Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី​សម្រេច​ផ្អាក​ពិធី​អាពាហ៍ពិពាហ៍ ជប់លៀង ពិធី​សាសនា និង​កម្មវិធី​ជួបជុំ​ផ្សេងៗ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បានសម្រេច​ផ្អាក​ពិធី​អាពាហ៍ពិពាហ៍ ជប់លៀង ពិធី​សាសនា និង​កម្មវិធី​ជួបជុំ​ផ្សេងៗ​ទៀត ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ខណៈដែល​ជំងឺ​នេះ​បាននឹង​កំពុង​ផ្ទុះ​ឡើងជា​លើក​ទី​៣ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០-​កុម្ភៈ​” ។

នេះ​បើ​យោង​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​ព័ត៌មាន​យើង​ទទួល​បាន​នៅ​យប់​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១​នេះ។ ក្នុង​សេចក្តី​ជូនដំណឹង​មានន័យថា យោង​តាម​ច្បាប់​ស្តី​ពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុក្រឹត្យ​លេខ ៣៧ អនក្របក ចុះ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១ ស្តីពី​វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​។ អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១។

ក្នុង​គោលបំណង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​បាន​នឹង​កំពុង​ផ្ទុះ​ឡើងជា​លើក​ទី​៣ ក្នុង​

​ព្រឹត្តិការណ៍​សហគមន៍ ២០-​កុម្ភៈ​” រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​ម្ចាស់​កម្មវិធី​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណៈ ជន​ទាំងអស់ មេត្តា​ជ្រាប និង​សូម​ចូលរួម​អនុវត្ត​ដោយ​ស្មារតី​យោគយល់​អធ្យាស្រ័យ​ខ្ពស់​បំផុត នូវ​វិធាន​ការ​បិទ​សកម្មភាព​សង្គម​មួយចំនួន ដូចខាងក្រោម ៖

១. ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​រាល់​ការរៀបចំ​ពិធី​អាពាហ៍ពិពាហ៍ ពិធីជប់លៀង ពិធី​សាសនា កម្មវិធី​ជួបជុំ សិក្ខាសាលា និង​វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ ដើម្បី​បញ្ចៀស និង​កាត់បន្ថយ​ជា​អតិបរមា​នូវ​ការផ្ទុះ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង ព្រឹត្តិការណ៍​សហគមន៍ ២០-​កុម្ភៈ​” នៅ​រាជធានី​ភ្នំពេញ​។

២.​ចំពោះ​ការរៀបចំ​ពិធី​អាពាហ៍ពិពាហ៍​បែប​ប្រពៃណី​ក្នុង​រង្វង់​ក្រុម​គ្រួសារ និង​ពិធី​បុណ្យសព ដែល​ពុំ​អាច​លើក​ពេល​បាន ម្ចាស់​កម្មវិធី​ត្រូវ​ផ្តល់​កិច្ចសហការ​ល្អជា​មួយ​អាជ្ញាធរ​មូលដ្ឋាន​តាមរ​យៈ (១) កាត់បន្ថយ​ចំនួន​ភ្ញៀវ​ចូលរួម និង​រយៈពេល​ប្រារព្ធ​កម្មវិធី ឲ្យ​នៅ​ត្រឹម​កម្រិត​អប្បបរមា ក្នុង​រង្វង់​សាច់ញាតិ​ចាំបាច់ ជា​របៀប​សែនព្រេន (២) ចាត់​ឲ្យ​មាន​អ្នក​វាស់​កម្ដៅ បាញ់​អាល់កុល​-​ជែ​ល ចែក​ម៉ាស និង​ចូលរួម​អនុវត្ត ការ​ស្កេ​ន QR Code “​ទប់ស្កាត់​កូ​វីដ Stop Covid” (៣) រៀបចំ​តុ​អាហារ​មិន​ឱ្យ​លើសពី ៥​នាក់​/១​តុ (៤) រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​កម្លា​ត​សុវត្ថិភាព​បុគ្គល​ឱ្យបាន​ត្រឹមត្រូវ និង (៥) ត្រូវអនុវត្ត​ឱ្យបាន​ម៉ឺង​មាត់​បំផុត​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ជាពិសេស​វិធានការ “៣ ការពារ និង ៣ កុំ​” របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​?

៣.​ក្នុងករណី​ប្រសិនបើ​ម្ចាស់​កម្មវិធី​ណាមួយ​មិន​ចូលរួម​សហការ អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​-​អង្គភាព​ជំនាញ ពាក់ព័ន្ធ ត្រូវ​ចុ​រ​បិទ​កម្មវិធី​នោះ​ន​ជាបន្ទាន់ ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការខាតបង់​ឡើយ​។ ជាមួយគ្នានេះ ត្រូវ​ចាត់វិធានការ​ច្បាប់​ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​បំពាន និង​មិន​ព្រម​ផ្ដល់​កិច្ចសហការ ក្នុងការ ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ -១៩ តាម​ខ្លឹមសារ​នៃ​សេចក្តី​ជូនដំណឹង​នេះ​។

៤. សេចក្តីជូនដំណឹង​នេះ មាន​សុពលភាព​អនុវត្ត ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ រហូតដល់​មាន​សេចក្តី​ជូន ដំណឹង​ថ្មី​មក​ជំនួស​វិញ​។

ទទួល​បាន​សេចក្តី​ជូនដំណឹង​នេះ នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ទាំង ១៤ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រធាន​មន្ទីរ​-​អង្គភាព​ជំនាញ អាជ្ញាធរ​មូលដ្ឋាន​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ម្ចាស់​កម្មវិធី បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន​ទាំងអស់ ត្រូវ ចូលរួម​សហការ​អនុវត្ត​សេចក្តី​ជូនដំណឹង​នេះ ឱ្យមាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច៤ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម