ព័ត៌មានជាតិ
អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មានការកំណត់ចំនួនដងដូចការប្រឌិតព័ត៌មានឡើយ
ពលរដ្ឋនិងកម្មករ ដែលជាសមាជិកបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នៅថ្ងៃនេះ បានលើកឡើងពីការពិតថា គ្មានការកំណត់ចំនួនដង នៃការប្រើប្រាស់សេវា ប.ស.ស ដូចការប្រឌិតព័ត៌មានពីបណ្តាញសង្គមនិងក្រុមអគតិមួយចំនួនដែលកំពុងបំពុលនោះឡើយ។
អ្នកនាង យ៉ឺន សុជាតិ សមាជិកប.ស.ស ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យដៃគូ ប.ស.ស. បានគូសបញ្ជាក់ថា គ្មានការកំណត់ចំនួនដងនៃការចូលសម្រាកមន្ទីរពេទ្យដែលជាដៃគូរបស់ប.ស.ស.នោះឡើយ ក្នុងខណៈដែលមានមនុស្សផ្សព្វផ្សាយបំពុលថា មួយអាទិត្យអាចពិនិត្យបានតែម្តងប៉ុណ្ណោះ។
អ្នកនាងបញ្ជាក់ថា “ពាក្យចចាមអារាមហ្នឹង គេនិយាយថា ក្នុងមួយអាទិត្យគេស្កេនប.ស.ស. បានតែម្តងទេ។ មាន ប.ស.ស ដូចមានលុយក្នុងដៃអញ្ចឹង ទៅពេទ្យពេលណាក៏បាន តែនេះអត់ទេមួយថ្ងៃស្កេនបានដង”។
ជាមួយគ្នានេះ សមាជិក ប.ស.ស. ផ្សេងទៀត ក៏បានបញ្ជាក់ដូចៗគ្នាថា ការចូលសម្រាកនៅមន្ទីរពេទ្យដែលជាដៃគូរបស់ប.ស.ស.គ្មានការកំណត់នោះឡើយ។
ជាមួយគ្នានេះ សមាជិក ប.ស.ស ទាំងអស់បានអំពាវនាវប្រជាពលរដ្ឋ និងសមាជិកប.ស.ស. កុំមានការយល់ច្រឡំ និងជឿតាមការផ្សព្វផ្សាយរបស់ក្រុមអគតិមួយចំនួនដែលផ្សាយព័ត៌មានមិនពិតដូចនេះ។ បន្ថែមពីនេះ ប្រជាពលរដ្ឋថែមទាំងថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតដែលជាអ្នកបានដាក់ចេញនូវគោលនយោបាយថ្នាក់ជាតិមួយដែលធ្វើឱ្យប្រជាពលរដ្ឋកាត់បន្ថយចំណាយដែលជាគន្លឹះក្នុងការពង្រឹងសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ផងដែរ៕

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


