Connect with us

ព័ត៌មានជាតិ

នគរបាលខណ្ឌសែនសុខ ជំរុញណែនាំមន្ត្រីបម្រើសេវាសាធារណៈជូនពលរដ្ឋ ឱ្យបានលឿនរហ័ស និងតម្លាភាព

បានផុស

នៅ

លោក​វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ បាន​ណែនាំ​ដល់​មន្ត្រី​នគរបាល ឱ្យ​យកចិត្តទុកដាក់​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ និង​ជំរុញ​នគរបាល​ជំនាញ ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ ឱ្យ​បាន​លឿន​រហ័ស និង​មាន​តម្លាភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង បាន​ប្រាប់​កម្ពុ​ជាថ្មី​ឱ្យដឹងថា ជា​រៀងរាល់​ម៉ោង​ធ្វើការ មន្ត្រី​នគរបាល ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ និង​តាម​បណ្តា​នគរបាល​ប៉ុស្តិ៍​ទាំង​ ៦ តែងតែ​អង្គុយ​រង់ចាំ​បន្ត​ផ្តល់​សេវា​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ថត​ថ្មី និង​ផ្តល់​ឡើងវិញ​សម្រាប់​អ្នក​ផុត​សុពលភាព ផ្តល់​សៀវភៅ​ស្នាក់នៅ​ថ្មី និង​ទុតិយតា សៀវភៅ​ស្នាក់នៅ ផ្តល់​សៀវភៅ​គ្រួសារ​ថ្មី និង​ទុតិយតា​សៀវភៅ​គ្រួសារ ដោយ​ប្រជាពលរដ្ឋ​អាច​ទៅ​សេវា​ទាំងនេះ​នៅ​តាម​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ​ក្នុង​មូលដ្ឋាន​ខ្លួន​ស្នាក់នៅ។

ជាមួយគ្នា​នោះ លោក​អធិការ​ បាន​បន្តថា លោក​ក៏បាន​ប្រជុំ​ណែនាំ​ដល់​អធិការរង​ទទួល​ការងារ អត្តសញ្ញាណ​កម្ម នាយ​-​នាយរង​ផ្នែក មេ​ប៉ុស្តិ៍​ទាំង ​៦ ឱ្យ​យកចិត្តទុកដាក់​លើ​ការផ្តល់​សេវា​សាធារណៈជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ក្រម​សីលធម៌ រួសរាយ​រាក់ទាក់ លឿន​រហ័ស ដើម្បីឱ្យ​ប្រជាពលរដ្ឋ​គាត់​យក​អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ យក​ទៅ​ប្រើប្រាស់​តាម​ភាព​ចាំបាច់​ផង​ដែរ។ បន្ថែម​ពី​នេះ លោក​ក៏បាន​ដាក់​គោលការណ៍​ណែនាំ​ឱ្យ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ទាំង​ ៦ ចុះ​ចែក​អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ​ ទៅតាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​ដោយ​ពុំ​បាច់​មក​យក​ផ្ទាល់​នៅ​ប៉ុស្តិ៍​នោះ​ឡើយ។

លោក​អធិការ​ ក៏បាន​ប្រកាស​ផ្តល់​លេខ​ទូរស័ព្ទ សម្រាប់​ព័ត៌មាន​បន្ថែម ផ្នែក​អត្តសញ្ញាណ​កម្ម និង​ការគ្រប់គ្រង​សៀវភៅ​ស្នាក់នៅ​ប្រជាពលរដ្ឋ សូម​ទាក់ទង មកកាន់​លេខ លោក​អធិការ ០១២ ៧៩០ ៣៣៣ លោក​អធិការរង ០១៥ ៤២ ៦៧ ៦៧ /០១១ ៤២ ៦៧ ៦៧/ ០១១ ៨៨៨ ២៧៧ /០៩៩ ២២២ ៤០១។ ហើយ​រាល់​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ ពុំ​មាន​អស់​ថវិកា​នោះ​ទេ។

ជា​ចុងក្រោយ ក្នុងនាម​លោក​ជា​អធិការ​ខណ្ឌ ក៏ដូចជា​មន្ត្រី​នគរបាល​ខណ្ឌ​សែន​សុខ​ទាំងមូល សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​មក​ទទួល​សេវា​ដោយ​ខ្លួនឯង កុំ​ពឹង​ពាក់​តាមរយៈ​ខ្សែ​បណ្ដាញ​ផ្សេង ព្រោះ​អាច​ខាតបង់​ថវិកា និង​មាន​ការ​យឺតយ៉ាវ​ផង​ដែរ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ នាទីutes មុន

អ្នកនាំពាក្យសម្តេចតេជោ ពន្យុះបាវបម្រើនាយករដ្ឋមន្រ្តីថៃថា បើចិត្តសឿង​ មិនខ្លាចច្បាប់អន្តរជាតិទេ ប្តឹងសម្តេចតេជោ ទៅICJទៅ

ព័ត៌មានជាតិ៨ នាទីutes មុន

ឥណ្ឌូណេស៊ី បង្ហាញជំហរ ៣ ចំណុច សំដៅពង្រឹងកិច្ចសហប្រតិបត្តិការ-ការវិនិយោគ ជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ចេញ​ពីរដ្ឋាភិបាលចម្រុះភ្លាម មន្ត្រី​បក្សភូមិចៃថៃ​ បរិហារ​​បក្ស​ភឿថៃ​ឥតសំចៃ​​

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

អង់គ្លេស និង​អ៊ុយក្រែន យល់ព្រម​លើគម្រោង​ផលិត​ដ្រូន​រយៈចម្ងាយឆ្ងាយរួម​គ្នា

ព័ត៌មានជាតិ១៨ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ ថា ការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ជាការផ្ដល់ឱកាសឱ្យអ្នកទាំងនោះកែខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម