ព័ត៌មានជាតិ
និស្សិតជាង ៨ ៦០០ នាក់ បានទទួលអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រ មិនបង់ថ្លៃសិក្សា១០០% ក្នុងឆ្នាំសិក្សា ២០២៤-២០២៥
នៅក្នុងឆ្នាំសិក្សា ២០២៤-២០២៥ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានផ្តលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រមិនបង់ថ្លៃសិក្សា ១០០% ជូនដល់និស្សិតជាង ៨ ៦០០ នាក់ បានសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន ៤២ ក្នុងចំណោមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនជាង ១៩០ កន្លែង នៅទូទាំងប្រទេស។

នៅក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ថ្មីៗ នេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា នៅក្នុងឆ្នាំសិក្សា ២០២៤-២០២៥ នេះ មាននិស្សិតចំនួន ៨ ៦២១ នាក់ បានទទួលអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រមិនបង់ថ្លៃសិក្សា ១០០% នៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន ៤២ ក្នុងចំណោមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ៧៩ និងគ្រឹះស្ថានឧត្តមសិក្សាឯកជន ១១៥។ ក្នុងនោះ និស្សិតក្រីក្រចំនួន ១ ៥១៩ នាក់ និងនិស្សិតពិការភាពមិនកំណត់ចំនួន អាស្រ័យតាមចំនួន និងបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយមានសិទ្ធិទទួលបានអាហារូបករណ៍ដោយស្វ័យប្រវត្តិ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ក្នុងឆ្នាំ ២០២៤ ក្រសួងអប់រំ បានផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រ សិស្សពូកែ និងសិស្សមានពិការភាព ចាប់ពីកម្រិតបឋមសិក្សារហូតដល់មធ្យមសិក្សាប្រមាណចំនួន ២៦៣ ៥១៧ នាក់ ក្នុងនោះ នៅបឋមសិក្សាចំនួន ១៤៨ ៩០១ នាក់ មធ្យមសិក្សាបឋមភូមិចំនួន ១០២ ៣៥៩ នាក់ មធ្យមសិក្សាទុតិយភូមិចំនួន ១១ ១៦៧ នាក់ និងនៅកម្រិតអប់រំពិសេសចំនួន ១ ០៩០ នាក់។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា កម្មវិធីផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រនេះ មានគោលបំណងដើម្បីរួមចំណែកបង្កើនវត្តមានការសិក្សា កាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្ស បង្កើនអត្រាបញ្ចប់ការសិក្សាយ៉ាងហោចណាស់នៅកម្រិតអប់រំមូលដ្ឋាន តាមរយៈការផ្តល់ប្រាក់ឧបត្ថម្ភ ដើម្បីរក្សាភាពគង់វង្សក្នុងការសិក្សារបស់សិស្សក្រីក្រនៅសាលារៀន កុមារងាយរងគ្រោះ និងបាត់បង់ឱកាសឱ្យទទួលបានការសិក្សាប្រកបដោយសមធម៌។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ក្រៅពីកម្មវិធីផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រ ក្រសួង បានផ្តល់កម្មវិធីផ្ដល់អាហារតាមសាលារៀន មានគោលបំណងផ្សារភ្ជាប់ការផ្តល់អាហារតាមសាលារៀនទៅនឹងការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានការអប់រំការទទួលទានអាហារមានជីវជាតិសុខុមាលភាពកុមារ និងការអភិវឌ្ឍជនបទផ្តោតសំខាន់លើសសរស្ដម្ភបួន ការអប់រំ សុខភាព និងអាហារូបត្ថម្ភ វិស័យកសិកម្ម កិច្ចគាំពារសង្គម៕
អត្ថបទ ៖ សំអឿន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


