ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន សាទរចំពោះអគារសិក្សា អគារទីចាត់ការ អគារផ្នែកសម្ភព តម្លៃជាង ៧២ ម៉ឺនដុល្លារ
សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានសម្តែងការអបអរសាទរចំពោះសមិទ្ធផលនូវអគារសិក្សា អគារទីចាត់ការ អគារផ្នែកសម្ភព តម្លៃជាង ៧២ ម៉ឺនដុល្លារ សម្រាប់បម្រើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។

សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ អគារសិក្សាអនុវិទ្យាល័យ ខ្វាន់ ស៊ាម សង្កែ និងអគារផ្នែកសម្ភព រោគស្ត្រី ទារក កុមារ និងវះកាត់ នៃមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ស្ថិតនៅស្រុករំដួល ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃអាទិត្យ ១៤ កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងទី ១២ ខែមករា ឆ្នាំ ២០២៥។

សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់អង្គពិធីប្រកបដោយក្តីនឹករលឹក និងការគិតគូរយកចិត្តទុកដាក់គ្រប់បែបយ៉ាងដល់ប្រជាជនកម្ពុជាទូទាំងប្រទេស។

ឆ្លៀតក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានធ្វើការផ្សព្វផ្សាយនូវខ្លឹមសារសំខាន់ៗ នៃការអបអរសាទរខួបលើកទី ៤៦ ទិវាជ័យជំនះ ៧ មករា ដែលថ្លែងដោយ សម្តេចតេជោ ហ៊ុន សែន ដោយបានគូសរំលេចអំពីគុណតម្លៃសន្តិភាព ក្រោមការអនុវត្តនូវ នយោបាយ ឈ្នះ ឈ្នះ របស់សម្តេច ដែលយើងទាំងអស់គ្នាមានកាតព្វកិច្ចចូលរួមគ្នាថែរក្សាសន្តិភាពឲ្យបានគង់វង្សទោះក្នុងតម្លៃណាក៏ដោយ។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី ៧ នេះ បានដាក់ចេញនូវគោលនយោបាយ និងការកែទម្រង់ជាច្រើន ដោយផ្ដោតនូវការពង្រឹងគុណភាពវិស័យអប់រំ ការបង្ខិតសាលារៀនឲ្យទៅដល់មូលដ្ឋាន ដើម្បីជួយកាត់បន្ថយពេលវេលា និងជួយសម្រួលដល់ការសិក្សា រួមជាមួយនឹងពង្រឹងគុណភាពសាលារដ្ឋនៅគ្រប់កម្រិតផងដែរ។ ចំណែកឯ វិស័យសុខាភិបាល រាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់លើការសម្រេចឲ្យបានគោលដៅអាទិភាពប្រកបដោយចីរភាពទាក់ទងនឹងសុខភាព ជាពិសេសការឈានទៅសម្រេចបានការគ្របដណ្ដប់សុខភាពជាសកល ពោលគឺ «គ្មានជនណាម្នាក់ត្រូវគេទុកចោល ដោយមិនទទួលបានសេវាថែទាំសុខភាពឡើយ»។
គួររំលឹកផងដែរថា សមិទ្ធផលដែលបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការកាលពីមិញម្សិញរួមមាន ៖ អគារសិក្សាចំនួន ១ ខ្នង កម្ពស់ ២ ជាន់ ស្មើនឹង ១០ បន្ទប់ និងអគារទីចាត់ការ ២ ខ្នង ស្មើនឹង ៨ បន្ទប់ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលបានចំណាយទឹកប្រាក់សាងសង់អស់ចំនួន ៥៦២.៧២០ ដុល្លារ និង សំណង់អគារមន្ទីរពេទ្យ ១ ខ្នង កម្ពស់ ២ ជាន់ នៅក្នុងជំហានទី ២ នេះ ដែលរួមមាន អគារផ្នែកសម្ភព រោគស្ត្រី ទារក កុមារ និងវះកាត់ ដែលបានចំណាយការសាងសង់អស់ចំនួន ១៦៣.១៥៨ ដុល្លារ សរុបថវិកាសាងសង់ស្មើនឹង ៧២៥.៨៧៨ ដុល្លារ៕
អត្ថបទ ៖ វិមាន


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


