ព័ត៌មានជាតិ
មន្រ្តីជំនាញ ចុះពិនិត្យជំរុញពន្លឿនការសាងសង់ស្ថានីយផលិតទឹកស្អាតថ្មីនៅក្រុងបាត់ដំបង
លោក ហ៊ុល ប៊ុណ្ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិជ្ជា នវានុវត្តន៍ និងជានាយកគម្រោង PMU បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពការងាររបស់គម្រោងទឹកស្អាត ដែលមានការយឺតយ៉ាវក្នុងការកសាងទីតាំងផលិតទឹកស្អាតថ្មីក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ទីតាំងទាញយកទឹកឆៅដើម្បីផលិតទឹកស្អាតថ្មីមួយកន្លែងទៀតនេះ ស្ថិតក្នុងភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង គឺបានស្ថាបនាឡើងកាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣ ដោយគម្រោងនេះនឹងត្រូវបញ្ចប់នៅចុងឆ្នាំ ២០២៤ ប៉ុន្តែដោយសារការសាងសង់មានការយឺតយ៉ាវ ទើបនៅពេលនេះប្រតិភូនិងក្រុមជំនាញបានចុះមកពិនិត្យដើម្បីរិះរកបញ្ហាដែលរាំងស្ទះ។

វិសាលភាពនៅក្នុងគម្រោងនេះ គឺមានការសាងសង់ស្ថានីយបូមទឹកឆៅមួយកន្លែង សង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតមួយកន្លែង ដែលមានសមត្ថភាពផលិតទឹកស្អាត ក្នុងមួយថ្ងៃ ៥ ម៉ឺន ម៉ែត្រគូប និងពង្រីកបំពង់មេចែកចាយទឹកស្អាតប្រវែង ៩៤ គីឡូម៉ែត្រ ដែលមកទល់នឹងពេលនេះការសាងសង់ទៅលើគម្រោងទើបបានប្រមាណ ៦០% ប៉ុណ្ណោះ។
នៅក្នុងឱកាសចុះពិនិត្យទៅលើគម្រោងនេះដែរ លោក ហ៊ុល ប៊ុណ្ណារិទ្ធ បានដាក់ផែនការដល់ក្រុមហ៊ុនម៉ៅការធ្វើយ៉ាងណាត្រូវពន្លឿនការសាងសង់តាមរយៈការធ្វើបច្ចុប្បន្នភាព និងពិនិត្យកែសម្រួលការងារឡើងវិញដើម្បីងាយស្រួលតាមដាននិងអនុលោម តាមបទដ្ឋានបច្ចេកទេស។
ក្រោយការបញ្ចប់កម្រោង ហើយស្ថានីយ៍ផលិតទឹកស្អាតមួយនេះចាប់ផ្ដើមដំណើរការ ដោយបូករួមជាមួយរោងចក្រផលិតទឹកស្អាតនាពេលបច្ចុប្បន្នដែលកំពុងដំណើរការសព្វថ្ងៃ គឺរដ្ឋាករទឹកបាត់ដំបងអាចផលិតទឹកស្អាត ក្នុងមួយថ្ងៃបាន ៨៣.៥២០ ម៉ែតគូប ចំណែកប្រព័ន្ធទុយោចែកចាយគឺអាចមានប្រវែង ៩២២ គីឡូម៉ែត្រ ដោយគ្របដណ្ដប់និងចែកចាយទឹកយ៉ាងទូលំទូលាយនិងមានវិសាលភាពធំធេងដើម្បីបម្រើទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង ៕ អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៤ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ