Connect with us

ព័ត៌មានជាតិ

គ្រួសារជនរងគ្រោះ រួមទាំង​អតីតមេឃុំ​ស្នើសុំពិនិត្យ​​ឡើងវិញ ករណី​ឃាត់ខ្លួនបុរស ៣ នាក់ភ្ជួរដី​ដាំ​​ដំឡូង និង​ស្វាយ​ចន្ទី

បានផុស

នៅ

ក្រុមគ្រួសារសាច់ញាតិរបស់បុរស ៣ នាក់ ដែលត្រូវបានជាប់ឃុំនៅពន្ធនាគារខេត្តក្រចេះកាលពី​ពេលថ្មីៗនេះដោយសារទៅស៊ីឈ្នួលភ្ជួររាស់ដីចម្ការអ្នកស្រុក ដើម្បីដាំដំឡូងមី បាន​អំពាវនាវស្នើសុំទៅដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៅក្នុងខេត្តក្រចេះ ឱ្យមានការសន្ដោសប្រណីដោះលែងដល់ប្ដីពួកគាត់​ត្រឡប់​មកវិញ។ ប្រជាពលរដ្ឋទាំង ៣ គ្រួសារ រស់នៅភូមិត្រពាំងទ្រាំង ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ព្រំ ឈឿន និងកូនប្រសារស្រី

អ្នកស្រី ព្រំ ឈឿន និងកូនប្រសារស្រីបានរៀបរាប់ថា ប្ដីរបស់ពួកគាត់ទាំងពីរ បានមកស៊ីឈ្នួលភ្ជួរដីឲ្យគេ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន និងរឹបអូសយកត្រាក់ទ័រទៅរក្សាទុក។ ចំណែកមនុស្សត្រូវបានបញ្ជូនទៅឃុំខ្លួនបាត់កាលពីថ្ងៃម្សិលមិញ។

គ្រួសារជនរងគ្រោះ​បានរៀបរាប់ថា ជាទូទៅ ប្ដីគាត់មុននឹងចេញទៅធ្វើការស៊ីឈ្នួលភ្ជួររាស់ដីគេ តែងតែ​សួររកលិខិតស្នាម និងការបញ្ជាក់អំពីកម្មសិទ្ធិដីត្រឹមត្រូវ ទើប​បានទៅស៊ីឈ្នួលភ្ជួរ ហើយចំពោះដីដែលទៅភ្ជួរ ត្រូវសមត្ថកិច្ចចាប់នោះ ឃើញម្ចាស់ដីក៏បានយកលិខិតមកឲ្យមើល ដោយមានការបញ្ជាក់ពីអាជ្ញាធរត្រឹមត្រូវ ទើប​សម្រេចចិត្តទៅស៊ីឈ្នួល​ភ្ជួរ​ឲ្យ​គេទៅ​។ តែមិនដឹងមូលហេតុអ្វី បានជាត្រូវបានគេចាប់ហើយឃុំខ្លួនដាក់ពន្ធនាគារបាត់ ដែលធ្វើឲ្យក្រុមគ្រួសារ និងកូនចៅទន្ទឹងរង់ចាំនៅផ្ទះមានការភ័យខ្លាចពិបាកចិត្តជាខ្លាំង។

ពលរដ្ឋ​លើកឡើងថា ត្រាក់ទ័រទាំងពីរ​គ្រឿង​នោះ គឺក្រុមគ្រួសារពួកគាត់បានខ្ចីលុយពីធនាគារ ដើម្បីទិញយកមកស៊ីឈ្នួលភ្ជួររាស់ដីចំការដីស្រែនៅតំបន់នោះ ទើបបង់លុយធនាគារបានមួយឆ្នាំតែប៉ុណ្ណោះ។ ឥឡូវប្ដីត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ ដែលធ្វើឲ្យគ្រួសារកំពុងតែជួបនូវវិបត្តិ សេដ្ឋកិច្ចក្នុងគ្រួសារផង និង​ត្រូវរកលុយសងបំណុលធនាគារទៀត។

គ្រួសារទាំងពីរក៏បានអំពាវនាវទៅដល់អាជ្ញាធរ និងថ្នាក់ដឹកនាំជួយរកដំណោះស្រាយ និងបន្ធូរបន្ថយសន្ដោសប្រណីដល់ក្រុមគ្រួសារពួកគាត់ ដោយអនុញ្ញាតឲ្យប្ដីរបស់​ពួក​គាត់​ចេញមកនៅក្រៅឃុំវិញ។ បើមិនដូច្នោះទេ ក្រុមគ្រួសារទាំងពីរជួបបញ្ហាមិនមានចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ ហើយនៅសងបំណុលធនាគារមិនបានទៀត។

អ្នកស្រី ចាន់ បុប្ផា ជាម្ចាស់ដី

ដោយឡែក អ្នកស្រី ចាន់ បុប្ផា ជាម្ចាស់ដីបានឲ្យដឹងថា គ្រួសាររបស់គាត់បានទិញដីនេះតាំងពីឆ្នាំ២០១៩ មកម្ល៉េះ នៅចំណុចភូមិល្អ ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ ហើយបានអាស្រ័យផលដាំដំឡូងមី និងស្វាយចន្ទីរយះពេលប្រមាណជា ៥ ឆ្នាំ ហើយមានសំបុត្រទិញលក់ និងមានការទទួលស្គាល់ដោយអាជ្ញាធរភូមិឃុំ។ ក្រុមគ្រួសារគាត់បានយកលិខិតបញ្ជាក់​ទទួលស្គាល់កាន់កាប់ និងប្រើប្រាស់ដីនោះទៅដាក់នៅធនាគាខ្ចីលុយយកទៅដាំស្វាយ ចន្ទី និងដំឡូងមី តែក្រោយ​មកត្រូវភ្លើងឆេះស្វាយចន្ទីអស់ ក៏បានជួលត្រាក់ទ័រមកភ្ជួរដីនោះដាំដំឡូងមីទាំងអស់វិញ។

អ្នកស្រីបាន​អំពាវនាវទៅដល់អាជ្ញាធរ ក៏ដូចជាកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ​ជួយសម្របសម្រួល និងដោះស្រាយឱ្យប្ដី​របស់អ្នកស្រី​​ឲ្យ​បាននៅក្រៅឃុំវិញ។ ចំពោះដីធ្លីប្រសិនបើអាជ្ញាធរ ឬសមត្ថកិច្ចស្រាវជ្រាវរកឃើញថា មានពាក់ព័ន្ធទៅនឹងដីរបស់រដ្ឋ ក៏អ្នកស្រី​ព្រមប្រគល់ជូនរដ្ឋវិញ ប្រសិនបើដីនៅតំបន់នោះមានការអនុវត្តច្បាប់ឬដករហូតពិតប្រាកដ។

ដោយឡែកអ្នកស្រី ពេញ ពៅ អតីតមេឃុំចង្ក្រង់ បានឲ្យដឹងដែរថា ដី​ដែលមាន​បញ្ហា​ពិតជាមានការទទួលស្គាល់ពី​អាជ្ញាធរ​​មូលដ្ឋានមែន មិនមានការពាក់ព័ន្ធនឹងដីក្រុមហ៊ុន ហើយគម្របព្រៃឈើក៏បានស្នើសុំកាត់ឆ្វៀលរួចហើយដែរ។ បើតាមការពិនិត្យឃើញថា ដីនោះ​បានធ្វើការបង្កបង្កើនផលរាល់ឆ្នាំដីស្រឡះស្រាប់ បានជាអ្នកស្រី​ទទួលស្គាល់។

អ្នកស្រីបានបន្តឲ្យដឹងថា ដីនោះដំបូងឡើយ គឺជនជាតិដើមភាគតិចកាន់កាប់ និងអាស្រ័យផលយូរណាស់មកហើយ។អាជ្ញាធរមូលដ្ឋានក៏បានចេញលិខិតទទួលស្គាល់ និងប្រើប្រាស់ដីឲ្យទៅម្ចាស់ដី ដែលទិញកាលពីអំឡុងឆ្នាំ២០១៩ ហើយពួកគេក៏បានអាស្រ័យផលយូរឆ្នាំមកហើយដែរ។

គួរ​បញ្ជាក់ថា បុរសជាម្ចាស់ដី និងម្ចាស់ត្រាក់ទ័រ ២ នាក់ផ្សេងទៀត ត្រូវបានកម្លាំងកងរាជអាវុធស្រុកចិត្របុរី ចុះបង្រ្កាប​និង​ឃាត់ខ្លួន កាលពីថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៥ ហើយបញ្ជូនទៅសាលាដំបូងខេត្តក្រចេះ នៅព្រឹកថ្ងៃពី០៣ ខែមិនា ឆ្នាំ​២០២៥។ រីឯត្រាក់ទ័រពីរ​គ្រឿង ក៏​ត្រូវបានយកទៅរក្សាទុកផ្នែករដ្ឋបាលព្រៃឈើក្រចេះ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៣៤ នាទីutes មុន

ថវិកាសរុប ២០០០ លានរៀលនិងអង្ករ ១០០តោន ជាអំណោយឧបត្ថម្ភពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានយុវជនបូជាការពារយុត្តិធម៌បង្ហាញនូវក្ដីគោរពទៅដល់កងទ័ពជួរមុខនៅព្រំដែន

ព័ត៌មានជាតិ៤៩ នាទីutes មុន

វិទ្យាស្ថាន​ពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់​អាហារូបករណ៍​ជំនាញធុរកិច្ចភេសជ្ជៈ​៣០កន្លែង ដល់​យុវជន​ក្រីក្រ និង​ឧបត្ថម្ភ​ប្រាក់ប្រចាំខែ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នាផ្សព្វផ្សាយពីយុទ្ធនាការទេសចរណ៍រដូវកាលបៃតង និងការប្រឆាំងព័ត៌មានក្លែងក្លាយ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ឧកញ៉ា ឡេង ​និមល ​តំណាង​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹក​នាំ​ប្រតិភូ​យុវជន​បូជា​ការពារយុត្តិធម៌ គោរព​វិញ្ញាណក្ខន្ធ​សព​ព្រឹន្ទបាលឯក សួន រ៉ោន​ ពលីជីវិត​ដោយ​ហេតុការណ៍​ប៉ះ​ទង្គិច​គ្នារ​វាង​កងទ័ព​កម្ពុជា-ថៃ នៅ​ព្រំ​ដែន​តំបន់​មុំ​បី​

កីឡា២ ម៉ោង មុន

មកពេលខ្លី តែ Breninho បានបង្ហោះសារ​យ៉ាងក្តុក​ក្តួល ក្រោយចាកចេញពីព្រះខ័នរាជស្វាយរៀង

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរ​ខេត្តព្រះវិហារជម្លៀសពលរដ្ឋពី​តំបន់​ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ច​ចុះ​បង្ក្រាប​សង្វៀន​ជល់មាន់​មួយកន្លែង​ ឃាត់​ខ្លួន​មនុស្ស​បាន​១១នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចតេជោ ព្រមានថា កម្ពុជាបានរៀបចំសំណាញ់មេឃរួចរាល់ សម្រាប់បាញ់យន្តហោះចម្បាំងដែលឈ្លានពាន

សន្តិសុខសង្គម៩ ម៉ោង មុន

ស្នងការខេត្តតាកែវសន្យាថានឹងចុះចេញពីតំណែង បើទប់ស្កាត់រថយន្ដដឹកទំនិញសំពីងសំពោងមិនបាន​តាមការណែនាំរបស់អភិបាលខេត្ត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ឆេះទូកទេសចរណ៍ ក្នុងទីក្រុងបាងកក បង្កការភ្ញាក់ផ្អើល

Sokha Hotels

ព័ត៌មានពេញនិយម