ព័ត៌មានជាតិ
ការបង្កបង្កើនផលស្រូវរដូវប្រាំងកសិករក្នុងខេត្តក្រចេះឆ្នាំនេះ សម្រេចបានជិត ១០០ ភាគរយនៃផែនការ
ការដាំដុះដំណាំស្រូវរដូវប្រាំងរបស់ប្រជាកសិករក្នុងខេត្តក្រចេះក្នុងឆ្នាំនេះ បានសម្រេច ១៦ ៤២៤ ហិកតា ស្មើនឹង ៩៩,៩៦ ភាគរយ នៃផែនការឆ្នាំ២០២៤ នេះបើប្រៀបធៀបទៅនឹងឆ្នាំមុនបានសម្រេចលឿនជាង ២២០១ហិកតា។
នេះបើតាមការឲ្យដឹងពី លោក សំ សំអាន ប្រធានការិយាល័យក្សេតសាស្រ្ដ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តក្រចេះ។


ការដាំដុះស្រូវរដូវប្រាំងរបស់កសិករបានលឿនបែបនេះ លោក សំ សំអាង បានបញ្ជាក់ថា ព្រោះទឹកជំនន់ឆ្នាំនេះ បានឡេីងខ្ពស់ និងបានហូរចូលពេញទំនប់អាងទាំងអស់ក្នុងខេត្ត ធ្វេីឲ្យប្រជាកសិករនាំគ្នាធ្វេីស្រូវស្រែប្រាំងទាន់ដេីមរដូវ។ ទន្ទឹមនេះ កសិករនៅតំបន់មួយចំនួនក៏មានជួបបញ្ហាប្រឈមពាក់ព័ន្ធនឹងកង្វះខាតទឹកសម្រាប់ស្រោចស្រប់ផងដែរ បន្ទាប់ពីធ្វេីការដាំដុះ។ ដូចនេះទេីបមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានសហការណ៍ជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចុះជួយធ្វេីអន្តរាគនម៍ ដោយបញ្ជូនម៉ាស៊ីនបូមទឹក ទៅបូមបញ្ជូលអាងជូនពួកគាត់ សម្រាប់បូមដាក់ស្រូវរបស់ពួកគាត់នាពេលចាំបាច់។


លោកបញ្ជាក់បន្ថែមថា តំបន់ដែរប្រឈមបញ្ហាខ្វះទឹកប្រេីប្រាស់នោះ ដោយសារកម្ដៅ និងខ្យល់មានការប្រែប្រួលខ្លាំង ធ្ធ្វេីឲ្យតំបន់ខ្លះមានការរិញស្ងួត ចំពោះតំបន់ដែរប្រឈម និងការខ្វាស់ទឹកស្រោចស្រព នាពេលនេះ រួមមានឃុំដារ ស្រុកចិត្របុរី , ឃុំព្រែកប្រសព្វ ស្រុកព្រែកសព្វ ឃុំព្រែកសាម៉ាន់ ឃុំពង្រ និងឃុំខ្សាច់អណ្ដែតស្រុកឆ្លូង នៃខេត្តក្រចេះ៕
អត្ថបទ៖ ប្រុញ វិធិន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១២ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ