ព័ត៌មានជាតិ
អង្គរសង្ក្រាន្ត២០២៥ មានកម្មវិធីចំនួន៣៨ ក្រុមការងារ៣៤ និងយុវជនស្ម័គ្រចិត្ត ៥ពាន់នាក់
លោក សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិ នៃព្រឹត្តការណ៍អង្គសង្ក្រាន្ត បានឱ្យដឹងកាលពីថ្ងៃទី៩ ខែមីនា ២០២៥ ថ្មីៗនេះថា ឆ្នាំនេះ អង្គរសង្ក្រាន្តនឹងមានកម្មវិធីចំនួន៣៨ ក្រុមការងារ៣៤ និងយុវជនស្ម័គ្រចិត្តចំនួនប្រមាណ ៥ ០០០នាក់ ដើម្បីធ្វើយ៉ាងឱ្យព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅដោយរលូន និងមានភាពទាក់ទាញ។

លោកបន្តថា គោលបំណងនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត គឺដើម្បីជួបជុំយុវជន និងមហាជនចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមហាគ្រួសារខ្មែរ។ បន្ថែមពីនេះ អង្គរសង្រ្កាន្ត ក៏មានគោលបំណង រម្លឹក និងធ្វើឱ្យរស់រវើកឡើងវិញនៃ“មរតកបេតិកភណ្ឌអរូបី នៅលើទីតាំងនៃមរតកបេតិកភណ្ឌរូបី” ដែលធ្វើ ឱ្យ“អង្គរមានជីវិត” ជាពិសេសនោះ គឺផ្តល់ឱកាសឱ្យយុវជន ប្រជាជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានឈ្វេងយល់ និងទទួលបានបទពិសោធបន្ថែមអំពី ភាពរុងរឿង ល្បីល្បាញ ភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ខ្មែរ ក៏ដូចជាផ្តល់ឱកាសឱ្យពាណិជ្ជករ សហគ្រិន អាជីវករ ផលិតផលពាណិជ្ជកម្ម សិប្បកម្ម និងសេវាកម្ម នានា ទទួលបានប្រយោជន៍ធុរកិច្ចពីកំណើនទេសចរណ៍។
ប្រធានក្រុមដដែលរូបនេះ បានបញ្ចាក់ថា ទិដ្ឋភាពរួមនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តមាន ៣ចំណុច ទី១. កម្មវិធីនីមួយៗបានជំរុញបន្ថែមឱ្យមានភាពផ្សារភ្ជាប់ មានន័យថា ពេលមហាជនអញ្ជើញចូលរួម យើងចូលរួមដោយសកម្មភាពផ្ទាល់ អាចបង្កើនភាពជិតស្និទ្ធ អនុស្សាវរីយ ការចង់ចាំក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។ ទី២. ការរៀបចំកម្មវិធីមានភាពរស់រវើក និងបង្កើនបរិយាកាសបន្ថែមទៀត និងទី៣. ការដេគ័ តុបតែង រចនាបថមានភាពប្លែកជាងមុន និងភាពល្អប្រសើរជាងមុន។ លោកថា នៅឆ្នាំ២០២៥ មានការកែប្រែទីតាំងមួយចំនួន ដោយបានផ្លាស់ប្តូរទីតាំងនៅលានជលដំរី មកបន្ថែមនៅមុខប្រាសាទអង្គរវត្ត និងសួនច្បារព្រះរាជដំណាក់។

លោកបានបន្ថែមថា ផ្ទាំងទស្សនីយភាពម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ គឺកាន់តែមានលក្ខណៈពិសេស និងអស្ចារ្យជាងឆ្នាំមុនៗ ដោយបានពង្រីកបន្ថែមនូវនូវទីតាំង និងសកម្មភាពជាច្រើន ធ្វើយ៉ាងណាផ្តល់ស្នាមញញឹម ផ្តល់ភាពសប្បាយរីករាយដល់មហាជន ក្នុងឱកាសនៃការអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាមួយនឹងកម្មវិធីកម្សាន្តជាច្រើន អមជាមួយការលេងល្បែងប្រជាប្រិយ រួមនឹងផ្ទាំងទស្សនីយភាពដ៏អស្ចារ្យជាច្រើនទៀត។
ព្រមទាំងមានកម្មវិធីថ្មីមួយ ហៅថាភូមិត្នោត មានទីតាំងនៅត្រពាំងសេស ភូមិត្នោតនេះជាកម្មវិធីមួយបង្ហាញថា ដើមត្នោតជាអត្តសញ្ញាណរបស់ជាតិយើង ហើយបង្ហាញពីអត្ថប្រយោជន៍របស់ដើមត្នោត តាំងពីស្លឹក ផ្លែ ទឹក រហូតដល់វេចស្កត្នោត ញាំស្កផែន ឡើងដើមត្នោតផ្ទាល់នៅជុំវិញត្រពាំងសេសយកទឹកត្នោត។ ដោយមានការចូលរួមពីអ៊ំៗ លោកយាយ លោកតាអ្នកភូមិព្រះដាក មកចូលរួមផ្ទាល់ ដើម្បីបង្ហាញការថែរក្សា អ្វីជាកេរដំណែលរបស់គាត់មកដល់ប្អូនៗយុវជនជំនាន់ក្រោយ។ លោកបន្តថា ភូមិមួយទៀតដែលថ្មី គឺឈ្មោះភូមិរចនា ពីដើមហៅថាវិចិត្រករឯក លើកនេះ គឺបានពង្រីកទៅជាភូមិរចនា ដោយសារមានស្មិតដីឥដ្ឋ ទាំងចម្លាក់ថ្ម ទាំងចម្លាក់ឈើ ទាំងស្ពាន់ ទាំងគូគំនូរ និងតម្បាញផងដែរ៕
ដោយ៖ គឿន វេត






-
សេដ្ឋកិច្ច១ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
សន្តិសុខសង្គម១ សប្តាហ៍ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoសម្តេចប៉ាប រិះគន់ការបង្កើនកញ្ចប់ថវិកាយោធារបស់អឺរ៉ុប ថា «ក្បត់នឹងការទូត»
-
សន្តិសុខសង្គម១ ថ្ងៃ agoអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីក្លែងឯកសណ្ឋាន និងឯកសារសាធារណៈ


