Connect with us

ព័ត៌មានជាតិ

តំណាង​កម្ពុជា​នៅ​ហ្សឺ​ណែវ គាំទ្រ​ជំហរ​អាស៊ាន ដែល​ចង់​ឲ្យ​មាន​កែលម្អ​ការងារ​របស់​អ្នក​កាន់​អាណ​តិ្ត ជា​អ្នក​រាយ​ការ​ពិសេស​

បានផុស

នៅ

​នេះ​ជាការ​បញ្ជាក់​របស់លោក អាន សុខ​ខឿន ឯកអគ្គរាជទូត និង​ជា​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ នាទី​ក្រុង​ហ្សឺ​ណែវ នៅក្នុង​បទ​អន្តរា​គម​ន៏ នា​សម័យប្រជុំ​លើក​ទី​៤៦ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១​។​


​លោក អាន សុខ​ខឿន បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​គណៈប្រតិភូ​យើងខ្ញុំ​សូម​ចូលរួម​គាំទ្រ​សេចក្តីថ្លែងការណ៍​របស់​អាស៊ាន ក្នុងការ​គូសបញ្ជាក់​អំ​ពី​ភាពចាំបាច់ កែលម្អ​ការងារ​របស់​អ្នក​កាន់​អាណ​តិ្ត​នីតិវិធី​ពិសេស ដោយ​ផ្តោតលើ​វិជ្ជាជីវៈ គណនេយ្យភាព និង​ទំនួល​ខុសត្រូវ ប្រកបដោយ​ភាពស្មោះត្រង់​”​។ លោក​បន្តថា រយៈពេល​ជិត​៣​ទសវត្សរ៍​កន្លងមក​នេះ កម្ពុជា​បានទទួល​យក​អ្នករាយការណ៍​ពិសេស​ប្រចាំ​ប្រទេស​ចំនួន​៦ រូប ដែល​អាណត្តិ​ពួកគាត់​ត្រូវបាន​បន្ត តាមរយៈ​សេចក្តីសម្រេចចិត្ត អនុម័ត​ដោយ​កុងសង់ស៊ីស ហើយ​រាល់​សំណើសុំ​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​កម្ពុជា​ក៏​ទទួលបាន​ការយល់ព្រម​ពី​រាជរដ្ឋាភិបាល​ដែរ​។ ប្រការ​ទាំងនេះ​បង្ហាញឱ្យឃើញ​ច្បាស់​ពី​ការចូលរួម ដោយ​បើកចំហ និង​ស្ថាបនា​របស់​កម្ពុជា ជាមួយនឹង​យន្តការ​នេះ​។​
​បើតាម​លោក អាន សុខ​ខឿន កិច្ចសហប្រតិបត្តិការ គឺជា​ដំណើរការ​ទៅវិញទៅមក ដែល​អ្នក​កាន់​អាណ​តិ្ត​នីតិវិធី​ពិសេស ដូចគ្នា​ដែរ ត្រូវបំពេញ​តួនាទី​របស់ខ្លួន ប្រកបដោយ​ភាព​សត្យានុម័ត មិន​លម្អៀង មិន​ជ្រើស​តែមួយ​ជ្រុង និង​មិន​ធ្វើ​ន​យោ​បា​យូ​ប​នីយកម្ម​។
​ដើម្បី​ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​ទទួល​បាន​ប្រសិទ្ធភាព​ពិតប្រាកដ អ្នក​កាន់​អាណ​តិ្ត​នីតិវិធី​ពិសេស​គួរ​អនុវត្ត​៣​ចំណុច​៖
​ទី​១, បំពេញភារកិច្ច​របស់​ខ្លួន​ដោយ​ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​នូវ “​ក្រមសីលធម៌​” និង ”​សៀវភៅ​ណែនាំ​ប្រតិបត្តិការ​សម្រាប់​នីតិវិធី​ពិសេស​” ដែល​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ ការប្រមូល​ព័ត៌មាន​ពិត ចេញពី​ប្រភព​ដែល​បាន​ផ្ទៀងផ្ទាត់​ត្រឹមត្រូវ​។ អ្នក​កាន់​អាណ​តិ្ត​នីតិវិធី​ពិសេស ត្រូវ​ចៀសវាង​ការ​សន្ម​ត់​ថា​មាន​កំហុស​ទុកជាមុន និង​ការប្រញាប់​ប្រញាល់​ចេញផ្សាយ​សេចក្តីប្រកាស​ព័ត៌មាន ដោយ​ពុំបាន​ផ្ទៀងផ្ទាត់​ព័ត៌មាន​ឱ្យបាន​ត្រឹមត្រូវ ជាមួយ​ប្រភព​រដ្ឋាភិបាល ជាមុន​។​
​ទី​២, ជួយ​ដល់​រដ្ឋ​ក្នុង​វិស័យ​សិទ្ធិមនុស្ស តាមរយៈ​កិច្ចសន្ទនា​និង​កិច្ចសហប្រតិបត្តិការ​ពិត​ប្រាកដ ដោយ​ត្រូវ​ពិចារណា​អំពី​បរិបទ​ដោយឡែក​របស់​ប្រទេស​នីមួយៗ និង​មិនត្រូវ​ដើរតួ​ជា​ចៅក្រម​កាត់សេចក្ដី នៅពេល​ធ្វើ​សេចក្តីរាយការណ៍​និង​ការសន្និដ្ឋាន​ឡើយ​។​


​ទី​៣, ផ្តល់​ការប្រឹក្សា​យោបល់​លើ​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស និង​ជំនួយ​កសាង​សមត្ថភាព តាម​ការស្នើសុំ​របស់រ​ដ្ឋ ដើម្បី​ដោះស្រាយ​ឬ​សគល់​នៃ​បញ្ហា​ប្រឈម ជាជាង​ពិនិត្យមើល​លើ​តែ​អាកា​រៈ​ខាងក្រៅ​នោះឡើយ​៕

កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១០ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ១៩ នាទី មុន

​ចរាចរប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម៣២ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៤៥ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម