ព័ត៌មានជាតិ
ស្វែងយល់ជីវភាពរស់នៅប្រចាំថ្ងៃពលរដ្ឋ នៅក្នុងឃុំកោះជីវាំង ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង
ស្រុកឯកភ្នំ ជាស្រុកដ៏មានសក្តានុពលក្នុងខេត្តបាត់ដំបង។ ក្រៅពីកសិកម្ម ស្រុកឯកភ្នំក៏មានសក្តានុពលផ្នែកវិស័យទេសចរណ៍។ ពលរដ្ឋមួយចំនួនក្រៅពីការដាំដុះដំណាំផ្សេងៗ ក៏អាស្រ័យផលនេសាទជាលក្ខណះគ្រួសារ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ។
មន្ត្រីរដ្ឋបាលស្រុកឯកភ្នំខេត្តបាត់ដំបងបានឲ្យដឹងថា ស្រុកឯកភ្នំ មានសក្តានុពលច្រើនទាំងលើផ្ទៃដីគោក និង លើផ្ទៃទឹក។ លើផ្ទៃដីគោក ប្រជាពលរដ្ឋសម្រុកធ្វើស្រែចម្ការ ពេលដល់រដូវកាល។ នៅលើផ្ទៃទឹកធ្វើនេសាទត្រីរៀងៗខ្លួន។ ក្នុងនោះក៏បានចងក្រងជាក្រុមសហគមន៍អេកូទេសចរណ៍ ដែលទទួលចំណូលពីទេសចរមកកម្សាន្តដែលជួយជំរុញជីវភាពពលរដ្ឋបានល្អប្រសើរ។

ក្នុងចំណោមអ្នកកែច្នៃប្រហុក លោក សួន ប៊ុនរិទ្ធ ដែលគេស្គាល់ថា ជាអ្នកកែច្នៃប្រហុកនៅក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ចាស់វស្សាជាងគេបានឲ្យដឹងថា លោកបានកែច្នៃប្រហុក អស់រយះពេលជាង ២០ ឆ្នាំមកហើយ ក្រៅពីដាំដុះដំណាំខ្លះៗ។
លោកបន្តថា ត្រីដែលលោកយកមកកែច្នៃប្រហុក មាន ៣ ប្រភេទ គឺត្រីកំភ្លាញ ត្រីស និងត្រីរៀល ដែលបានទិញពីប្រជានេសាទ តាមរយះការដាក់ មង និងក្នុងមួយថ្ងៃលោកបានទិញត្រីចំនួន ១២ តោន ហើយបានយកទៅកែច្នៃជាប្រហុក បានចន្លោះពី ៧ ទៅ ៨ តោន ខណះ ត្រី ១ តោនបានកែច្នៃទៅជាប្រហុកបានចន្លោះពី ៧ ទៅ ៨០០ គីឡូក្រាមប៉ុណ្ណោះ ។
ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារ លោកមានគម្រោងពង្រីកមុខរបរមួយនេះបន្ថែមទៀត ក៏ដូចជាបានពង្រីកទីផ្សារឲ្យបានទូលាយជាងនេះផងដែរ។ លោកក៏បានសំណូមពរដល់ប្រជានេសាទ កុំប្រើប្រាស់ឧបករណ៍ណាដែលប្រាសចាកពីច្បាប់បានកំណត់ ហើយលោកក៏សំណូមពរដល់មន្ត្រីនិងសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយទប់ស្កាត់បទល្មើសដែលប្រើប្រាស់ ឧបករណ៍ខ្នាតធំហើយខុសច្បាប់ ដែលបង្កឲ្យហិនហោចមច្ឆាជាតិ ជាពិសេសប្រភេទត្រីកែច្នៃកុំឲ្យប្រឈមការខ្វះខាតក្នុងការបម្រើដល់ប្រជាពលរដ្ឋក្នុងស្រុក ចៀសវាងការនាំប្រហុកចូលពីប្រទេសជិតខាង ដែលបង្កឲ្យមានហានីភ័យទៅលើសុខភា ព ក្នុងករណីណាមួយដែលប្រហុកនាំចូលបានប្រើប្រាស់សាធាតុគីមីដើម្បីចិញ្ចឹម និងមានពណ៌ល្អ។


ពាក់ព័ន្ធការសំណូមពរពីអ្នកកែច្នៃប្រហុក មន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង កាលពីចុងឆ្នាំ២០២៤ បានសហការជាមួយមន្ត្រីសាខា ក.ប.ប ខេត្តបាត់ដំបង និងមន្ត្រីមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបាត់ដំបង ចុះត្រួតពិនិត្យនិងណែនាំលើទីតាំងធ្វើ ប្រហុក ផ្អក ស្ថិតនៅក្នុងផ្សារប្រហុក ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ការចុះត្រួតពិនិត្យនេះក្នុងគោលបំណងណែនាំដល់អាជីវករ និងម្ចាស់ផ្សារឱ្យបានយល់ច្បាស់អំពីច្បាប់វិធានសុវត្ថិភាពម្ហូបអាហារ ខ្សែសង្វាក់ផលិតកម្ម ការកែច្នៃ ការវេចខ្ចប់ ការរក្សាទុកផលិតផលឱ្យមានស្តង់ដារ និងអនាម័យ សុវត្ថិភាពម្ហូបអាហារ ជាកត្តាចម្បងដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពជូនអ្នកប្រើប្រាស់ក្នុងស្រុកទូទៅឲ្យបានប្រសើរផ្នែកសុខភាព។
ពាក់ព័ន្ធវិស័យទេសចរណ៍ លោក តន់ ណៃ ជាអ្នកគ្រប់គ្រងផ្នែកអេកូទេចរណ៍តំបន់ព្រែកទាល់បានឲ្យដឹងថា ភ្ញៀវទេសចរទាំងក្នុងនិងក្រៅស្រុក បានទៅទស្សនាកម្សាន្តតំបន់ព្រែកទាល់ក្នុងស្រុកឯកភ្នំ មានកត្តាៗច្រើនក្នុងនោះមាន ដូចជា ទស្សនាកម្សាន្ត ហ្វូងសត្វស្លាប ទម្លាប់រស់នៅរបស់ប្រជាជនលើផ្ទះបណ្តាតទឹក និងសម្រស់ធម្មជាតិ សហគមន៍លក់ សម្ភារ:កែច្នៃ ជាអនុស្សាវរីយ៍ ជាដើម ។លោកបន្តថា ជាពិសេសនៅខែសម្រកទឹក ភ្ញៀវទេសចរទាំងក្នុងនិងក្រៅស្រុកក៏បាន មកទស្សនាកម្សាន្តជាបន្តបន្ទាប់ ដែលបានជួយដល់សេដ្ឋកិច្ចអ្នកស្រុក តាមរយះការលក់ដូរវត្ថុអនុស្សាវរីយ៍ បានមួយផ្នែកទៀតផង៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


