ព័ត៌មានជាតិ
មន្រ្តីជំនាញ ចុះយកសំណាកទឹកពីបឹងយក្សឡោមមកពិសោធន៍ ក្រោយទឹកប្រែជាល្អក់កករ
មន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តរតនគិរី បានចុះយកសំណាកទឹក នៅតំបន់បឹងយក្សឡោម មកពិនិត្យនៅមន្ទីរពិសោធន៍របស់ក្រសួងបរិស្ថាន បន្ទាប់ពីទឹកនៅក្នុងបឹងដែលធ្លាប់តែថ្លាឆ្វង់ស្ទើរឆ្លុះមុខបាន ប្រែទៅជាល្អក់កករក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បង្កការភ្ញាក់ផ្អើល និងព្រួយបារម្ភរបស់ប្រជាពលរដ្ឋ។ វិធានការចុះយកសំណាកនេះ ក៏ដើម្បីជំរុញសកម្មភាព«ភាពស្អាត» ការពារប្រភពទឹកសាធារណៈ និងជួយឱ្យទឹកស្អាត និងបរិស្ថានល្អនៅកម្ពុជា។

ជុំវិញរឿងនេះ មន្រ្តីជំនាញ នៃមន្ទីរបរិស្ថានខេត្តរនគីរី កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ដោយមានការចូលរួមពីអាជ្ញាធរ និងប្រជាពលរដ្ឋនៃសហគមន៍តំបន់ការពារធម្មជាតិនៅទីនោះ បានចុះពិនិត្យផ្ទាល់លើទីតាំង ព្រមទាំងធ្វើការផ្ទៀងផ្ទាត់ជាមួយព័ត៌មានភូមិសាស្រ្តបន្ថែមទៀត។ លទ្ធផលបានឱ្យដឹងថា នៅទីតាំងជុំវិញបឹងគ្មានការឈូសឆាយដី ការធ្វើចំការ ឬការដ្ឋានការងារ ដែលអាចជាប្រភពធ្វើឱ្យទឹកឡើងកករល្អក់នោះទេ។ ជាមួយគ្នានេះ ស្ថានភាពគុណភាពទឹកបឹង គឺមិនបង្កឱ្យត្រីពុល និងមិនបង្កបញ្ហាសុខភាព ដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះទេ។
តាមការឱ្យដឹងពីអាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់ កត់សម្កាល់ថា នៅពេលមានបាតុភូតធម្មជាតិ ឬគ្រោះមហន្តរាយ នៅក្នុងប្រទេសមួយចំនួនក្នុងតំបន់ ស្ថានភាពទឹកបឹងយក្សឡោមឡើងពណ៌កករល្អក់បែបនេះជារឿយៗ។
លោក វេន ចឹ ជាអនុប្រធានគណៈកម្មាធិការទី១ របស់បឹងយក្សឡោម និងជាជនជាតិដើមភាគតិចទំពួន បានថ្លែងប្រាប់កម្ពុជាថ្មីថា តាមការសង្កេតទឹកនៅក្នុងបឹងយក្សឡោម មានការប្រែពណ៌ក្នុងរយៈពេល ២ទៅ ៣ឆ្នាំម្តង ពោលទឹកប្រែពណ៌នៅអំឡុងឆ្នាំ ២០០៩ ឆ្នាំ ២០១១ ឆ្នាំ២០២៥ និង ឆ្នាំ ២០២៦។ លោកបានរំលឹកថា ជារឿយៗឥទ្ធិពលនៃទឹកល្អក់ពេលខ្លះ បង្កបញ្ហាបណ្តាលឱ្យកំពឹស និងត្រីងាប់ ប៉ុន្តែលើកនេះពុំឃើញមានត្រីងាប់ដូចលើកមុនៗនោះទេ។

យ៉ាងណាមិញ តាមជំនឿរបស់ជនជាតិដើមភាគតិច លោក វេន ចឹ បានពន្យល់ថា ទឹកប្រែជាល្អក់នេះមានន័យថាលោកតាម្ចាស់បឹង បានបញ្ជូនសារមកដាស់តឿនឱ្យកូនចៅ អ្នកស្រុក អ្នកភូមិ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះហេតុការណ៍ផ្សេងៗ។ លោករៀបរាប់ថា៖«ជាក់ស្តែងនៅពេលនោះកើតមានជម្ងឺកូវីដ១៩ និងជំងឺផ្សេងៗបណ្តាលពលរដ្ឋឆ្លងជំងឺ និងមានករណីស្លាប់ជាដើម កើតគ្រោះទុរភិក្ស ឬគ្រោះថ្នាក់ផ្សេង»។
គួរជម្រាបថា បឹងយក្សឡោមជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលដែលបានកើតឡើងដោយសារបន្ទុះភ្នំភ្លើងតាំងពីរាប់រយឆ្នាំមុនមកម៉េ្លះ។ ទិដ្ឋភាពក្នុងបឹងយក្សឡោម មើលទៅដាច់កន្ទុយភែ្នក មានព្រៃព្រឹក្សា ដុះអមជុំវិញជាម្លប់សម្រាប់កម្សាន្ត រីឯផៃ្ទទឹកមានពណ៏ខៀវស្រងាត់ ទឹកត្រជាក់ថ្លាឆ្វង់ស្ទើរតែអាចឆ្លុះមុខបាន។ រមណីយដ្ឋានបឹងយក្សឡោមមានចម្ងាយប្រមាណ ៩គីឡូម៉ែត្រពីទីក្រុងបានលុងដែលបឹងនេះមានបរិមាត្រ ២ ៦១២ម៉ែត្រ ដែលមានអង្កត់ផ្ចិត ៨០០ម៉ែត្រ និងជម្រៅ៥០ម៉ែត្រ៕
ដោយ៖ ខៀវ ចាប
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


