ព័ត៌មានជាតិ
ថ្ងៃទីពីរនៅពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យាថ្ងៃនេះ មានអ្វីប្លែកខ្លះ?
ពិព័រណ៍យន្តហោះនិងបច្ចេកវិទ្យាបានឈានដល់ថ្ងៃទីពីរ បន្ទាប់ថ្ងៃដំបូងម្សិលមិញនេះមានមនុស្សចូលរួមយ៉ាងច្រើនកុះករ។
នៅថ្ងៃទីពីរនៃពិព័រណ៌យន្តហោះនិងបច្ចេកវិទ្យា បើតាមអ្នករៀបចំកម្មវិធីបានឲ្យដឹងថា ក្រៅពីមានការតាំងបង្ហាញយន្តហោះជាច្រើនគ្រឿងទាំងក្នុងស្រុក និងក្រៅស្រុក ក៏មានការតាំងបង្ហាញពីបច្ចេកវិទ្យា វិទ្យាសាស្រ្ត និងរបកគំហើញថ្មីៗតាមស្តង់ពិព័រណ៍ ក៏ដូចជាមានការប្រកួតប្រជែងរ៉ូបូតចម្បាំង BATTLE ROBOT COMPETITION ដែលនឹងឈានដល់វគ្គផ្តាច់ព្រ័ត្រនៅរសៀលនេះ។

ក្រៅពីនេះ ក៏នឹងមានរៀបចំសិក្ខាសាលាផ្នែកអាកាសចរណ៍ដោយវាគ្មិនកិត្តិយស បទបង្ហាញពីស្នាដៃផ្នែកបច្ចេកវិទ្យា នៃសិស្សានុសិស្ស មកពីវិទ្យាល័យ និងមហាវិទ្យាល័យ វេទិកាពិភាក្សា និងចែករំលែកបទពិសោធន៍ស្ដីពីវិស័យបច្ចេកវិទ្យា ដោយវាគ្មិនកិត្តិយស។



ដោយឡែកជុំវិញទិដ្ឋភាពនៅទីតាំងពិព័រណ៌យន្តហោះនិងបច្ចេកវិទ្យានៅម៉ោងជាង ៨ ព្រឹកនេះដែលជាថ្ងៃទីពីរ ឃើញថាសកម្មភាពនៅទីតាំងពិព័ណ៍នៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង ចាប់ផ្តើមមានមហាជនមកទស្សនាបណ្តើរៗជាពិសេសសិស្សសាលា ដែលបានចូលមកទស្សនាអ្នកខ្លះឈរថតរូបនៅទីតាំងយន្តហោះតាំងបង្ហាញ ក៏ដូចជាការដើរទស្សនាស្តង់ពិព័រណ៍ដែលបង្ហាញពីបច្ចេកវិទ្យានិងរបកគំហើញថ្មីៗពីសិស្សដែលបានចូលរួម៕




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


