Connect with us

ព័ត៌មានជាតិ

ឆ្នាំ២០២៥ វិស័យឧស្សាហកម្ម និងសេវាកម្មរបស់កម្ពុជានៅតែមានភាពធន់ខ្លាំងជួយបង្កើតឱកាសការងារកាន់តែច្រើន

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: បានអះអាងថា នៅឆ្នាំ២០២៥ខាងមុខនេះ វិស័យឧស្សាហកម្ម និងវិស័យសេវាកម្មរបស់កម្ពុជានៅតែមានភាពធន់ខ្លាំងដែលនឹងជួយបង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានកាន់តែច្រើនចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិកាន់តែប្រសើរថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងបើកសន្និសីទថ្នាក់ជាតិស្តីពី សេដ្ឋកិច្ចការងារឆ្នាំ២០២៤ ក្រោមប្រធានបទ ការងើបឡើងវិញនៃសេដ្ឋកិច្ច និងការងារ
និងដំណើរឆ្ពោះទៅកាន់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចកាលពីថ្ងៃទី១១ធ្នូ លោករដ្ឋមន្ត្រីបានបន្តថា តាមការសិក្សារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានធ្វើឡើងនៅឆមាសទី២ ឆ្នាំ២០២៤នេះ បានបញ្ជាក់ថាកំណើនចំនួនការងារសម្រាប់វិស័យឧស្សាហកម្មត្រូវបានព្យាករថា មានកំណើន១,៩% ក្នុងឆ្នាំ២០២៤ និង ២,៦% ឆ្នាំ២០២៥។ ចំណែក វិស័យសេវាកម្មត្រូវបានព្យាករថា មានកំណើនការងារ៣,១% នៅឆ្នាំ២០២៤ និង ៤,៦% នៅ ឆ្នាំ២០២៥។ រីឯចំនួនការងារក្នុងវិស័យកសិកម្មវិញ ត្រូវបានព្យាករថា នឹងថយចុះក្នុងអត្រា ៣,៥% ក្នុង ឆ្នាំ២០២៤ និង ៣,៦% ក្នុងឆ្នាំ២០២៥ដែលនេះជាសញ្ញាវិជ្ជមានក្នុងដំណើរឆ្ពោះទៅរកបរិបទ ឧស្សាហូបនីយកម្មកម្ពុជា។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ពីរទសវត្សចុងក្រោយនេះ រចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាមានការប្រែប្រួលយ៉ាងខ្លាំងក្នុងនោះតួនាទីនៃវិស័យទាំងបីជួយកំណើនជីឌីភីមានការប្រែប្រួលនៅចន្លោះឆ្នាំ២០០០ ដល់ឆ្នាំ២០២៣ឃើញថា វិស័យឧស្សាហកម្មមានកំណើន២២% នៅឆ្នាំ២០០០កើនឡើងដល់៤២%នៅឆ្នាំ២០២៣។ ផ្ទុយទៅវិញវិស័យកសិកម្មធ្លាប់ផ្តល់កំណើន៣៦%នៅឆ្នាំ២០០០បានធ្លាក់នៅសល់១៥%នៅឆ្នាំ២០២៣និងសេវាកម្មនៅរក្សាកំណើន៣៨%នៅឆ្នាំ២០០០និងបន្ត៣៧%នៅ២០២៣។

លោករដ្ឋមន្ត្រីបានបន្ថែមថា រចនាសម្ព័ន្ធសេដ្ឋកិច្ចមានការប្រែប្រួលទីផ្សារការងារនៅក្នុងវិស័យទាំងបីក៏មានការប្រែប្រួលជាបន្តបន្ទាប់ដែរ។ ជាក់ស្តែងចន្លោះឆ្នាំ២០០០ ដល់ឆ្នាំ២០២៣នេះឃើញថា វិស័យកសិកម្មបានស្រូបកម្លាំងពលកម្មយ៉ាងច្រើនដោយក្នុងឆ្នាំ២០០០ កម្លាំងពលកម្មមានតែ៨%ប៉ុណ្ណោះធ្វើការទៅលើវិស័យឧស្សាហកម្ម តែឥឡូវមានកំណើនជាង៣០% នៃកម្លាំងពលកម្មសរុប។ ចំណែកវិស័យកសិកម្មនៅឆ្នាំ២០០០ ស្រូបកម្លាំងពលកម្មជាង៧៤%តែឥឡូវ​សល់៣១%ប៉ុណ្ណោះ និងវិស័យសេវាកម្មនៅឆ្នាំ២០០០មាន២០% ធ្វើការលើវិស័យនេះតែឥឡូវដល់៤០%។

លោករដ្ឋមន្ត្រីបានឱ្យដឹងថា អង្គសន្និសីទនេះរៀបចំឡើងមានសារៈសំខាន់ និងស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងដើម្បីផ្លាស់ប្តូរបទពិសោធន៍លើបញ្ហាប្រឈមនានាដើម្បីស្វែងរកដំណោះស្រាយការស្តារសេដ្ឋកិច្ចនិងការងារនិងត្រៀមខ្លួនធ្វើយ៉ាងណាផ្តល់ការងារកាន់តែប្រសើរក្នុងខណៈពេលដែលកម្ពុជាត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ខាងមុខនេះ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៤ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៦ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៧ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម