Connect with us

ព័ត៌មានជាតិ

ក្រុមអតីតនិស្សិតហ្វីលីពីនធ្លាប់សិក្សានៅ West Point​ គ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា

បានផុស

នៅ

ក្រុមអតីតនិស្សិតពីសាលាបណ្ឌិត្យសភាយោធា West Point នៃប្រទេសហ្វីលីពីន នឹងរៀបចំទស្សនកិច្ចមួយមកកាន់ប្រទេសកម្ពុជា។ គម្រោងការនេះ ត្រូវបានលោក Cris Acosta តំណាងក្រុមអតីតនិស្សិតពីសាលាបណ្ឌិត្យសភាយោធា West Point នៃប្រទេសហ្វីលីពីន អតីតនិស្សិតក្នុងឆ្នាំសិក្សា១៩៨២ លើកយកមកជម្រាបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្រៅដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលជំនួប មិនបានសរសេរលម្អិតថា ក្រុមអតីតនិស្សិតធ្លាប់សិក្សានៅសាលាបណ្ឌិត្យសភាយោធា West Point នៃប្រទេសហ្វីលីពីន មកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងគោលបំណងអ្វី និងក្នុងពេលវេលាជាក់លាក់ណាមួយឡើយ។

នៅក្នុងជំនួបលោក Cris Acosta តំណាងក្រុមអតីតនិស្សិតនៃសាលាបណ្ឌិត្យសភាយោធា West Point បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតីដែលបានអនុញ្ញាតឱ្យរូប លោក និងក្រុមអតីតនិស្សិតសាលា West Point បានចូលជួបសម្ដែងការគួរសម និងបានគោរពជូនពរឱ្យដំណើរទស្សនកិច្ចរបស់សម្ដេចបវរធិបតីនាពេលនេះ ទទួលបានជោគជ័យ។

ជាមួយគ្នានោះ លោក Cris Acosta ក៏ដូចជាក្រុមនិស្សិតសាលា West Point ក៏បានរំឭកឡើងវិញអំពីបទពិសោធន៍​ និងអនុស្សាវរីយ៍ជាច្រើនជូនសម្ដេចបវរធិបតីក្នុងអំឡុងពេលសិក្សានៅសាលា West Point ។

លោក Cris Acosta ក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីផងដែរថា លោក និងក្រុមអតីតនិស្សិត West Point ផ្សេងទៀតនឹងរៀបចំដំណើរទស្សនកិច្ចមួយទៅកាន់កម្ពុជា នាពេលខាងមុខនេះ។

ជាការឆ្លើយតបសម្ដេចបវរធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបលោកCris Acosta និងក្រុមអតីតនិស្សិតសាលា​ West Point ។

សម្ដេចបវរធិបតីក៏បានចែករំលែក និងលើកឡេីងពីបទពិសោធ​នៃការសិក្សា ក៏ដូចជាអនុស្សាវរីយ៍នានាជាច្រើនរបស់សម្ដេចបវរធិបតី នៅក្នុងអំឡុងពេលនៃការសិក្សានៅសាលា West Point។

សម្ដេចបវរធិបតី បានស្វាគមន៍ចំពោះបំណងរបស់ក្រុម​អតីតនិស្សិតហ្វីលីពីន ពីសាលា​West Point ក្នុងការរៀបចំដំណើរទស្សនកិច្ចនៅកម្ពុជា​ ហើយសម្ដេចបវរធិបតីបានលើកទឹកចិត្តដល់លោក Cris Acosta និងក្រុមអតីតនិស្សិត​ បង្កើតទំនាក់ទំនងឱ្យជិតស្និទ្នជាមួយក្រុមអតីតនិស្សិតសាលា West Point របស់កម្ពុជា ក៏ដូចជា ក្រុមអតីតនិស្សិតនៃបណ្តាប្រទេសអាស៊ីអគ្នេយ៍ផ្សេងទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម