Connect with us

ព័ត៌មានជាតិ

ប្រែក្លាយពលរដ្ឋទៅជាពលរដ្ឋឌីជីថល រដ្ឋាភិបាល​ដាក់​​ផែនការ​យុទ្ធសាស្រ្ត​បែប​ណា​ខ្លះ?

បានផុស

នៅ

ដើម្បីប្រែក្លាយប្រជាពលរដ្ឋ​ទៅជាពលរដ្ឋ​ឌីជីថល ​រដ្ឋាភិបាល​ដែលមាន​ក្រសួង​ប្រៃសណីយ​និង​ទូរគមនាគមន៍​ជា​សេនាធិការ​ បាន​យកចិត្តទុកដាក់​ក្នុង​ការកសាង​ធនធានមនុស្ស​ឌីជីថល ជា​អ្នកប្រើប្រាស់ អ្នក​បច្ចេកទេស និង​អ្នក​ជំនាញ។ នេះ​បើ​តាម​រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ​ថ្លែង​នៅ​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​រយៈពេល ៥ ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​សន្និបាត​បូក​សរុប​ការងារ​របស់​ក្រសួង​ ក្រោម​វត្តមាន​នាយករដ្ឋមន្រ្តី​កម្ពុជា លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បានលើក​យក​​ផែនការ​យុទ្ធសាស្រ្ត​​ដើម្បី​​កសាង​​អភិវឌ្ឍ​ធនធាន​មនុស្ស​ផ្នែក​ឌីជីថល​ក្នុង​ចំណោម​ពលរដ្ឋ​កម្ពុជា។ ​ផែនការ​​យុទ្ធសាស្រ្ត​ទាំង​នោះ​មាន​ដូចជា៖

-ការ​ដាក់ឱ្យអនុវត្តផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថល​នៅកម្ពុជា (២០២៤-២០៣៥) ផ្ដោតលើការ​ធ្វើទំនើបកម្មកម្មវិធីសិក្សា ការបណ្ដុះបណ្ដាលគ្រូឧទ្ទេស និងអ្នកស្រាវជ្រាវចំនួន ១ ០០០នាក់ និង​និស្សិតចំនួន ១០ ០០០ នាក់ក្នុង ១ ឆ្នាំ

-ដាក់ឱ្យអនុវត្តក្របខណ្ឌសមត្ថភាព​អក្ខរកម្មឌីជីថល សំដៅ​លើកកម្ពស់​អក្ខរកម្មឌីជីថល អក្ខរកម្ម ព័ត៌មាន​និងប្រព័ន្ធផ្សព្វផ្សាយ

-បង្កើតកម្មវិធី សម្រាប់ជំរុញ​សមត្ថភាព​យល់ដឹងអំពីឌីជីថល និងការចាប់យកឌីជីថលជាសាធារណៈដូចជា កម្មវិធីពានរង្វាន់​ឌីជីថល​កម្ពុជា កម្មវិធីអនាគតបញ្ញវ័ន្ត​ឌីជីថល កម្មវិធី Technovation កម្មវិធី​គ្រាប់ពូជ​ឌីជីថល កម្មវិធីកម្ពុជា​ឆ្ពោះទៅ​ឌីជីថល និង​កម្មវិធីគិតគូរ​កូន​ជាដើម

-បង្កើត​ថ្នាលសហគមន៍ឌីជីថល​កម្ពុជា សម្រាប់​ប្រមូលផ្ដុំធនធាន​អ្នកជំនាញបច្ចេកវិទ្យាឌីជីថល ក្នុង​ថ្នាល​ប្រមាណ ៥ ០០០ នាក់

-សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា លើកសំណើ​ជូនរាជរដ្ឋាភិបាល​ពិនិត្យ​លទ្ធភាព បង្កើត​សមាគម​អ្នកវិជ្ជាជីវៈ​​ជំនាញ​ឌីជីថល ដោយ​បែង​ចែកតាមជំនាញនីមួយៗ

-សហការ​ជាមួយ​ក្រសួងអប់រំ យុវជន និង​កីឡា បង្កើត​មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅតាមវិទ្យាល័យ​សាធារណៈ ដោយ​ចាប់ផ្តើម​សាកល្បង​នៅខេត្តតាកែវ ដើម្បីបណ្តុះបណ្តាល​ជំនាញ​ឌីជីថល ដល់សិស្សវិទ្យាល័យ មន្ត្រី​មូលដ្ឋាន អាជីវករ កម្មករ កសិករ និងប្រជាពលរដ្ឋ ឱ្យយល់ដឹង​និង​ចេះ ប្រើប្រាស់​ឧបករណ៍​ឌីជីថល​សម្រាប់ជីវភាព​ប្រចាំថ្ងៃ លើក​កម្ពស់អក្ខរកម្មឌីជីថល និង​កាត់បន្ថយ​គម្លាតឌីជីថល

-ចូលរួម​រៀបចំ​ថ្នាក់រៀនឌីជីថលចំនួន ៤៤ បន្ទប់​នៅសាលាបឋមសិក្សាគោលដៅ ដោយ​បានបំពាក់​ឧបករណ៍​ឌីជីថល រួមមាន កុំព្យូទ័រ ទូរទស្សន៍​ឆ្លាត កាមេរ៉ា​សុវត្ថិភាព អ៊ីនធឺណិត កម្មវិធីសិក្សា ឌីជីថល ជ្រើសរើស​និងបណ្តុះបណ្តាលគ្រូជំនាញឌីជីថល

-ដាក់ឱ្យ​ប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រង​សាកលវិទ្យាល័យ តាមសំណើរបស់ក្រសួងអប់រំ យុវជន និង​កីឡា ដើម្បីចូលរួម​ចំណែក​ក្នុងការ​ពង្រឹងអភិបាលកិច្ច​របស់​គ្រឹះស្ថានឧត្តមសិក្សា​សាធារណៈ​និង​ឯកជន

-បង្កើត​មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល ជូន​គ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនគោលដៅមួយចំនួន

-ផ្តល់អាហារូបករណ៍ ដល់និស្សិតឆ្នើមសិក្សាជំនាញឌីជីថលថ្នាក់បរិញ្ញាបត្រ ប្រមាណ ១ ៥០០ នាក់ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ប្រមាណ ១២០ នាក់ នៅក្នុង​និង​ក្រៅប្រទេស

-ដាក់​ដំណើរការ កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល ដែលជា​កម្មវិធីផ្តល់ជំនួយ​ផ្នែកហិរញ្ញវត្ថុដោយគ្មាន ការប្រាក់​ដល់សិស្សក្រីក្រ​សិក្សា​ជំនាញឌីជីថល​ថ្នាក់បរិញ្ញាបត្រ បើប្រឡង​អាហារូបករណ៍មិនជាប់

-ដាក់​ដំណើរការ កម្មវិធី Japanese IT Pathway Program ដោយ​និស្សិតកំពុងរៀនត្រៀមទៅធ្វើការ នៅ​ជប៉ុន

-រៀបចំគម្រោងបង្កើត សួនឌីជីថល (Digital Park) ដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធុរកិច្ច ឌីជីថល ដែល​រួមមាន មជ្ឈមណ្ឌល​ទិន្នន័យ សាលពិព័រណ៍​ឧបករណ៍ បច្ចេកវិទ្យា និង​សេវាឌីជីថល សាល​សន្និសីទ ក្រុមហ៊ុន​បច្ចេកវិទ្យាជាតិ​និងអន្តរជាតិ មជ្ឈមណ្ឌល​ភ្ញាស់ធុរកិច្ចថ្មីឌីជីថល និង មជ្ឈមណ្ឌល​បណ្ដុះបណ្តាលការងារ​ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម