ។
បើនិយាយពីសម្រស់របស់ទឹកជ្រោះចាអ៊ុង គឺមិនខុសពីទឹកជ្រោះផ្សេងៗនៅខេត្តរតនគិរីនោះទេ ពោល គឺមានដើមឈើធំៗនៅព័ទ្ធទឹកជ្រោះ រុក្ខជាតិវល្លិ៍ដុះជាច្រើន និងមានចំហាយទឹកដូចចុះអាប់ លាយឡំនឹងខ្យល់បង្កើតជាសំណើម បង្កលក្ខណៈយ៉ាងប្រសើរសម្រាប់រុក្ខជាតិនៅក្បែរៗនោះ។ ខ្សែទឹកហូរទី១ មានថ្មដូចជាជញ្ជាំង គង្គាថ្លាយង់ ហូរខ្មួលខ្មាញ់ កាត់ផ្ទាំងសិលា ដែលជាកន្លែង ភ្ញៀវទេសចរទៅងូតទឹកលេងបាន និងសម្រាកត្រង់កញ្ចុះ លំហែ ហូបអាហារដែលទិញពីកន្លែងផ្សេង អង្គុយបរិភោគ និងងូតទឹកលេងកម្សាន្តយ៉ាងត្រជាក់ និងស្រូបយកខ្យល់បក់មកជាមួយនឹងចំហាយទឹកតូចមកប៉ះត្រូវខ្លាំងឡើងត្រជាក់ អមជាមួយសំឡេងទឹកហូររំពងព្រៃភ្នំ រំសាយអស់ទុក្ខកង្វល់នានា។

បន្ទាប់ពីសម្រាក និងងូតទឹកលេង ថតរូប រួចមក ភ្ញៀវក៏បន្តដំណើរទៅមិនឆ្ងាយពីទីនោះ តាមកាំជណ្តើរកាច់បត់ចុះបត់ឡើង ទៅដល់ផ្ទាំងថ្មធំ ជារាងគុហា ខ្សែទឹកហូរធ្លាក់ពីលើផ្ទាំងថ្មដា បែកជាផ្សែង អាចឈរថតរូបភាពនៅលើរានហាលជាទេសភាពទឹកកំពុងហូរធ្លាក់បានយ៉ាងស្រស់ត្រកាល។ ចំណែក ចំហាយទឹកដែលប៉ះនឹងកម្តៅថ្ងៃពេលចោលភ្នែកមើលទៅ បង្កើតបានជាឥន្ធនូដ៏ស្រស់ស្អាតគួរឱ្យចង់គយគន់ លាយនឹងសំឡេងទឹកធ្លាក់ដ៏ពិរោះរណ្តំថែមទៀត។

នៅឆ្នាំ២០២៥ ខាងមុខនេះ គណៈកម្មការសហគមន៍ចាអ៊ុង គ្រោងនឹងបន្តសាងសង់ជណ្តើរឈើការពារ ថែរក្សាសម្បត្តិធម្មតាជាតិ រមណីយដ្ឋាននេះ និងកសាងកន្លែងកម្សាន្តមួយនេះ ប្រកបដោយសុវត្ថិភាព៕

ដោយ៖ ខៀវ ចាប
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៨ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?


