ព័ត៌មានជាតិ
នៅម្តុំបឹងយក្សឡោម ជនជាតិដើមភាគតិចទំពួន ត្បាញក្រមាដោយដៃលក់ ដើម្បីជីវភាពផង និងដើម្បីរក្សាវប្បធម៌ប្រពៃណីផង
រមណីយដ្ឋានបឹងយក្សឡោមនៅសង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី នៅពេលអ្នកទេសចរទៅលេងបឹងនេះ គឺនៅតាមដងផ្លូវគេប្រទះឃើញវត្ថុអនុស្សាវរីយ៍ជាច្រើនមុខនៅតាមតូបនានានៅសងខាងផ្លូវ។ ក្រៅពីវត្ថុអនុស្សាវរីយ៍ ក៏មានដែរគ្រឿងប្រើប្រាស់ គ្រឿងលំអខ្លួនប្រាណ គ្រឿងឧបភោគបរិភោគ ដែលស្ទើរតែទាំងអស់ជាស្នាដៃរបស់ជនជាតិដើមភាគតិចនៅតំបន់នេះផ្ទាល់តែម្តង។ ក្នុងនោះ វត្ថុដែលភ្ញៀវតែងតែចាប់កាន់ស្ទាបអង្អែលមុនគេភាគច្រើនជាក្រមា អាវ សំពត់ កម្រាលព្រំ ដែលធ្វើឡើងដោយជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី។

លោកស្រី ណយ ធី គឺជាអ្នកត្បាញក្រមាលក់នៅតូបតាមបណ្តោយផ្លូវទៅបឹងយក្សឡោម ហើយគាត់ជាជនជាតិដើមភាគតិចទំពួន ស្ថិតនៅក្និងភូមិសិល សង្គាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី ។ គាត់បានប្រាប់ថា គាត់ប្រកបរបរត្បាញក្រមានេះ ដើម្បីកុំឱ្យបាត់បង់របរប្រពៃណី ដែលគាត់ខិតខំរៀនសូត្រពីម្តាយដែលកាលនោះ គាត់នៅក្រមុំអាយុ១៧ឆ្នាំ ទៅ ១៨ឆ្នាំ និងគ្រាន់បានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារផង។ គាត់ចាប់អាជីពនេះ ផ្តើមឡើងពីការស្រឡាញ់ចូលចិត្ត មើលម្តាយត្បាញរាល់ថ្ងៃ ក៏ចាប់ផ្តើម រៀនត្បាញតាមគាត់។ បន្ទាប់ពីគាត់ចេះចាំពីរបៀបត្បាញនេះ គឺគាត់ទុកចោលរយៈពេល១០ឆ្នាំមកហើយ ដោយកាលនោះគ្រួសារ គាត់មានជីវភាពធូរធារ ក៏ផ្អាកធ្វើការងារនេះ ហើយទើបតែបាន២ទៅ៣ឆ្នាំនេះប៉ុណ្ណោះ គាត់ក៏ចាប់ផ្តើមអាជីពនេះឡើងវិញដោយសារព្រួយបារម្ភពីបាត់បង់អត្តសញ្ញាណរបស់ខ្លួន។

ការត្បាញក្រមា សំពត់ កម្រាលព្រំ អាវនេះ ធ្វើជារៀលរាល់ថ្ងៃតែម្តង កាលណាធ្វើរួចក៏ដាក់តាំងនៅតូប ដើម្បីលក់ជូនភ្ញៀវដែលមកទស្សនាដោយផ្ទាល់។ កាលពីមុនភ្លៀវដែលមករកទិញ ភាគច្រើនត្រូវការក្បាច់បុរាណ ត្រូវចំណាយពេលយូរទម្រាំបានធ្វើរួចលក់ឱ្យភ្ញៀវ យ៉ាងហោចណាស់ ក៏ត្រូវចំណាយពេលរយៈពេលកន្លះខែ ទើបត្បាញរួចឱ្យភ្ញៀវ។ ប៉ុន្តែ បច្ចុប្បន្ននេះវិញ ពុំសូវមានអ្នកចូលចិត្តទិញយក ដោយភ្ញៀវមករកទិញផ្តោតតែទៅលើពណ៌វិញម្តង។
លោកស្រី ណយ ធី បានរៀបរាប់ថា កាលពីបុរាណ ចាស់ជំនាន់មុនត្បាញក្រមា សំពត់ អាវផ្សេងៗ ដោយប្រើផ្លែកប្បាសបកយកសំឡីជ្រលក់ពណ៌មកកែច្នៃចេញពីអំបោះមកត្បាញ ឯនៅសម័យទំនើបនេះវិញ គាត់ទៅផ្សាររកទិញអំបោះមានពណ៌ច្រើនយ៉ាង មកត្បាញជំនួសវិញ។ ការធ្វើដូច្នេះ មកពីសម្បូរសម្ភារៈមាននៅលើទីផ្សារ។ ចំពោះពណ៌ដែលក់ដាច់ជាងគេ គឺពណ៌ក្រហម និងពណ៌ខ្មៅ។ ជាទូទៅ កាលពីមុនភ្ញៀវច្រើនតែកម្ម៉ង់ដូចជា កម្រាលតុ ប៉ឹងសម្រាប់ប្រុសចងក្បិន ភួយ សំពត់ ក្រមា តែមកដល់ឥឡូវនេះវិញ របស់របបទាំងនេះ មិនសូវមាននោះទេ ពោល គឺលក់ដាច់តែសំពត់ ក្រមា។ ការត្បាញសំពត់១ ប្រើរយៈពេល១០ថ្ងៃ ទម្រាំត្បាញចេញរួចរាល់ ហើយលក់ទៅឱ្យភ្ញៀវបានប្រាក់៧០ ០០០ រៀល។ ចំណែក ក្រមាវិញត្បាញចាប់ពី២ថ្ងៃទៅ៣ថ្ងៃ ហើយលក់ចេញបានត្រឹមតែ ១០ ០០០ រៀល។ គាត់ថា តម្លៃនេះ វាមិនសមនឹងកម្លាំងដែលចំណាយពេលត្បាញឡើយ។ ទោះបីមិនសមតម្លៃលក់ទៅឱ្យភ្ញៀវក្តី ក៏នៅមានភ្ញៀវត្រូវការប្រើប្រាស់តាមរយៈទិញផ្ទាល់ និងកម្ម៉ង់តាម Online ផងដែរ។

សម្រាប់អាជីពនេះ ក្នុង១ឆ្នាំ គាត់អាចរកបានផលចំណេញមិនទៀតទាត់នោះទេ អាស្រ័យទៅតាមចំនួនភ្ញៀវដែលមកលេងកម្សាន្ត នៅរមណីយដ្ឋានបឹងយក្សឡោម។ សព្វថ្ងៃនេះ មានភ្លៀវដែលមករកទិញច្រើនតែនៅពេលមានបុណ្យទាន ឬចូលឆ្នាំសាកល ចំណែកនៅថ្ងៃធម្មតាវិញ យូរៗទើបលក់ដាច់១ ឬ២ ទៅតាមចំណង់ចំណូលចិត្តរបស់ភ្ញៀវ៕



ដោយ៖ ខៀវ ចាប
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


