ព័ត៌មានជាតិ
រដ្ឋមន្ត្រីទេសចរណ៍ថា នឹងធ្វើឱ្យបរទេសចងចាំ និងមកលេងកម្ពុជាយ៉ាងហោចបានម្ដងក្នុងមួយជីវិត
កំពត ៖ នាថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៤នេះរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា កំណើនភ្ញៀវបរទេសឆ្នាំ២០២៤ គឺស្នើនឹងឆ្នាំ ២០១៩ (៦លាន ៦សែននាក់) ប៉ុន្តែក្រសួងមិនទាន់សប្បាយចិត្តទេ ព្រោះក្រសួងមានមហិច្ឆតាចង់អភិវឌ្ឍន៍វិស័យទេសចរណ៍ ជាទេសចរណ៍ឌីជីថល មានលក្ខណៈឆ្លាតវៃ ក្នុងគោលបំណង់ធ្វើឲ្យបរទេស បានឃើញ បានឮ បានស្គាល់ បានមកលេង ហើយចងចាំកម្ពុជា និងជួយផ្សព្វផ្សាយបន្ត ពោលធ្វើឱ្យបរទេសគិតថា មួយជីវិតយ៉ាងហោចបានមកលេងកម្ពុជាម្តង។

ថ្លែងក្នុងអង្គសិក្ខាសាលាស្ដីពី ការជំរុញវិនិយោគ អភិវឌ្ឍន៍ទេសចរណ៍ និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ អបអរសាទរពិធីបុណ្យសមុទ្រ លើកទី១១ ជុំទី៣ ឆ្នាំ២០២៤ ក្រោមប្រធានបទ “អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” ដែលធ្វើឡើងនៅសាលប្រជុំខេត្តកំពតនាថ្ងៃទី១២ ខែធ្នូ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា កម្ពុជាសំបូរដោយធនធានធម្មជាតិ សម្បត្តិវប្បធម៌ អរិយធម៌ ពិសេសជាងគេ នៅក្នុងតំបន់ និងទូទាំងពិភពលោក។

ហើយក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការអនុវត្តគោលនយោបាយបញ្ចកោណដំណាក់កាលទី១ បានជំរុញនិងលើកកម្ពស់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ ហើយក្នុងនោះក្រសួងមានមហិច្ឆតា ចង់អភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ជាទេសចរណ៍ឌីជីថល មានភាពវៃឆ្លាត ដើម្បីស្រូបទាញភ្ញៀវបរទេស។

ក្នុងនោះក្រសួងបានដាក់ចេញនូវ យុទ្ធនាការជាច្រើន ដើម្បីផ្សព្វផ្សាយ ឱ្យគេឃើញ គេស្គាល់ គេមកលេង គេចងចាំ និងជួយផ្សព្វផ្សាយបន្ត ពោលធ្វើយ៉ាងណាឱ្យទេសចរបរទេស គិតថាមួយជីវិតយ៉ាងហោចបានមកលេងកម្ពុជាម្ដង។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានឱ្យដឹងថា រយៈពេល ១១ ខែ ឆ្នាំ២០២៤ ទេសចរ ២លាន ៥សែននាក់បានមកសម្រាកលំហែនៅខេត្តកំពត។

ហើយរដ្ឋបាលខេត្តបាននិងកំពុងរៀបចំអភិវឌ្ឍន៍គម្រោងជាច្រើនទៀយ ដើម្បីបន្តរុញច្រានកំណើនភ្ញៀវ ពិសេសដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ៕
ដោយ ៖ សឹង រ៉ាត់














-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


