Connect with us

ព័ត៌មានជាតិ

មេខ្យល់​ម្នាក់​នាំ​មនុស្ស​ឆ្លងដែនខុសច្បាប់​ទៅ​ប្រទេស​ថៃ​ត្រូវ​នគរបាល​ឃាត់ខ្លួន​បញ្ជូនទៅ​សាលាដំបូង​​

បានផុស

នៅ

​មេខ្យល់​ម្នាក់នាំ​មនុស្ស​ឆ្លងដែន​​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​ការិយា​ល័យ ប្រឆាំង​ការជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ឃាត់ខ្លួនបញ្ជូនទៅ​សាលាដំបូង​ខេត្ត​បន្ទាយ​មានជ័យ នៅ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២១។​

លោក​វរសេនីយ៍ឯក​ បេន សំអាត អធិការនគរបាល​ស្រុក​ម៉ាឡៃ បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ មឿ​ន សារឿន ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ នៅ​ភូមិ​ចំបក់ ឃុំបឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅវេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​១៩​ ខែមីនា​ ឆ្នាំ​២០២១ កម្លាំង​នគរបាល​ស្រុក​ម៉ាឡៃ និង​កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារព្រំដែន​គោក​លេខ​៨១៥ សហការ​ជាមួយ​កម្លាំងយោធា​វរ​សេនា​តូច​ការពារ​ព្រំ​ដែន​គោក​លេខ​៥១១​នៃ​កងពលតូច​ដ​ថ្មើរជើង​លេខ​៥១ បានធ្វើការ​ទប់ស្កាត់​ពលករ​ចំណាកស្រុក​ដោយ​ខុសច្បាប់​ចំនួន​១៥​នាក់​ក្នុងនោះ ស្រី​៦​នាក់ មកពី​៣​ខេត្ត បន្តា​យ​មានជ័យ ចំនួន​១១​នាក់ សៀម​រាប​ចំនួន​៣​នាក់​និង​ខេត្តបាត់ដំបង​ចំនួន​១​នាក់ នៅ​ចំណុច​ដី​របស់​ឈ្មោះ​ទ្រី ភាព ស្ថិតក្នុង​ភូមិ​សង្កែ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ដើម្បី​ធ្វើការ​សួរនាំ​។​ក្នុងនោះ​ពលករ​ទាំង​១៥​នាក់​បាន​ធ្លើ​យ​ប្រាប់​សមត្ថកិច្ច​ថា ពួកគាត់​ត្រូវបាន​ឈ្មោះ ​ទូច ភេទ​ប្រុស​អាយុ​ប្រហែល​២០​ឆ្នាំ នៅ​ធ្វើការ​ប្រទេស​ថៃ​ឲ្យ​ទំនាក់ទំនង​ជាមួយ​ឈ្មោះ​ មឿ​ក​ សុភា ភេទ​ប្រុស​អាយុ​ប្រហែល​២៩​ឆ្នាំ នៅ​ភូមិ​ចំបក់ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ពេល​ពួកគាត់​មកដល់​ស្រុក​ម៉ាឡៃ មានឈ្មោះ​មឿ​ន សារឿន បាន​ឌុប​ពួកគាត់​មក​ដាក់​នៅ​ចំណុច​ដី​ឈ្មោះ ​ទ្រី ភាព ដើម្បី​ឆ្លងដែន ។

នៅ​ចំពោះមុខ​សមត្ថកិច្ច​ឈ្មោះ​មឿ​ន សារឿន ជា​អ្នក​ដឹកជញ្ជូន​ពលករ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ដឹក​ពលករ​ទាំងនោះ​មែន ឲ្យ​ឈ្មោះ​មឿ​ក សុភា ដោយ​ពលករ​ម្នាក់​មឿ​ក សុភា ឲ្យ​តម្លៃ​១០.០០០​រៀល ។​លោក​វរសេនីយ៍ឯក ឡាយ គឹម​លួ​ន នាយការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការ​ពារអ​នីតិជន បាន​ឲ្យ​ដឹងថា​ដោយ​ផ្អែកលើ​ការ​បំភ្លឺរបស់​ពលករ​ទាំង​១៥​នាក់​និង​ចម្លើយសារភាព​របស់ជនសង្ស័យ ឈ្មោះ មឿ​ន សារឿន ត្រូវបាន​កម្លាំង​ជំនាញ​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ចំពោះ​មេខ្ស​ល់​ឈ្មោះ​មឿ​ក សុភា កម្លាំង​នគរបាល​មូលដ្ឋាន​កំពុង​ស្រាវជ្រាវ​ដើម្បី​ឃាត់ខ្លួន​កសាង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់ ៕

អត្ថបទ​ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម