ព័ត៌មានជាតិ
ពលរដ្ឋខេត្តព្រះវិហារជាង២០០នាក់ ស្នើទៅថ្នាក់ដឹកនាំសុំការអនុញ្ញាតឱ្យពួកគេធ្វើរ៉ែមាសលក្ខណៈគ្រួសារ
ប្រជាពលរដ្ឋជាង២០០នាក់ បានជួបជុំគ្នានៅមុខសាលាបឋមសិក្សារំដេង ស្ថិតនៅភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីស្នើសុំការអន្តរាគមន៍ពី ក្រសួងរ៉ែ និងថាមពល ជាពិសេសសុំស្នើដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសុំការអនុញ្ញាតឱ្យ ពួកគាត់ធ្វើរ៉ែមាសលក្ខណៈគ្រួសារ ក្រោយពួកគាត់ប្រឈមការបាត់បង់ប្រាក់ចំណូលចិញ្ចឹមជីវិត។

ពលរដ្ឋលើកឡើងថា ការជួបជុំគ្នានេះមិនមានចេតនាណាមួយបង្ករការលំបាកដល់អាជ្ញាធរនោះទេ ពោល គឺគាត់សុំត្រឹមការអនុញ្ញាតពីក្រសួងរ៉ែ និងថាមពល ជួយបង្កភាពងាយស្រួលសម្រាប់ពួកគាត់អាចប្រកបរបរជីករ៉ែតាមបែបគ្រួសារបាន។ ក្រុមអ្នកភូមិបានទទូចស្នើសុំដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មេត្តាជួយពិនិត្យលទ្ធភាពដល់ប្រជាពលរដ្ឋដែលជាកូនជាចៅរបស់សម្តេច ដើម្បីអាចប្រកបរបររកស៊ីចិញ្ចឹមជីវិតដោយរលូន ព្រោះអ្នកភូមិទាំងនេះនឹងជួបការខ្វះខាតក្នុងជីវភាពខ្លាំងណាស់។ អ្នកស្រុកបន្តថា ម៉្យាងវិញទៀត ប្រជាពលរដ្ឋរស់នៅតំបន់នេះ គឺពឹងផ្អែកទាំងស្រុងលើមុខរបរធ្វើអាជីវកម្មរ៉ែមាស ជាចម្បងសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ព្រោះថាដីតំបន់នោះជាតំបន់មិនអាចធ្វើកសិកម្មបាន។
ជាមួយគ្នានេះ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង បានឲ្យដឹងថា ថ្ងៃនេះមានប្រជាពលរដ្ឋរស់នៅភូមិភ្នំដែក ភូមិអូរទ្រលោក ភូមិទួលរវៀង ភូមិត្រពាំងទន្ទឹម បានប្រមូលផ្តុំតវ៉ា នៅសាលាបឋមសិក្សារំដេង នៅចំណុចរំដេង ស្ថិតនៅភូមិត្រពាំងទន្ទឹម ឃុំរមទម ជាង២០០នាក់ ដែលពឹងអាស្រ័យលើអាជីវកម្មជីករ៉ែមាសតាមបែបប្រពៃណីតាំងពីយូរលង់ណាស់មកហើយ។
លោកបន្តថា បន្ទាប់ពីមានការស្នើសុំរបស់ពលរដ្ឋជាច្រើនគ្រួសារនៅភ្នំលុងនិងភ្នំដែក លោកបានរាយការណ៍ទៅរដ្ឋបាលខេត្ត ហើយរដ្ឋបាលខេត្តបានស្នើសុំទៅក្រសួងរ៉ែនិងថាមពល ហើយខាងក្រសួងបានឆ្លើយតបមកវិញថានឹងចុះមកធ្វើវេទិកាសាធារណៈដើម្បីរកដំណោះស្រាយជាមួយពលរដ្ឋនៅថ្ងៃអង្គារ៍ទី ១៧ខែធ្នូឆ្នាំ២០២៤ខាងមុខនេះ។ លោកបន្តថាកន្លងទៅពលរដ្ឋអាចធ្វើជាលក្ខណៈបូមឈីត រឺបាញ់ឈីតដោយប្រើគោយន្តបូបទឹក ធម្មតាមិនអាចប្រើម៉ាស៊ីនស្វ័យប្រវត្តិបាននោះទេ។ ករណីយកគ្រឿងចក្រអាអ៊ិច មកកាយជារណ្ដៅឬមួយក៏វាយអាងគីមី គឺខាងក្រសួងនិងអាជ្ញធរមិនអនុញ្ញាតនោះទេ។

ប្រជាពលរដ្ឋមានសង្ឃឹមថា អាជ្ញាធរខេត្តព្រះវិហារ ក្រសួងរ៉ែ និងថាមពល នឹងជួយរកវិធីណាមួយជួយសម្រេចទៅតាមលទ្ធភាព លើការអនុញ្ញាតជូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតនេះផង។
ពាក់ព័ន្ធនឹងករណីនេះ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ក៏បានស្នើទៅក្រសួងរ៉ែនិងថាមពលដើម្បីជួយរកដំណោះស្រាយជូនពលរដ្ឋដែរ៕
ដោយ៖ជុន កុសល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


