ព័ត៌មានជាតិ
អង្គរសង្ក្រាន្តឆ្នាំនេះ នឹងរៀបចំទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ដើម្បីទាក់ទាញទេសចរជាតិ-អន្តរជាតិ
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានថ្លែងក្នុងសន្និសិទសារព័ត៌មាន នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ នៅខេត្តសៀមរាប នឹងមានភាពអស្ចារ្យ សប្បាយរីករាយលើសពីធម្មតា ដោយមានការយាងរបស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដើម្បីបួងសួងចម្រើនសេចក្តីសុខដល់កម្ពុជា ដែលព្រះរាជពិធីនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា អស់រយៈពេល១២ឆ្នាំហើយ ដែលប្រារព្ធព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប ហើយនេះជាលើកទី១ ដែលព្រះមហាក្សត្រនៃកម្ពុជា យាងដោយផ្ទាល់នៅក្នុងកម្មវិធីអង្គរសង្ក្រាន្ត ហើយពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ ពិតជាមានការសប្បាយរីករាយយ៉ាងខ្លាំង ដែលមានឱកាសឃើញព្រះភ័ក្រ្តរបស់ព្រះអង្គ នឹងបានដង្ហែព្រះអង្គយាងមកបួងសួងនៅក្នុងពិធីអង្គរសង្ក្រាន្ត នៅក្នុងរមណីយដ្ឋានអង្គរ។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំនេះ គឺមានប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ប្រាកដណាស់ នឹងរៀបចំពិធីនេះឱ្យកាន់តែមានភាពទាក់ទាញថែមទៀត ដោយនឹងនាំយកនូវកម្មវិធីសប្បាយៗផ្សេងៗ ទៅតាមទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរ យកមកបង្ហាញដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានទស្សនាដោយក្តីរីករាយ។
ឯកឧត្តម ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានណែនាំឱ្យ រៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅឆ្នាំ២០២៥ មានទ្រង់ទ្រាយធំជាងឆ្នាំមុនៗទៀត។ ហើយនេះជាលើកទីមួយដោយនៅក្នុងអាណត្តិទី៧ ជាលើកដំបូង ដែលរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តខ្នាតធំ ហើយសម្ដេចធិបតី ក៏អញ្ជើញមកបើកកម្មវិធីអង្គរសង្ក្រាន្តផងដែរ។

ដោយ៖ ជុន កុសល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


