ព័ត៌មានជាតិ
ឆ្នាំ២០២៥ កម្ពុជា រំពឹងមានកំណើនខ្ពស់លើការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ
នៅក្នុងឆ្នាំ២០២៥ នេះ សមាគមស្វាយចន្ទីកម្ពុជា រំពឹងថា ការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជា ទៅកាន់ទីផ្សារក្រៅប្រទេសនឹងមានការកើនឡើងជាងឆ្នាំកន្លងទៅ ស្របពេលដែលតម្រូវការកំពុងតែកើនឡើន។

លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២៥នេះ ទាក់ទងនឹងការនាំចេញស្វាយចន្ទី អ្វីដែលសមាគមរំពឹងនោះ ប្រសិនបើអាកាសធាតុមិនមានការប្រែប្រួលធ្ងន់ធ្ងរទេ ការនាំចេញគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃ មានន័យថាវត្ថុធាតុដើម នឹងមានការកើនឡើងខ្ពស់។
លោកបានថ្លែងបន្តទៀតថា កំណើននៃការនាំចេញគ្រាប់ដែលហាលរួច ដោយពីមុនយើងនាំចេញគ្រាប់ស្វាយចន្ទីសើមមានន័យថា ជាគ្រាប់ដែលមិនទាន់ហាលរួច ប៉ុន្តែនៅក្នុងឆ្នាំ២០២៥ នេះ យើងរំពឹងថា ការនាំចេញគ្រាប់ស្វាយចន្ទីដែលហាលរួចនឹងមានការកើនឡើងខ្ពស់ ព្រោះទីផ្សារដែលកម្ពុជាបាននាំចេញកន្លងមក ដូចជាប្រទេសចិនជាដើមមិនអាចនាំចេញគ្រាប់សើមបានទេ គឺនាំចេញគ្រាប់ដែលហាលរួច។
លោកថា៖ «យើងក៏សម្លឹងឃើញថា ភាគច្រើនឈ្មួញដែលចូលមកពីប្រទេសវៀតណាម ក៏គេមិនចង់នាំចេញទៅលើប្រភេទគ្រាប់ស្វាយចន្ទីសើមដូចគ្នាដែរ ព្រោះពិបាកនៅក្នុងការយកទៅហាលបន្ត ដូច្នេះគេចង់ទិញតែប្រភេទគ្រាប់ស្ងួត ដែលបានហាលរួចប៉ុណ្ណោះ»។

លោក បានអះអាងថា ទាក់ទងទៅនិងគ្រាប់ដែលបានកែច្នៃហើយ គឺនឹងមានការកើនឡើងជាងឆ្នាំ២០២៤ ព្រោះយើងសង្កេតឃើញថា មានអ្នកទិញជាច្រើនដែលមកពីអឺរ៉ុបបានបញ្ជាទិញមកតាមរោងចក្រមួយចំនួនរបស់កម្ពុជា ហើយមានក្រុមហ៊ុនមួយចំនួនមកពីប្រទេសវៀតណាមក៏បញ្ជាទិញគ្រាប់ពាក់កណ្ដាលសម្រេចដែរពីកម្ពុជា។
មិនតែប៉ុណ្ណោះ នៅចុងខែកុម្ភៈ ឆ្នាំ២០២៥ នេះ មានក្រុមហ៊ុនធំមួយនឹងចូលខ្លួនមកចរចាបញ្ជាទិញគ្រាប់ស្វាយចន្ទីពីកម្ពុជា ទាំងគ្រាប់ឆៅ និងគ្រាប់ពាក់កណ្តាលសម្រេច ដូច្នេះហើយ ឆ្នាំ២០២៥ ជាឆ្នាំដែលផ្លាស់ប្ដូរ គឺផ្លាស់ប្ដូរពីការនាំចេញគ្រាប់ឆៅសើមទាំងស្រុង មកជាការនាំចេញច្រើន គឺ គ្រាប់ស្វាយចន្ទីស្ងួត និងគ្រាប់ដែលបានកែច្នៃរួចរាល់។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៤ កម្ពុជាសម្រេចបានការប្រមូលទិន្នផលគ្រាប់ស្វាយចន្ទីចំនួន ៨៥ ម៉ឺនតោន ក្នុងនោះនាំចេញគ្រាប់ឆៅបានចំនួន ៨១ ម៉ឺន ៥ ពាន់តោន កើនឡើង ២១ ភាគរយ ធៀបនឹងឆ្នាំ ២០២៣ គិតជាទឹកប្រាក់ ១,១៥០ ពាន់លានដុល្លារ កើន ២៦,១៥ ភាគរយ។ ក្នុងនោះនាំចេញទៅវៀតណាម មានចំនួន ៧៩ ម៉ឺន ៥ ពាន់តោន៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


