ព័ត៌មានជាតិ
ជប៉ុនសង្ឃឹមពីការរីកចម្រើនថ្មីបន្ថែមទៀតនៃទំនាក់ទំនងជាមួយកម្ពុជា
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក MIYAJI Takawa បានបង្ហាញក្ដីសង្ឃឹមថានឹងឃើញការរីកចម្រើនបន្ថែមទៀតនៃទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងពេលដែលលោកទទួលស្វាគមន៍ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីលោក វង្សី វិស្សុត ក្នុងជំនួបមួយកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ក្នុងជំនួបនេះភាគីទាំងពីរបានផ្លាសប្ដូរទស្សនៈស្ដីពីកិច្ចសហប្រតិបត្តិការក្រោម វិធីសាស្ត្រកិច្ចសហប្រតិបត្តិការថ្មី និងក្នុងវិស័យសេដ្ឋកិច្ច ព្រមទាំងពង្រឹងនូវការសម្របសម្រួលក្នុងកិច្ចការទ្វេភាគីនិងតំបន់/អន្តរជាតិ ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី វង្ស៊ី វិស្សុត បានថ្លែងថាអំណរគុណចំពោះប្រទេសជប៉ុន និងសង្ឃឹមថាលោកនឹងបានរៀនសូត្រពីចំណេះដឹង បទពិសោធន៍របស់ជប៉ុនក្នុងវិស័យរដ្ឋបាល ឌីជីថល និងសេដ្ឋកិច្ចក្នុងពេលលោកធ្វើទស្សនកិច្ចនេះផងដែរ។

កម្ពុជា-ជប៉ុន បានលើកកម្រិតដៃគូរយុទ្ធសាស្ត្ររបស់ខ្លួនទៅជា «ដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ក្នុងខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតកាលពីឆ្នាំ២០២៣៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


