Connect with us

ព័ត៌មានជាតិ

គម្រោង​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ធំៗ​ណា​ខ្លះ ​បញ្ចប់ការ​សាងសង់​​នៅឆ្នាំ ២០២៤?

បានផុស

នៅ

របាយការណ៍​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​បង្ហាញ​ថា នៅ​ឆ្នាំ ២០២៤ គម្រោង​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ធំៗ​ជាច្រើន​បាន​បញ្ចប់ជា​ស្ថាពរ​ ដោយ​ប្រើប្រាស់​ថវិកាហិរញ្ញប្បទានពី​ដៃគូអភិវឌ្ឍន៍។

គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែល​បានបញ្ចប់ការ​សាងសង់​សា្ថពរក្នុងអាណត្តិទី៧ ដោយ​​ប្រើប្រាស់​ថវិកា​ហិរញ្ញប្បទានពី​ដៃគូអភិវឌ្ឍន៍ មានប្រវែងសរុប ៣៦១,៣៩គ.ម។ នេះបើ​របាយការណ៍​របស់​ក្រសួង​សាធារណកា​រ​និង​ដឹកជញ្ជូន បង្ហាញនៅក្នុង​សន្និបាតបូកសរុបលទ្ធផលការងារ​នៅ​ឆ្នាំ ២០២៤ និងលើក​ទិសដៅ​អនុវត្ត​បន្ត​នៅ​ឆ្នាំ ២០២៥ កាល​ពី​ម្សិលមិញនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោង​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ដែល​បាន​សាងសង់​បញ្ចប់​ជា​ស្ថាពរ ដោយ​ប្រើប្រាស់​ថវិកាហិរញ្ញប្បទានពី​ដៃគូអភិវឌ្ឍន៍ទាំង​នោះ​មាន​៖

-ផ្លូវជាតិលេខ៧ (ឃុំស្វាយជ្រះ ស្រុកស្នួល-សង្កាត់អូឫស្សី ក្រុងក្រចេះ) ប្រវែង ៣១,២៥គ.ម ( ថវិកាហិរញ្ញប្បទាន​ពី ធនាគារ​ពិភពលោក WB)
-ផ្លូវជាតិលេខ៣១ (បែកគុស ដល់កំពង់ត្រាច) ប្រវែង ៥៣,៥៣គ.ម (ថវិកាហិរញ្ញប្បទានពីរដ្ឋាភិបាល​ចិន)
-ផ្លូវជាតិលេខ៣៣ (ស្ពានកំពង់បាយ ខេត្តកំពត ដល់ច្រកលក ព្រំដែនកម្ពុជា-វៀតណាម) ប្រវែង ៥២,៥៧គ.ម (ថវិកាហិរញ្ញប្បទាន​ពីរដ្ឋាភិបាល​ចិន)
-ផ្លូវជាតិលេខ៤១ (ចំណុចប្រសព្វផ្លូវជាតិលេខ៤ ដល់ស្រុកដងទង់ ចំណុចប្រសព្វផ្លូវជាតិលេខ៣) ប្រវែង ៩៥,២៧គ.ម (ថវិកាហិរញ្ញប្បទាន​ពីរដ្ឋាភិបាល​ចិន)
-ផ្លូវជាតិលេខ៧១C ( ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រហូតដល់ស្រុកចំការលើ ខេត្តកំពង់ចាម) ប្រវែង ១១៤,៩៩២គ.ម (​ថវិកាហិរញ្ញប្បទានពី​រដ្ឋាភិបាល​ចិន)
-គម្រោងវិថីតេជោសន្តិភាពឆ្នេរអង្កោល ប្រវែង ១២,៦៤៥គ.ម ស្ថិតតាមបណ្តោយមាត់ឆ្នេរទេសចរណ៍នៃសមុទ្រ ខេត្តកែប (ថវិកាហិរញ្ញប្បទានពីធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB)
-គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ប្រវែង ១,១៣២គ.ម ស្ថិតក្នុងក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ថវិកាហិរញ្ញប្បទានពី​រដ្ឋាភិបាល​ថៃ)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

វិថី​អាហារ​ដែល​មាន​រចនាបថ​ខ្មែរ​រួម​នឹង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លេច​រូប​រាង​ចំ​កណ្តាល​ក្រុងកំពត

ព័ត៌មានជាតិ២ ម៉ោង មុន

សហជីព ៖ ការកេងចំណេញនយោបាយពីការដំឡើងពន្ធអាមេរិក គឺ​ជា​ចរិត​នយោបាយ​ដ៏ខ្មៅកខ្វក់​របស់​ក្រុម​ប្រឆាំង

សេដ្ឋកិច្ច២ ម៉ោង មុន

កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ពាន​អាកាស​មរតក​តេជោ នឹងសម្ពោធ​​ឱ្យ​ប្រើប្រាស់​​នា​ថ្ងៃ​ទី០៧ ខែមេសា អាជ្ញាធរ​រាជធានី​នឹង​បិទ​ផ្លូវ​មួយ​ចំនួន

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានីណែនាំ​ឱ្យ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ នា​ឱកាស​បុណ្យ​ចូលឆ្នាំថ្មីខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម