ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល លើកទឹកចិត្តក្រុមគ្រូពេទ្យអភិវឌ្ឍន៍ជំនាញបច្ចេកទេសព្យាបាលអ្នកជំងឺតាមបែបទំនើប
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យ ត្រូវបន្តអភិវឌ្ឍន៍ជំនាញបច្ចេកទេសព្យាបាលអ្នកជំងឺតាមបែបទំនើប និងមានប្រសិទ្ធភាពខ្ពស់។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលព្យាបាលកុមារអាស៊ី នៃអង្គការបេះដូងជប៉ុន នៃមន្ទីរពេទ្យបង្អែកជ័យជំនះ នៅខេត្តកណ្ដាល កាលពីចុងសប្ដាហ៍នេះ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា លើសពីនេះទៀត ថ្នាក់ដឹកនាំ ត្រូវរួមសហការជាមួយក្រុមគ្រូពេទ្យ គ្រូពេទ្យជំនាញ និងអ្នកស្ម័គ្រចិត្តជប៉ុន ក្នុងការបម្រើសេវាពិនិត្យ និងព្យាបាលអ្នកជំងឺដោយយកចិត្តទុកដាក់ខ្ពស់បំផុត។ បន្តអភិវឌ្ឍន៍ជំនាញបច្ចេកទេសព្យាបាលអ្នកជំងឺតាមបែបទំនើប និងមានប្រសិទ្ធភាពខ្ពស់។ បង្កើនសកម្មភាពពិគ្រោះជំងឺក្រៅ និងធ្វើរោគវិនិច្ឆ័យឱ្យបានកាន់តែប្រសើរឡើង។ លើកកម្ពស់គុណតម្លៃក្រមសីលធម៌ក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ ដើម្បីកសាងទំនុកចិត្ត។ បង្កលក្ខណៈងាយស្រួលដល់អ្នកជំងឺ និងធានាការបម្រើសេវាពេញលេញ ២៤/២៤ ម៉ោង។ ជួយផ្សព្វផ្សាយ និងអប់រំអ្នកជំងឺពីវិធីបង្ការ និងថែទាំសុខភាព ដើម្បីកាត់បន្ថយអត្រាឈឺ និងបន្តបណ្ដុះបណ្ដាលដល់ក្រុមគ្រូពេទ្យឱ្យមានសមត្ថភាព និងមានគុណវុឌ្ឍិគ្រប់គ្រាន់ក្នុងការអប់រំព្យាបាលថែទាំជំងឺមហារីក។

លោកសាស្ត្រាចារ្យ រដ្ឋមន្ត្រី សង្ឃឹមថា អគារមជ្ឈមណ្ឌលព្យាបាលកុមារអាស៊ី នៃអង្គការបេះដូងជប៉ុន មានកម្ពស់ ៣ ជាន់ មានបន្ទប់ ១០០ បន្ទប់ មានគ្រែចំនួន ២០០ គ្រែ និងបន្ទប់វះកាត់ ៤ បន្ទប់ រួមទាំងការបំពាក់សម្ភារៈបរិក្ខារពេទ្យដែលចំណាយថវិកាសរុបចំនួន ១៣ លាន ៧ សែន ៧ ម៉ឺន ៧ ពាន់ដុល្លារអាមេរិក នេះ នឹងរួមចំណែកក្នុងការសម្រេចបានគោលបំណងរួមបញ្ចូលគ្នា និងប្រកបដោយនិរន្តរភាពក្នុងការប្រយុទ្ធជំងឺមហារីក ក្នុងនោះ ពិនិត្យ និងរកឱ្យឃើញទាន់ពេល ធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា បំពាក់ឧបករណ៍ក្នុងបន្ទប់ពិសោធន៍ និងក្រុមវេជ្ជសាស្ត្រជាមួយនឹងបច្ចេកវិទ្យាទំនើប ផ្ដល់សេវាវិនិច្ឆ័យច្បាស់លាស់ និងរហ័ស ព្យាបាលកម្រិតខ្ពស់ និងការថែទាំដែលមានគុណភាព ជាមួយគ្រូពេទ្យមានបទពិសោធ និងតាមដានបន្ត និងការស្ដារនីតិសម្បទា ធានានូវការថែទាំជាបន្តបន្ទាប់ ការគាំទ្រផ្នែកចិត្តសាស្ត្រ។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានអរគុណរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ជាពិសេសស្ថាបនិក បុគ្គលិក នៃអង្គការបេះដូងជប៉ុន ដែលបានកៀរគរថវិកាពីសប្បុរសជនជប៉ុន និងសប្បុរសជនកម្ពុជា ដែលបានសាងសង់អគារមជ្ឈមណ្ឌលព្យាបាលកុមារអាស៊ី នៃអង្គការបេះដូងជប៉ុន ជូនប្រជាពលរដ្ឋក្នុងខេត្តកណ្ដាល និងខេត្តផ្សេងទៀតជាប់នឹងខេត្តកណ្ដាល។

គួរបញ្ជាក់ថា អគារនេះមានកម្ពស់ ៣ ជាន់ បន្ទប់ ១០០ បន្ទប់ គ្រែចំនួន ២០០ គ្រែ និងបន្ទប់វះកាត់ ៤ បន្ទប់ រួមទាំងការបំពាក់សម្ភារៈបរិក្ខារពេទ្យដែលចំណាយថវិកាសរុបចំនួន ១៣ លាន ៧ សែន ៧ ម៉ឺន ៧ ពាន់ដុល្លារអាមេរិក ដែលជាថវិកាពីសប្បុរសជនជប៉ុន និងសប្បុរសជនក្នុងប្រទេសកម្ពុជា៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


