Connect with us

ព័ត៌មានជាតិ

បើក​គ្រឿងចក្រ​កាយ​លូ ប៉ះចំ​ខ្សែភ្លើង​ឆក់​សន្លប់​២​នាក់ អ្នក​បើក​គ្រឿងចក្រ​សង្ឃឹម​រស់​តិច​បំផុត​

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ កម្មករ​ម៉ៅការ​ដាក់លូ បាន​ជួប​ហេតុ​ការ​ឆក់​ខ្សែភ្លើង​ខ​ណៈ​ពេល​ដែល​ជនរងគ្រោះ​កំពុង​បញ្ជា​គ្រឿងចក្រ​រួច​ប៉ះ​និង​ខ្សែភ្លើង​ឆក់​តែម្តង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​​បាន​កើតឡើង​នៅក្នុង​ក្រុម​៤​ជាប់​ផ្លូវ​តាងៅ ​ភូមិ​តាងៅ​ក្រោម ​សង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​នៅ​វេលា​ម៉ោង​១៥​នឹង​១៥​នាទី​រសៀល​ ថ្ងៃទី២០​មីនា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​កម្មករ​ទទួល​ម៉ៅ​ការ​ជីក​ដាក់​លូ​កំពុង​បញ្ជា​គ្រឿងចក្រ​កាយ​ដី​ដាក់​លូ​ក្នុង​ក្រុម​ទី​៤ ​ភូមិ​តាងៅ​ក្រោម ​ខ​ណៈ​ពេល​កំពុង​កាយ​ក៏​ប៉ះ​និង​ខ្សែភ្លើង​បណ្តាល​ឲ្យ​ផ្ទុះ​លាន់​ក្ឌាំង​និង​បង្ក​ឲ្យ​ឆក់​អ្នក​បើក​គ្រឿងចក្រ​ហើយ​កម្មករ​ម្នាក់ទៀត​បានឃើញ​ក៏​រត់​ទៅ​ជួយ​ទាញ​តៃកុង​គ្រឿងចក្រ​ចេញ​ហើយ​ឆក់​ទាំងពីរ​នាក់​តែម្តង​។

ជនរងគ្រោះ​ទាំងពីរ​នាក់​គឺ​ទី​១​ឈ្មោះ​សៀម ផាន់​ណា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​ ជា​អ្នក​គ្រឿងចក្រ​និង​ម្នាក់ទៀត​ឈ្មោះ រ៉ាត់ រ៉ា​ន ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ ពួកគាត់​ទាំងពីរ​នាក់​ជា​មា​នឹង​ក្មួយ​ស្នាក់នៅ​ភូមិ​គ្រួង​ឃុំ​ទឹកថ្លា ស្រុក​ដ្វា​យ​អ​ន្ទ​រ ​ខេត្តព្រៃវែង​។

តាម​ប្រភព​បញ្ជាក់​ពេល​ដឹក​ជនរងគ្រោះ​ដល់​មន្ទីរពេទ្យ​បង្អែក ​ខ​ណ្ឌ​ច្បារអំពៅ​ គ្រូពេទ្យ​បាន​ពិនិត្យ​ទៅ​ឃើញ​ជនរងគ្រោះ​ឈ្មោះ សៀម ផាន់​ណា ជា​អ្នក​បញ្ជា​គ្រឿងចក្រ​បាន​ស្លាប់​ទៅហើយ​។​ សព​ជនរងគ្រោះ​ត្រូវបាន​ដឹកយក​ទៅធ្វើ​បុណ្យ​នៅ​ស្រុកកំណើត​។​ ចំណែក​អ្នករបួស​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​សូ​វៀត​៕

​ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥០ នាទី មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៣ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៣ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម