ព័ត៌មានជាតិ
កម្ពុជាដាក់ឲ្យអនុវត្តសន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជា ដំណើរឆ្ពោះទៅរកការអភិវឌ្ឍជំរុញដោយនវានុវត្តន៍
កម្ពុជាបានដាក់ចេញគោលការណ៍ណែនាំស្តីពីសន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជា ដើម្បីជំរុញនវានុវត្តន៍ជាតិ និងភាពប្រកួតប្រជែង សម្រាប់ដំណើរឆ្ពោះទៅរកការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍។
តាមរយៈគោលការណ៍ណែនាំសន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជា ដែលរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ (FTRIP) នឹងក្លាយជាឧបករណ៍យុទ្ធសាស្ត្រ សម្រាប់បង្កើនសមត្ថភាពនវានុវត្តន៍របស់ធុរកិច្ច ពង្រឹងភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ច។ នេះបើតាមលោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងនៅក្នុងសុន្ទរកថាបើកសិក្ខាសាលាស្តីពីគោលការណ៍ណែនាំសន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជា ដែលធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។

លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានថ្លែងថា គោលការណ៍ណែនាំសន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជា ជាឧបករណ៍យុទ្ធសាស្ត្រសម្រាប់បង្កើនសមត្ថភាពនវានុវត្តន៍របស់ធុរកិច្ច ពង្រឹងភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ច។
លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការពង្រឹងសមត្ថភាពនវានុវត្តន៍របស់សហគ្រាស គឺជាកាលានុវត្តភាពដ៏សំខាន់ថ្មីមួយដែលមិនអាចខ្វះបាន ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ ដោយធ្វើឱ្យប្រសើរឡើងនូវលំដាប់ពិន្ទុរបស់កម្ពុជាក្នុងសន្ទស្សន៍នវានុវត្តន៍សកល។
នវានុវត្តន៍ជាស្នូលនៃនិម្មាបនកម្មបៃតង ក្នុងការបង្កើនប្រសិទ្ធភាពធនធាន និងកាត់បន្ថយការប្រើប្រាស់ធនធានកម្រផ្សេងៗ។ វាក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍមូលធនមនុស្ស លើកកម្ពស់ផលិតភាព និងបង្កើតប្រាក់ចំណូលផងដែរ។
លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា កម្ពុជាមានសក្តានុពលក្នុងការប្រែក្លាយជាសេដ្ឋកិច្ចដែលជំរុញដោយនវានុវត្តន៍ ដែលគាំទ្រដោយប្រជាជនវ័យក្មេង និងស្វាហាប់ កំណើនយ៉ាងឆាប់រហ័សនៃការតភ្ជាប់ផ្នែកឌីជីថល និងលទ្ធភាពក្នុងការចាប់យកបច្ចេកវិទ្យា ដែលបង្កើតបានជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់បរិវត្តកម្មសេដ្ឋកិច្ច។

គោលការណ៍ណែនាំសន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជាត្រូវបានរៀបចំឡើង ក្រោមការគាំទ្រពីគម្រោង CAPFISH-Capture ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុប និងអនុវត្តដោយអង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) ។ គោលការណ៍ណែនាំនេះត្រូវបានអនុម័តដោយក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កាលពីខែសីហា ឆ្នាំ២០២៤ ដោយផ្តល់ជាក្របខ័ណ្ឌជាក់លាក់ និងច្បាស់លាស់មួយស្របតាមស្តង់ដាអន្តរជាតិ ក្នុងការវាយតម្លៃ និងជំរុញនវានុវត្តន៍របស់សហគ្រាសគ្រប់ទំហំនៅទូទាំងប្រទេស។
លោក សុខ ណារិន តំណាងអង្គការ UNIDO ប្រចាំកម្ពុជា បានលើកឡើងពីតួនាទីសំខាន់នៃនវវានុវត្តន៍ក្នុងការទាក់ទាញការវិនិយោគ និងជំរុញភាពធន់នៃសេដ្ឋកិច្ច ដោយលើកឡើងថា៖ «នៅពេលដែលសន្ទស្សន៍នវានុវត្តន៍កាន់តែប្រសើរ ប្រទេសមួយអាចជាទិសដៅអំណោយផលកាន់តែខ្លាំងសម្រាប់ទាក់ទាញវិនិយោគទាំងក្នុងនិងក្រៅប្រទេស។ បច្ចេកវិទ្យា និងនវានុវត្តន៍អាចបង្កើតការងារ និងឧស្សាហកម្មថ្មីៗ ដោយបង្កើនប្រសិទ្ធិភាព ផលិតភាព និងប្រាក់ចំណេញនៅក្នុងវិស័យផ្សេងៗ»។
ការបង្កើតសន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជា បង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡស៊ីនវានុវត្តន៍ឱ្យកាន់តែរឹងមាំ ដើម្បីគាំទ្រគោលដៅអភិវឌ្ឍន៍ជាតិ និងបំណងប្រាថ្នារបស់ប្រជាជន។ តាមរយៈការវាយតម្លៃលើធាតុចូល និងធាតុចេញ សន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជា នឹងផ្តល់ទស្សនាទានសំខាន់ៗ សម្រាប់ជាមូលដ្ឋានក្នុងការកសាងភាពធន់ សំដៅធានាបាននូវអភិបាលកិច្ចរឹងមាំ បង្កើនល្បឿនឧស្សាហូបនីយកម្ម និងពិពិធកម្មសេដ្ឋកិច្ច៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


