ព័ត៌មានជាតិ
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ផ្អាកផ្ដល់សេវាមួយថ្ងៃពេញ នៅថ្ងៃទី២៦ ខែធ្នូ
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានប្រកាសផ្អាកផ្តល់សេវាអត្តសញ្ញាណកម្មចំនួន ១ថ្ងៃ គឺថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីរៀបចំសន្និបាតប្រចាំឆ្នាំរបស់ខ្លួន។

យោងតាមសេចក្តីជូនដំណឹង អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ រយៈពេលមួយថ្ងៃពេញ គឺនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤។ ដូច្នេះ ការផ្តល់សេវា នឹងត្រូវផ្អាកមួយថ្ងៃសម្រាប់ប្រជាពលរដ្ឋដែលមកទទួលសេវាអត្តសញ្ញាណកម្ម នៅទីតាំងចំនួនបី។
ទីតាំងដែលត្រូវផ្អាក គឺ១) សេវាកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន នៅនាយកដ្ឋានអត្រានុកូលដ្ឋាន ក្នុងបរិវេណអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលមានទីតាំងនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ២) សេវាលិខិតឆ្លងដែន នៅនាយកដ្ឋានលិខិតឆ្លងដែន ដែលមានទីតាំងនៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ និង៣) សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមាន ទីតាំងនៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រៅពីទីតាំងទាំង៣ខាងលើ បណ្តាសាខា និងស្នាក់ការផ្តល់សេវាអត្តសញ្ញាណកម្មទាំងអស់នៅបន្ត បើកដំណើរការផ្តល់សេវាជាធម្មតា។ នេះជាការបញ្ជាក់របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


