ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌឫស្សីកែវ ចុះពិនិត្យទីតាំងរៀបចំប្រព័ន្ធលូ និងភ្លើងបំភ្លឺផ្លូវ ត្រៀមបើកផ្លូវបេតុងថ្មីភ្ជាប់ទៅផ្លូវជាតិលេខ ៥
លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងផ្លូវត្រៀមបើកភ្ជាប់មកផ្លូវបេតុងថ្មី ព្រមទាំងពិនិត្យការដាក់រៀបចំប្រព័ន្ធលូទឹក និងរៀបចំទ្រូងផ្លូវដោយបំពាក់បង្គោលភ្លើងបំភ្លឺ និងដាំដើមឈើមួយចំនួន តាមបណ្ដោយទ្រូងផ្លូវនេះថែមទៀតផង។

លោក ជិន ប៊ុនធឿន បញ្ជាក់ថា កំណាត់ផ្លូវបេតុងថ្មីនេះ ឆ្ពោះភ្ជាប់មកផ្លូវជាតិលេខ ៥ ដែលពីដើមឡើយ ផ្លូវបេតុងថ្មីនេះ គឺជាតំបន់សំណង់មិនរៀបរយ ហើយក៏ជាភូមិសាស្ត្រមួយស្មុគស្មាញថែមទៀតផង។

លោកបន្តថា ផ្លូវបេតុងថ្មីនេះ ត្រូវបានរៀបចំដោយដាំដើមផ្កា ដើម្បីបង្កើនសោភ័ណភាព និងរៀបចំនូវប្រព័ន្ធភ្លើងបំភ្លឺផ្លូវបន្ថែមទៀតផង។

ជាមួយគ្នានេះ លោកអភិបាល ក៏បានណែនាំជាលើកចុងក្រោយ អ្នកដែលបានរំលោភដីសាធារណៈរបស់រដ្ឋយកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន ត្រូវបញ្ឈប់ជាបន្ទាន់ ហើយត្រូវចូលរួមសហការជាមួយមន្ត្រីអាជ្ញាធរជាដាច់ខាត។

សូមជម្រាបថា ផ្លូវបេតុងថ្មី ១ ខ្សែ ខាងលើ អាចជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលធ្វើការឆ្លងកាត់ចំណាយពេលវេលាយ៉ាងខ្លីក្នុងការធ្វើដំណើរឆ្ពោះទៅកាន់ផ្លូវជាតិលេខ ៥ ចូលមកកាន់រាជធានីភ្នំពេញ ជាពិសេសនោះផ្លូវបេតុងថ្មីមួយនេះអាចជួយកាត់បន្ថយការកកស្ទះបានមួយចំណែកផងដែរ៕
អត្ថបទ ៖ ម៉េង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


