ព័ត៌មានជាតិ
ខេត្តចំនួន១៥ ក្នុងប្រទេសកម្ពុជា ទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល
ក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា ខេត្តចំនួន១៥ ក្នុងចំណោមខេត្តទាំង២៥នៃប្រទេសកម្ពុជា ទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ហើយទាំងអស់នេះ គឺមានន័យថា ប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ ពីអនាម័យ និងសុខភាពសាធារណៈ។

នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតី ក្នុងពីធីប្រកាសទទួលស្គាល់ខេត្តកំពង់ធំ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។ ក្នុងឱកាសនោះ លោក ឆាយ ឫទ្ធិសែន បញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៤ កន្លងទៅនេះ ប្រទេសកម្ពុជា មានខេត្តចំនួន១៥ ក្នុងចំណោម២៥ខេត្តទូទាំងប្រទេស ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។

ខេត្តទាំងអស់នោះរួមមាន៖ រាជធានីភ្នំពេញ ស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគីរី សៀមរាប ត្បូងឃ្មុំ តាកែវ ស្ទឹងត្រែង និងខេត្តកំពង់ធំ ដែលជាខេត្តទី១៥ផងដែរ។
លោកបន្តថា លទ្ធផលនេះ គឺបញ្ជាក់ថា ប្រជាពលរដ្ឋគ្រប់រូបបាននិងកំពុងយល់ដឹងពីសារសំខាន់នៃអនាម័យ និងការថែរក្សាសុខភាពសាធារណៈ ជាពិសេសការកែលម្អលក្ខខណ្ឌ នៃការរស់នៅតាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យគ្រប់ពេលវេលា។ ជាក់ស្ដែង ការសម្រេចនូវការបញ្ចប់បន្ទោបង់ពាសវាលពាសកាលនៅទូទាំងខេត្ត នាឱកាលនេះ គឺកើតចេញពីពលរដ្ឋដោយផ្ទាល់ រួមជាមួយគ្រប់ភាគីពាក់ព័ន្ធ ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ជាសេនាធិការដោយផ្ទាល់ ក្នុងការជំរុញលើការផ្តល់ការផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ជាពិសេសគឺការរិះរកយន្តការរក្សានិរន្តរភាពខេត្ត ODF និងជំរុញការងារទៅសម្រេចបាន ODF Plus ផងដែរ។

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បញ្ជាក់បន្ថែមថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% ហើយបានកំណត់ថា នៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងការប្រតិបត្តិអនាម័យ ១០០% ព្រមទាំងរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព ។

លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ខេត្តកំពង់ធំ មានចំនួនខ្នងផ្ទះប្រើប្រាស់បង្គន់ប្រមាណជាង ១៧ម៉ឺនខ្នងផ្ទះ ស្មើនឹង ១០០% ក្នុងនោះមានខ្នងផ្ទះប្រើប្រាស់ បង្គន់ផ្ទាល់ខ្លួនជាង ១៦ម៉ឺនខ្នងផ្ទះ ស្មើនឹង៩៣,២០% និងខ្នងផ្ទះប្រើបង្គន់រួមជាង ១ម៉ឺនខ្នងផ្ទះ ស្មើនឹង៦,៨០%។ ខេត្តកំពង់ធំ ទទួលបាន ODF ១០០% ចំនួន៧៥ ឃុំ , និង មាន ឃុំ-សង្កាត់ ចំនួន៦ ទទួលបាន ODF Plus៕
អត្ថបទ៖ ឈាង មករា



-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


