ព័ត៌មានជាតិ
ឡើងដឹកនាំជាអភិបាលខេត្តព្រះសីហនុបន្តពីលោក គួច ចំរើន លោក ម៉ាង ស៊ីណេត ប្រាប់ពីផែនការក្នុងការដឹកនាំអភិវឌ្ឍខេត្តព្រះសីហនុ
លោក ម៉ាង ស៊ីណេត ដែលទទួលបានការតែងតាំងជាអភិបាលខេត្តព្រះសីហនុបន្តពីលោក គួច ចំរើន បានបង្ហាញឆន្ទៈនិងចក្ខុវិស័យក្នុងការបន្តអភិវឌ្ឍខេត្តព្រះសីហនុឈានឆ្ពោះទៅសម្រេចក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងវិនិយោគធំជាងគេក្នុងប្រទេសកម្ពុជា។

ផ្តល់បទសម្ភាសន៍ពិសេសមួយដល់ក្រុមអ្នកសារព័ត៌មាន ក្នុងដំណើរទស្សនកិច្ចទ្រង់ទ្រាយធំនៅខេត្តព្រះសីហនុកាលពីសប្តាហ៍មុននេះ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុបានថ្លែងថា ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត ទិសដៅខាងមុខលោកចង់សម្រេចមហិច្ឆតាអភិវឌ្ឍខេត្តព្រះសីហនុឈាន ឆ្ពោះទៅរកភាពរីកចម្រើនបន្តទៀត ប្រែក្លាយជាមជ្ឈមណ្ឌលអភិវឌ្ឍឧស្សាហកម្មបៃតង សេដ្ឋកិច្ច ពាណិជ្ជកម្ម ឌីជីថល ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ជាតំបន់សេដ្ឋកិច្ចបៃតង និងតំបន់ទេសចរណ៍ដែលមានការអភិវឌ្ឍនិងអភិរក្សប្រកបដោយនិរន្តរភាពល្អ។
បន្ថែមពីនេះ គឺការធ្វើឲ្យខេត្តជាប់ឆ្នេរសមុទ្រនេះ ទទួលបានការទុកចិត្តនិងទទួលស្គាល់ពីវិនិយោគិនជាតិនិងអន្តរជាតិ លើភាពងាយស្រួលក្នុងការវិនិយោគ តាមរយៈការខិតខំសម្រួលលើការវិនិយោគគ្រប់បែបយ៉ាង។
ខណៈដែលខេត្តព្រះសីហនុមានកំពង់ផែទឹកជ្រៅសម្រាប់ការដោះដូរពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងច្រកដឹកជញ្ជូនទៅកាន់ពិភពលោក មានអាកាសយានដ្ឋានអន្តរជាតិ មានទាំងប្រព័ន្ធផ្លូវគមនាគមន៍ផ្សេងៗមានផ្លូវដែក ផ្លូវល្បឿនលឿន និងផ្លូវជាតិ លោកម៉ាង ស៊ីណេត ក៏ចង់ប្រែក្លាយខេត្តព្រះសីហនុជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏ទំនើប ដោយផ្សារភ្ជាប់ទៅកាន់ពិភពលោកកាន់តែទូលំទូលាយ៕
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


