ព័ត៌មានជាតិ
ប.ស.ស បង្ហាញសមាជិកឱ្យចេះពិនិត្យមើលប័ណ្ណមាន ឬ មិនមានសុពលភាព ងាយស្រួលក្នុងការប្រើប្រាស់
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញសមាជិក ប.ស.ស. ឱ្យចេះពិនិត្យមើលប័ណ្ណរបស់ខ្លួនថា តើមាន ឬ មិនមានសុពលភាព ដើម្បីងាយស្រួលក្នុងការប្រើប្រាស់សេវា ពិសេសសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យជាដៃគូរបស់ ប.ស.ស។

បើតាម ប.ស.ស បានបញ្ជាក់ថា «ងាយៗ! ឥឡូវនេះ សមាជិក ប.ស.ស. ទាំងអស់ អាចពិនិត្យមើលថា ប័ណ្ណសមាជិក ប.ស.ស. របស់ខ្លួនមានសុពលភាព ឬ មិនមានសុពលភាព ដោយគ្រាន់តែចូលទៅកាន់កម្មវិធីទូរស័ព្ទដៃ ប.ស.ស. រួចចុចលើប៊ូតុងព័ត៌មានផ្ទាល់ខ្លួន នោះនឹងបង្ហាញពីព័ត៌មាន សុពលភាពប័ណ្ណរបស់លោកអ្នក»។

ប.ស.ស បានណែនាំដល់សមាជិក ប.ស.ស ទាំងអស់ ទាញយក និងប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ ប.ស.ស។ IOS : https://apple.co/3GkEBLt សម្រាប់សមាជិកប្រើប្រាស់ទូរស័ព្ទប្រភេទ Iphone និង Android : https://bit.ly/3jtabNd សម្រាប់សមាជិកប្រើទូរស័ព្ទប្រើប្រាស់ Google Play ឬ Play Store។ ក្នុងករណីសមាជិកមានចម្ងល់ទាក់ទិននឹងការប្រើប្រាស់នេះ សូមធ្វើការទំនាក់ទំនងបន្ថែមមកកាន់លេខ ១២៩៧ ឬ ១២៨៦ ឬ តាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គម។

ជាមួយគ្នានេះដែរ ប.ស.ស បានបញ្ជាក់ថា «រាល់ការទំនាក់ទំនង និង ផ្ដល់ព័ត៌មានផ្សេងៗ បេឡាជាតិសន្តិសុខសង្គម គឺមាន Telegram Group ផ្លូវការតែមួយគត់ ដោយមានឈ្មោះថា «បេឡាជាតិសន្តិសុខសង្គម_Chat✅» ដែលមានសញ្ញាគ្រីសពណ៌ខៀវជាសម្គាល់។ ដូច្នេះប្រសិនបើមាន Telegram Group «បេឡាជាតិសន្តិសុខសង្គម_Chat» ដែលគ្មានសញ្ញាគ្រីសពណ៌ខៀវជាសម្គាល់នោះទេ គឺពុំមែនជា Telegram Group របស់បេឡាជាតិសន្តិសុខសង្គមឡើយ»។

បើតាម លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា រហូតមកទល់ពេលនេះ ប.ស.ស មានសមាជិកកើនឡើងដល់ជាង ២,៧ លាននាក់ហើយ នៅទូទាំងប្រទេស ក្នុងនោះ បុគ្គលស្ថិតក្នុងវិស័យសាធារណៈមានចំនួនជិត ៥០ ម៉ឺននាក់ បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្ដីពីការងារមានចំនួនជាង ១,៦ លាននាក់ បុគ្គលស្វ័យនិយោជន៍មានចំនួនជាង ៤៣ ម៉ឺននាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ចំនួនជិត ១៤ ម៉ឺននាក់ ដោយជាសហព័ទ្ធ (ប្រពន្ធ ឬ ប្តី) មានចំនួន ៣៦ ៦១២ នាក់ និងកូនមានចំនួន ១០២ ៧៨៨ នាក់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


