សេដ្ឋកិច្ច
រុស្ស៊ី ស្វែងរកឱកាសវិនិយោគលើវិស័យស្វាយចន្ទីកម្ពុជា
សមាគមស្វាយចន្ទីកម្ពុជា នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៦ បានជួបប្រជុំជាលើកដំបូងជាមួយក្រុមហ៊ុន Siberian Cedar Eco-Factory, LLC មានមូលដ្ឋាននៅប្រទេសរុស្ស៊ី ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងលទ្ធភាពវិនិយោគនៅក្នុងឧស្សាហកម្មស្វាយចន្ទីរបស់កម្ពុជា។

ជំនួបនេះឆ្លុះបញ្ចាំងពីការចាប់អារម្មណ៍កាន់តែខ្លាំងពីអន្តរជាតិលើវិស័យស្វាយចន្ទីរបស់កម្ពុជា និងបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការពង្រឹងការបង្កើតតម្លៃបន្ថែម និងទាក់ទាញការវិនិយោគបរទេសមកក្នុងឧស្សាហកម្មមួយនេះ។
ក្រុមហ៊ុន Siberian Cedar Eco-Factory, LLC មានការិយាល័យ និងរោងចក្រនៅទូទាំងអាស៊ីកណ្តាល និងម៉ុងហ្គោលី បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបញ្ជាទិញគ្រាប់ស្វាយចន្ទីកែច្នៃប្រភេទ W180 ពីកម្ពុជា ដែលជាប្រភេទគ្រាប់ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាមានគុណភាពល្អឥតខ្ចោះ និងមានតម្លៃអាហារូបត្ថម្ភខ្ពស់។
លោក Alexey Alpert អគ្គនាយកក្រុមហ៊ុន Siberian Cedar Eco-Factory, LLC បានលើកឡើងថា ការស្នើទិញនេះគឺជាជំហានដំបូងនៃយុទ្ធសាស្ត្រពង្រីកផលិតផលឱ្យមានភាពចម្រុះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសកលដែលកំពុងកើនឡើងសម្រាប់គ្រាប់ធញ្ញជាតិកម្រិតខ្ពស់។ ក្រុមហ៊ុនរុស្ស៊ីមួយនេះក៏បានបង្ហាញផែនការវិនិយោគលើរោងចក្រកែច្នៃដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជាផងដែរ។

ការវិនិយោគដែលបានស្នើឡើងនឹងផ្តោតលើការធ្វើទំនើបកម្មឧបករណ៍ ការកែលម្អប្រសិទ្ធភាពប្រតិបត្តិការ និងការពង្រឹងប្រព័ន្ធត្រួតពិនិត្យគុណភាព។
ក្រុមហ៊ុនបានឱ្យដឹងថា ការធ្វើឱ្យប្រសើរឡើងបែបនេះនឹងអនុញ្ញាតឱ្យខ្លួនអាចប្រមូលទិញ និងកែច្នៃគ្រាប់ស្វាយចន្ទីលំដាប់ខ្ពស់កាន់តែមានប្រសិទ្ធភាព ខណៈដែលជួយគាំទ្រដល់ចីរភាព និងកំណើនសេដ្ឋកិច្ចក្នុងស្រុក។
លោក Alexey Alpert ក៏បានស្នើសុំការគាំទ្រពីសមាគមស្វាយចន្ទីកម្ពុជា ក្នុងការជួយសម្របសម្រួលណែនាំទៅកាន់សមាជិកអ្នកកែច្នៃដែលត្រូវបានជ្រើសរើស ដើម្បីស្វែងរកភាពជាដៃគូសក្តានុពល។

ក្រុមហ៊ុនក៏មានបំណងរៀបចំការសិក្សាពីលទ្ធភាពឱ្យបានទូលំទូលាយ ដើម្បីវាយតម្លៃលើឱកាសនៃកិច្ចសហការ និងទស្សនវិស័យវិនិយោគរយៈពេលវែង។
ប្រសិនបើដំណាក់កាលដំបូងទទួលបានជោគជ័យ ក្រុមហ៊ុន Siberian Cedar Eco-Factory មានចក្ខុវិស័យក្នុងការបង្កើតរោងចក្រកែច្នៃដ៏ទំនើបមួយនៅក្នុងសួនឧស្សាហកម្មស្វាយចន្ទី ក្នុងខេត្តកំពង់ធំ។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា មានប្រសាសន៍ថា សមាគមស្វាយចន្ទី រង់ចាំបម្រើការជាស្ពានចម្លងរវាងកសិករ អ្នកទិញ និងអ្នកកែច្នៃ។
យោងតាមសមាគមស្វាយចន្ទីកម្ពុជា នៅក្នុងឆ្នាំ ២០២៥ កម្ពុជារកចំណូលបាន ១,៥ ពាន់លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ១ លានតោន កើនឡើង ២៧% ធៀបនឹងឆ្នាំ ២០២៤៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
កីឡា៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


