ព័ត៌មានជាតិ
២០២៤ ក្រសួងអប់រំ ផ្តល់ការអប់រំក្រៅប្រព័ន្ធតាមគ្រប់កម្មវិធីដល់អ្នកសិក្សា ជាង ៥ ម៉ឺននាក់
នៅឆ្នាំ ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់ការអប់រំក្រៅប្រព័ន្ធតាមគ្រប់កម្មវិធីដល់អ្នកសិក្សាប្រមាណជាង ៥ ម៉ឺននាក់ ដើម្បីរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សក្នុងការសិក្សាពេញមួយជីវិត និងលើកកម្ពស់សេដ្ឋកិច្ចជាតិ។

យោងតាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ឆ្នាំ ២០២៤ អ្នកសិក្សាដែលបានទទួលការអប់រំក្រៅប្រព័ន្ធតាមគ្រប់កម្មវិធីសរុប ៥០.០៥៣ នាក់ ស្រី ៥២.៤% ក្នុងនោះ អ្នកចូលរៀនកម្មវិធីអក្ខរកម្មអប់រំក្រៅប្រព័ន្ធ ១៧.៥៧៥ នាក់ ស្រី ៦២.៣% អ្នកសិក្សាជំនាញមុខរបរងាយៗ សរុប ១២.១២២ នាក់ ស្រី ៦៣.៥% អ្នកសិក្សា កម្មវិធីសមមូលបឋមសិក្សា និងមធ្យមសិក្សាសរុប ៨.១៥៧ នាក់ ស្រី ៣៩.៩% និងអ្នកសិក្សាបំពេញវិជ្ជាបឋមភូមិសរុប ៨១២ នាក់ ស្រី ២៦.៧% និងមធ្យមសិក្សាទុតិយភូមិបំពេញវិជ្ជាសរុប ២.១០៧ នាក់ ស្រី ៣០.៧%។

របាយការណ៍ដដែលបានបន្តថា ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ ចំនួនសាលារៀននៅទូទាំងប្រទេសសរុប ១៩.៥៩១ ក្នុងនោះសាលារៀនសាធារណៈមាន ១៣.៩៤៨ សាលា សាលារៀនឯកជន ២.២៩៥ សាលា និងមត្តេយ្យសិក្សាសហគមន៍ ៣.៣៤៨ កន្លែង។ គ្រឹះស្ថានឧត្តមសិក្សាទូទាំងប្រទេសមាន ១៩៤ កន្លែង ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ៧៩ និងគ្រឹះស្ថានឧត្តមសិក្សាឯកជន ១១៥។ សិស្ស និងនិស្សិតសរុប ៤.១៧១.៩៦២ នាក់ ក្នុងនោះ កុមារតូចទទួលបានសេវាអប់រំគ្រប់រូបភាព ៤២៥.៥៣៩ នាក់ ស្រី ៤៩.៨% និងអត្រាចូលរៀនកុមារអាយុ ៥ ឆ្នាំ កើនឡើងពី ៦៥.៤% នៅឆ្នាំសិក្សា ២០២៣-២០២៤ ដល់ ៧១.៤% នៅឆ្នាំសិក្សា ២០២៤-២០២៥។ សិស្សបឋមសិក្សាសរុប ២.២៦១.២១៦ នាក់ ស្រី ៤៨% និងអត្រាពិត នៃការសិក្សាកើនឡើងពី ៩៩.៦% នៅឆ្នាំសិក្សា ២០២៣-២០២៤ ដល់ ១០២.៣% នៅឆ្នាំសិក្សា ២០២៤-២០២៥។ សិស្សមធ្យមសិក្សាបឋមភូមិសរុប ៧១២.២៩៨ នាក់ ស្រី ៥២.១% និងអត្រារួម នៃការសិក្សាកើនឡើងពី ៦៥.៥% នៅឆ្នាំសិក្សា ២០២៣-២០២៤ ដល់ ៧៥.២% នៅឆ្នាំសិក្សា ២០២៤-២០២៥។ សិស្សមធ្យមសិក្សាទុតិយភូមិសរុប ៤៥៦.៨០៤ នាក់ ស្រី ៥៥.៦% និងអត្រារួម នៃការសិក្សាកើនឡើងពី ៣៩.៣% នៅឆ្នាំសិក្សា ២០២៣-២០២៤ ដល់ ៤៤.៣% ឆ្នាំសិក្សា ២០២៤-២០២៥ ក្នុងនោះ សិស្សមធ្យមសិក្សាចំណេះទូទៅនិងបច្ចេកទេស ៣.៨៤០ នាក់ ស្រី ៣៣.៦%។ និស្សិតឧត្តមសិក្សាសរុប ៣១៦.១០៥ នាក់ ស្រី ៥២.៥% និងអត្រារួម នៃការសិក្សា (អាយុ ១៨-២២ ឆ្នាំ) កើនឡើងពី ១៧.៩% នៅឆ្នាំសិក្សា ២០២២-២០២៣ ដល់ ១៩.០៨% នៅឆ្នាំសិក្សា ២០២៣-២០២៤៕
អត្ថបទ ៖ សំអឿន

-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៧ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ៨ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


